ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​បង្គា​វៀតណាម​កើនឡើង​ ព្រោះ​តម្រូវការ​ពី​ទីផ្សារ​សកល

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ យោង​តាម​សមាគម​អ្នក​នាំ​ចេញ និង​ផលិត​គ្រឿង​សមុទ្រ​វៀតណាម (VASEP) បាន​ឲ្យ​ដឹង​ថា តម្លៃ​បង្គា​របស់​វៀតណាម​កំពុង​តែ​កើនឡើង​វិញ បន្ទាប់​ពី​ធ្លាក់​ចុះ​​ក្នុង​អំឡុង​ត្រីមាស​ទី​២​ឆ្នាំ​២០១៨​នេះ ហើយ​វា​អាច​នឹង​បន្ត​កើនឡើង​ទៀត​នា​ពេល​អនាគត ។…

ទីក្រុង​ហាណូយ ៖ យោង​តាម​សមាគម​អ្នក​នាំ​ចេញ និង​ផលិត​គ្រឿង​សមុទ្រ​វៀតណាម (VASEP) បាន​ឲ្យ​ដឹង​ថា តម្លៃ​បង្គា​របស់​វៀតណាម​កំពុង​តែ​កើនឡើង​វិញ បន្ទាប់​ពី​ធ្លាក់​ចុះ​​ក្នុង​អំឡុង​ត្រីមាស​ទី​២​ឆ្នាំ​២០១៨​នេះ ហើយ​វា​អាច​នឹង​បន្ត​កើនឡើង​ទៀត​នា​ពេល​អនាគត ។ តម្លៃ​កើនឡើង​វិញ​នេះ គឺ​មក​ពី​កំណើន​តម្រូវការ​ពី​ទីផ្សារ​ពិភពលោក ។

ជាមួយ​គ្នា​នេះ សន្និសីទ​ទីផ្សារ​បង្គា​ពិភពលោក (GSMC) បាន​ឲ្យ​ដឹង​ដែរ​ថា តម្លៃ​បង្គា​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ដូច​ជា ចិន ឥណ្ឌា និង​ថៃ ក៏​បាន​កើនឡើង​ផង​ដែរ​នៅ​ចុងខែ​មិថុនា កន្លង​មកនេះ ។

ការិយាល័យ​ពាក់ព័ន្ធ​បាន​និយាយ​ថា តម្លៃ​បង្គា​កំពុង​តែ​កើនឡើង ហើយនឹង​បន្ត​កើន​ឡើង​ទៀត ដូច្នេះ កសិករ​វៀតណាម​មិន​គួរ​ប្រញាប់​លក់​បង្គា​តូច​ៗ​ច្រើន​ពេក​ទេ ហើយ​ពួក​គេ​គួរតែ​រង់ចាំ​រហូត​ដល់​វា​ធំ​សិន ព្រោះ​បង្គា​ធំ​ៗ​លក់​បាន​តម្លៃ​ខ្ពស់​ជាង ។

លើស​ពី​នេះ កសិករ​គួរតែ​គ្រប់គ្រង​ដំណាក់កាល​ផលិត​របស់​ខ្លួន​ផង​ដែរ ដើម្បី​កាត់​បន្ថ​យ​ការ​ចំណាយ​ក្នុង​ការ​ផលិត បង្កើន​តម្លៃ​បង្គា និង​បង្កើន​ប្រសិទ្ធភាព​ផលិត ជាដើម។

សមាគម​អ្នក​នាំ​ចេញ និង​ផលិត​គ្រឿង​សមុទ្រ​វៀតណាម (VASEP) បាន​ឲ្យ​ដឹង​ទៀត​ថា ការ​នាំ​ចេញ​បង្គា​ពី​ប្រទេស​វៀតណាម​បាន​ធ្លាក់​ចុះ​៧,៤% មក​ស្មើនឹង​ទឹកប្រាក់​៨៦៨​លាន​​ដុល្លារ​ប៉ុណ្ណោះ​កាលពី​ត្រីមាស​ទី​២​ឆ្នាំ​នេះ បន្ទាប់​ពី​កើនឡើង​បាន​២០,២% នៅ​ក្នុង​ត្រីមាស​ទី​១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ