ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពានលើនារីបរទេស១៨ឆ្នាំម្នាក់… ពេលនាង​កំពុងជិះកង់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជន​ដៃដល់​ចំនួន​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ត្រូវ​កម្លាំង​ស្នងការដ្ឋាន​ខេ​ត្ត ​និង​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង០​៨​យប់​​ថ្ងៃ​ទី​១៥…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជន​ដៃដល់​ចំនួន​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ត្រូវ​កម្លាំង​ស្នងការដ្ឋាន​ខេ​ត្ត ​និង​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង០​៨​យប់​​ថ្ងៃ​ទី​១៥ ​កក្កដា ដែល​កើតឡើង​នៅ​ចំណុច​ក្បែរ​ផ្សា​រ​លើ ស្ថិត​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​។

សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ ​ឈ្មោះ​ផុ​ន សាន់​ផេង អាយុ​១៧​ឆ្នាំ និង​ឈ្មោះ​គង់ រតន​: អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​រី​ប៊ី​កា អាន់ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស​ ។ បើ​តាម​មន្ត្រី​ជំនាញ​បាន​​និយាយ​ថា ក្រុម​ចោរ​ដៃ​ស្អិត​ទាំង​២​នាក់ មាន​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ក្រុង​តាម​ចាប់​បាន រីឯ​ម្នាក់​ទៀត​​ត្រូវ​កន្លង​បង្ការបង្ក្រាបនៃ​ស្នងការ​ខេត្ត​ចាប់​បាន​។

បើ​តាម​លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ជនបរទេស​នោះខណ​:​នាង​កំពុង​ជិះ​កង់​នៅ​តាម​ផ្លូវ​ ។ លោក​ថា ក្រោយ​កើតហេតុ​ កម្លាំង​ស្នងការ​ខេត្ត​និង​កម្លាំង​អធិការ​ក្រុង​ បាន​តាម​ប្រ​មា​​ញ់​មុខសញ្ញា​ជន​ប្រព្រឹត្ត​រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង​។ ជាមួយនឹង​ការ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​ដកហូត​បាន​នូវ​វត្ថុ​តាង​មាន​ម៉ូតូ​០១​គ្រឿង ទូរស័ព្ទ​០១​គ្រឿង ប្រាក់​ចំនួន​៤៥០០​រៀល ប្រាក់​ដុល្លារ​០៧​ដុល្លារ និង​ផៅ​វ័​របែង​សាក​ថ្ម​ចំនួន​១​ ។

ប​ច្ចុប្ប​ន្ន​ មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​ ។

អត្ថបទសរសេរ ដោយ