ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណែនាំ​តិចតួច​ដាល់​ឪពុក​ហើម​មាត់ អ្នក​ចូល​ជួយ​ឃាត់រត់​ប្រាស​អាយុទៀត

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​ខឹង​ឪពុក​ស្ដីប្រដៅ​វាយ​ឪពុក និង​ដេញ​កាប់​ឪពុកមារ បំផ្លាញ​សម្ភារ​ម៉ដ្ឋ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកក្កដា នៅ​ភូមិ​ក្បាលកោះ​តូច ឃុំ​តា​លន់…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​ខឹង​ឪពុក​ស្ដីប្រដៅ​វាយ​ឪពុក និង​ដេញ​កាប់​ឪពុកមារ បំផ្លាញ​សម្ភារ​ម៉ដ្ឋ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកក្កដា នៅ​ភូមិ​ក្បាលកោះ​តូច ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្ដាល ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ នឿ​ន លី​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ ។ ចំណែក​ជន​រង​គ្រោះ​ចំនួន​២​នាក់​ទី​១-​ឈ្មោះ នួន នឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ (​ត្រូវជា​ឪពុក​) មាន​ស្នាម​ហើម​មាត់​ចំនួន​១​កន្លែង និង​ទី​២-​ឈ្មោះ អ៊ុត វង្ស ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី អ្នក​ទាំង​បី​មាន​ទីលំនៅ​ៗ​ភូមិ​កើតហេតុ​ខាងលើ ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ឈ្មោះ នឿ​ន លី​ណា មាន​សភាព​ស្រវឹងស្រា​ហើយ​មក​ដល់​ផ្ទះ​វិញ​ឪពុក​បាន​និយាយ​ណែនាំ​អំពី​ការ​ដើរ​ផឹកស៊ី​ភ្លេច​ការងារ​ផ្ទះ​ភ្លាម​នោះ​ឈ្មោះ លី​ណា ខឹង​ឪពុក​ស្ដីបន្ទោស​ឲ្យ​ខ្លួន​ក៏​រុញ​ឪពុក ហើយ​ឪពុក​បាន​ទះ​មុខ​ឈ្មោះ លី​ណា ចំនួន​មួយ​ដៃ​រំពេច​នោះ​រូបគេ​ក៏​ស្ទុះ​ធាក់ និង​ដាល់​ឪពុក​វិញ​បណ្ដាល​ឲ្យ​ហើម​មាត់ ។

ស្រប​ពេល​នោះ​ឈ្មោះ អ៊ុត វង្ស បើក​រ៉ឺ​ម៉ក​ដឹក​ភ្ញៀវ​មក​ដល់​ឃើញ​ក៏​ឈប់​ហើយ​ចុះ​ជួយ​ឃាត់​ពេល​នោះ​ឈ្មោះ លី​ណា ក៏​យក​កាំបិត និង​ពូថៅ​ដេញ​កាប់​ឈ្មោះ វង្ស ត្រូវ​ឈ្មោះ វង្ស រត់​រួច​កាប់​មិន​បាន​ទេ ហើយ​ក៏​មក​កាប់​រ៉ឺ​ម៉ក​កង់​បី និង​កាប់​ម៉ូតូ​តែ​ម្តង ។

ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​តា​លន់​បាន​អន្ដរាគមន៍​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ លី​ណា យក​ទៅ​កាន់​ប៉ុស្ដិ៍​សាកសួរ ។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ត​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ