ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រវឹង​បែកគំនិត​ចេះរក​កន្លែង​គុក​ឃើញ​ទាំង​២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ផឹកស្រា​ស្រវឹង​បែកគំនិត​ចង់​ប្រើប្រាស់​គ្រឿងញៀន​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ទិញ​នៅ​ផ្លូវ​៦០​ម៉ែត្រ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ​ធ្វើការ​ដេញ​បង្ក្រាប​បាន​ភ្លាម​ៗ រួម​ទាំង​វត្ថុ​តាង​ម្សៅ​ក្រាម​ស​ថ្លា​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​៤​កញ្ចប់​តូច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកក្កដា នៅ​នៅ​ផ្លូវ​២៧១ ទល់មុខ​ស្ថានីយ៍​បូមទឹក​ស្អុយ​បឹង​ត្របែក…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ផឹកស្រា​ស្រវឹង​បែកគំនិត​ចង់​ប្រើប្រាស់​គ្រឿងញៀន​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ទិញ​នៅ​ផ្លូវ​៦០​ម៉ែត្រ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ​ធ្វើការ​ដេញ​បង្ក្រាប​បាន​ភ្លាម​ៗ រួម​ទាំង​វត្ថុ​តាង​ម្សៅ​ក្រាម​ស​ថ្លា​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​៤​កញ្ចប់​តូច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកក្កដា នៅ​នៅ​ផ្លូវ​២៧១ ទល់មុខ​ស្ថានីយ៍​បូមទឹក​ស្អុយ​បឹង​ត្របែក សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ជនសង្ស័យ​ទី​១​មានឈ្មោះ ម៉​ន ម៉ុ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​សង្កាត់​​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ មានស្រុក​កំណើត​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង និង​ជនសង្ស័យ​​ទី​២​ឈ្មោះ យ៉ាវ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ដូច​គ្នា ស្នាក់​នៅ​នឹង​ធ្វើការ​កន្លែង​ជាមួយ​គ្នា ។

ប្រភព​ពី​ជនសង្ស័យ​មានឈ្មោះ ម៉​ន ម៉ុ​ន បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​រូប​គាត់​បាន​ហូប​ស្រា​បៀរ​ជាមួយ​គ្នា​អស់​កន្លះ​កេះ​គ្នា​២​នាក់​ពេល​ស្រវឹង​ក៏​នឹកឃើញ​ចង់​ប្រើប្រាស់​គ្រឿងញៀន​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Spacy ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CO- 7339 ដោយ​បុរស​ឈ្មោះ យ៉ាវ ជា​អ្នក​ឌុ​ប​ទៅ​ទិញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​នៅ​ផ្លូវ​៦០​ម៉ែត្រ​ចំនួន​៤​កញ្ចប់​តូច​ក្នុង​តម្លៃ​៦​ម៉ឺន​រៀល​ពី​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​បុរស​ឈ្មោះ យ៉ាវ ជា​អ្នក​ចេញ​លុយ និង​ជា​អ្នករក្សា​ទុក​ថ្នាំ​នៅ​នឹង​ខ្លួន ។

ពេល​បាន​ថ្នាំ​ហើយ​ក៏​នាំ​គ្នា​ជិះ​ចេញ​មក​ដល់​ផ្លូវ​២៧១​ច្រមុះជ្រូក​ក្បាល​ថ្នល់កែង​នឹង​ផ្លូវ​៦០​ម៉ែត្រ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ​មានការ​សង្ស័យ​បាន​ដេញ​ឃាត់​ដើម្បី​សួរនាំ​ក៏​ត្រូវ​បុរស​ទាំង​២​នាក់​ជិះ​រត់គេច​ទៅ​ដល់​មុខ​ស្ថាន​នី​យ៏​បូមទឹក​ស្អុយ​បឹង​ត្របែក​ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ក៏​ត្រូវ​ឃាត់ខ្លួន​បាន និង​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​បួន​កញ្ចប់​តូច​ក៏​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​បន្ត​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចាក់​អង្រែ​លើ​តែ​ម្តង ។

ក្រោយ​ឃាត់ខ្លួន​នៅ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ពិតជា​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ទិញ​ថ្នាំ​ញៀន​នោះ​យក​មក​ប្រើប្រាស់​ពិតមែន បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ