ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​មួយ​ចំនួន​សង្ឃឹមថា ដំណាំ​នេះ​នឹង​មានការ​ឡើងថ្លៃ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ពេលទំនេរ​ពី​ការងារ​ដំណាំ​ចម្ការ​កសិករ​មួយ​ចំនួន​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បាន​នាំ​គ្នា​ប្រកប​មុខរបរ​ដាំ​ដំណាំ​អំពៅ ដើម្បី​គាប​យក​ទឹក​លក់​នៅ​តាម​ភូមិ និង​តាម​កន្លែង​កម្សាន្ត​សួន​កុមារ​នា​ពេល​យប់​ៗ​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ។ លើស​ពី​នេះ​ពួក​គាត់​ពង្រីក​ការ​ដាំ​បន្ថែម​ទៀត ដើម្បី​បាន​ប្រាក់​ចំណូល​កាន់តែ​ច្រើន​សម្រាប់​ឱ្យ​ជីវភាព​ធូរធា ។ ជាក់ស្តែង​មាន​កសិករ​ឈ្មោះ…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ពេលទំនេរ​ពី​ការងារ​ដំណាំ​ចម្ការ​កសិករ​មួយ​ចំនួន​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បាន​នាំ​គ្នា​ប្រកប​មុខរបរ​ដាំ​ដំណាំ​អំពៅ ដើម្បី​គាប​យក​ទឹក​លក់​នៅ​តាម​ភូមិ និង​តាម​កន្លែង​កម្សាន្ត​សួន​កុមារ​នា​ពេល​យប់​ៗ​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ។ លើស​ពី​នេះ​ពួក​គាត់​ពង្រីក​ការ​ដាំ​បន្ថែម​ទៀត ដើម្បី​បាន​ប្រាក់​ចំណូល​កាន់តែ​ច្រើន​សម្រាប់​ឱ្យ​ជីវភាព​ធូរធា ។

ជាក់ស្តែង​មាន​កសិករ​ឈ្មោះ សៀ សា​វិ​ន អាយុ​៣៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ រិ​ន អាយុ​៣២​ឆ្នាំ បាន​ដាំ​ដំណាំ​អំពៅ​ប្រភេទ​បេ​អង​ជិត​១​ហិ​កតា ក្បែរ​ផ្ទះ​របស់​ខ្លួន និង​បុរស​ម្នាក់​ឈ្មោះ ឡា ឡូញ អាយុ​៥៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ សឿ​ន សា​រឿ​ន អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ព្រ​លាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​ដាំ​អំពៅ​ជិត​កន្លះ ​ហិ​កតា នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ដែរ ។

ចំណេ​ក​ស្ត្រី​ឈ្មោះ រិ​ន អាយុ​៣២​ឆ្នាំ បានឱ្យ​ដឹង​ថា គាត់​បាន​ប្រកប​របរ​ដាំ​ដំណាំ​អំពៅ​អស់​រយ​:​ពេល​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​កាត់​លក់​ជា​បណ្តើរ​ៗ​ឱ្យ​អតិថិជន​ដែល​មក​ទិញ​យក​ទៅ​គាប​លក់​នៅ​តាម​ភូមិ និង​តាម​ផ្សារ ។ គាត់​បន្ត​ទៀត​ថា ការ​លក់​នេះ​អត់​គិត​ជា​បាច់​ទេ ដោយ​ថ្លឹង​លក់​ក្នុង​១​គីឡូក្រាម ហើយ​ឈ្មួញ​ទិញ​តម្លៃ​៣០០​រៀល ហើយ​ជួនកាល​គាត់​ក៏​កាត់​គាប់​ទឹក​លក់​តាម​ម៉ូតូ​រ៉ឺ​ម៉ក​ខ្លួនឯង​ផង​ដែរ ។ គាត់​បញ្ជាក់​ទៀត​ថា ក្រោយ​ទំនេរ​ពី​ការ​ដាំពោត និង​ដំឡូង​មី នៅ​ក្នុង​ចម្ការ​គាត់​តែងតែ​ដើរ​លក់​ទឹកអំពៅ​របស់​ខ្លួន​រាល់ថ្ងៃ ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទម្រាំ​នឹង​ដល់​រដូវ​ប្រមូល​ផល​ពោត និង​ដំឡូង​មី ។

ចំណែក​បុរស​ឈ្មោះ ឡា ឡូញ បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា ក្រោយ​ទំនេរ​ពី​ការងារ​ចម្ការ​ដំណាំ​ពោត​គាត់​បាន​ប្រកប​របរ​ដាំ​អំពៅ​បន្ថែម​ទៀត​ដោយ​ដំបូង​ឡើយ​គាត់​ជា​អ្នក​រកស៊ី​គាប​ទឹកអំពៅ​ដើរ​លក់​តាម​ភូមិ ។ គាត់​បន្ត​ទៀត​ថា ការ​គាប​ទឹកអំពៅ​លក់​នេះ គឺ​គាត់​បាន​ទិញ​ឈ្មួញ​គេ​នាំ​មក​ពី​ប្រទេស​ថៃ​ដែល​ពូជអំពៅ​នេះ​មានឈ្មោះ​ថា បេ​អង លុះ​ឃើញ​ថា ទឹក​ល្អ​ផ្អែម​ឆ្ងាញ់ ទើប​គាត់​ចាប់ផ្តើម​កាត់​បណ្តុះ​ដាក់​ដាំ អស់​រយៈពេល​ជាតិ​១​ឆ្នាំ​ហើយ​ក៏​ជិត​ដល់​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ​ផង​ដែរ ។ គាត់​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ខាង​មុខ​គ្រួសារ​របស់​គាត់​នឹង​បន្ត​ជួល​ដី​គេ​ដាំ​អំពៅ​បន្ថែម​ទៀត ព្រោះ​រហូត​មក​ដល់​ពេល​នេះ​មាន​គេ​រក​ទិញ​អំពៅ​ច្រើន​គ្នា​ដែរ​សម្រាប់​យក​ទៅ​គាប​ទឹក​លក់​តាម​ភូមិ ឬ​ពេល​មានបុណ្យ​ទាន​ម្តង​ៗ ។

គាត់​បញ្ជាក់​ថា កាលពីមុន​អំពៅ​ដំណាំ​អំពៅ​នេះ​មាន​តម្លៃ​ខ្ពស់​ដោយ​ទិញ​គេ​១​គីឡូក្រាម​៥០០​ទៅ​៧០០​រៀល​ឯណោះ លុះ​ពួក​គាត់​ចាប់ផ្តើម​ដាំ​បាន​ប្រមូល​ផល​ខ្លះ​ៗ​ស្រាប់តែ​ដើម​អំពៅ​នេះ​ធ្លាក់​ចុះ​នៅ​ត្រឹមតែ​១​គីឡូក្រាម​៣០០​រៀល​ទៅ​វិញ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​រហូត​មក​ដល់​ពេល​នេះ ព្រោះតែ​អត់​សូវ​មាន​ប្រជាពលរដ្ឋ​ដាំ​ច្រើន​គ្នា ដូច្នេះ​អាច​តម្លៃនឹង​មិន​មាន​ធ្លាក់​ចុះ​ខ្លាំង​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ