ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បានទៅស្គាល់​ឋានសួគ៌ជាមួយនាង៣ដង… ម៉ែទាន់លែងបានទៅ​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា កន្លង​ទៅ ក្រោម​បទ​​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រួម​ភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ នៅ​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ។…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា កន្លង​ទៅ ក្រោម​បទ​​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រួម​ភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ នៅ​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ។ លោក ពេជ្រ សា​រ៉ែ​នអធិការ​នគរបាល​ស្រុកសំពៅ​លូន បាន​ឲ្យ​ដឹងថា យុវជន​រូប​នេះ​ឈ្មោះ​អេ​ន ចិន អាយុ​២១​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ខាងលើ រីឯ​ក្មេង​ស្រី​រង​គ្រោះ​ទើប​មាន​អាយុ​១៤​ឆ្នាំ ។

យុវជន អេ​ន ចិន បាន​ត្រូវ​នគរបាល​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន ក្រោយ​ពី​ម្តាយ​ក្មេង​ស្រី​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ដោយ​ចោទប្រកាន់​យុវជន​នេះ​ថា បាន​ល្បួង​កូនស្រី​គាត់​យក​ទៅ​រំលោភ​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ទើបតែ​បែកធ្លាយ​រឿងអាស្រូវ​នៅ​ពេល​នេះ ដោយសារ​គាត់​តាម​ទាន់ ។ លោក​ពេជ្រ សា​រ៉ែ​ន បញ្ជាក់​ថា ក្រោយ​ពី​ទ​ទូល​បណ្ដឹង​នេះ លោកស្នងការ​ក៏​បញ្ជា​ឲ្យ​កម្លាំង​អធិការដ្ឋាន​ស្រុក​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ។

បើ​តាម​សមត្ថកិច្ច គឺ​ម្ដាយ​ក្មេង​ស្រី​បាន​ប្រាប់​ថា កន្លង​មក​គាត់​មិន​ដែល​ដឹង​ថា​កូនស្រី​មាន​ពាក់ព័ន្ធ​នឹង​យុវជន​ឈ្មោះ អេ​ន ចិន នេះ​ទេ ទើបតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មានការ​សង្ស័យ​អំពី​សកម្មភាព​ពួក​គេ ។ លុះ​ធ្វើការ​តាមដាន​សកម្មភាព​ពួក​គេ ក៏​បាន​តាម​ទាន់​នៅ​ពេល​ឈ្មោះ​ចិន នាំ​កូនស្រី​គាត់​ទៅ​ដើរ​លេង​ក្រៅ​ខេត្ត ហើយ​គាត់​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង ។ ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន​នេះ យុវជន អេ​ន ចិន និយាយ​ថា ខ្លួន​និង​ក្មេង​ស្រី​បាន​ស្រឡាញ់​គ្នា​ដោយ​ស្មោះស្ម័គ្រ ហើយ​ធ្លាប់​បាន​រួមមេត្រី​ជាមួយ​គ្នា​៣​លើក និង​ចុង​ក្រោយ​នេះ​ខ្លួន​នាំ​នាង​ដើរ​លេង​ក៏​ត្រូវ​ម្ដាយ​នាង​តាម​រក​ឃើញ​ទើប​បែកធ្លាយ​រឿង​នេះ​តែ​ម្ដង​ទៅ ។

លោក​អធិការ ពេជ្រ សា​រ៉ែ​ន ថ្លែង​ថា បើ​តាម​ការ​បំភ្លឺ​របស់​សាមីខ្លួន​ទាំង​២​នាក់ គឺ​ពួក​គេ​ស្រឡាញ់​គ្នា គ្មាន​អ្នក​ណា​បង្ខំ​អ្នក​ណា​ទេ ប៉ុន្តែយ៉ាងណា​ក៏​ដោយ យុវជន​រូប​នេះ​អាច​ត្រូវ​ចោទប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន ។ លោក​អធិការ បាន​ស្រង់​សម្តី​ពួក​គេ​ថា ពួក​គេ​បាន​ស្រឡាញ់​និង​ធ្លាប់​រួមមេត្រី​គ្នា​កាលពី​អំឡុង​ខែមិថុនា​កន្លង​ទៅ ។ លោក​អធិការ​បញ្ជាក់​ថា យោង​លើ​បណ្ដឹង​ម្ដាយ​ក្មេង​ស្រី ពេល​នេះ​លោកស្នង​ការ​​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សាកសួរ​យុវជន​រូប​នេះ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ចាត់ការ​បន្ត​ទៀត ៕

​​

អត្ថបទសរសេរ ដោយ