ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញមិចអញ្ចឹង…តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចំរៀង​ម្ចាស់​បទ «​ដី​ថ្លៃប្រល័យស្នេហ៍​» លោក ម៉ារ៉ា ប៊ុណ្ណា ទើបនឹង​ទិញ​រថយន្ត​ទី​កូ​មួយ​គ្រឿង​ទុក​ថត MV បទ​ថ្មី​របស់​ខ្លួន​ហើយ​ងងុយដេក​ងោក​មួយ​ផាំង​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​បណ្តាល​អោយ​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ…

រាជធានី​ភ្នំពេញ ៖ តារាចំរៀង​ម្ចាស់​បទ «​ដី​ថ្លៃប្រល័យស្នេហ៍​» លោក ម៉ារ៉ា ប៊ុណ្ណា ទើបនឹង​ទិញ​រថយន្ត​ទី​កូ​មួយ​គ្រឿង​ទុក​ថត MV បទ​ថ្មី​របស់​ខ្លួន​ហើយ​ងងុយដេក​ងោក​មួយ​ផាំង​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​បណ្តាល​អោយ​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ផ្នែក​ខាងលិច តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

បើ​តាម​សម្តី​ពី​តារាចំរៀង​លោក ម៉ា​រ៉ា ប៊ុណ្ណា បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​បើក​បរ​រថយន្ត​មួយ​គ្រឿង​ទី​កូ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ច​7124 ភព​2 ទើប​មក​ពី​ខេត្ត​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ក្នុង​ទិស​ដៅ​បើក​មក​ពី​វិទ្យាល័យ ជា ស៊ី​ម​សាមគ្គី ឆ្ពោះទៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​តែ​គាត់​ងងុយដេក​ខ្លាំង​ពេក​ងោក​មួយ​ផាំង​បាន​រ៉េ​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង និង​រង​ការ​ខូច​ដាច់​កាឡេ​កង់​ខាង​មុខ​ចំហៀង​ខាងស្តាំ ចំណែកឯ​បង្កាន់ដៃស្ពាន​គឺ​ពុំ​មាន​រង​ការ​ខូចខាត​នោះ​ទេ ។ ភ្លាម​ៗ​នោះ​តារាចំរៀង​ជា​អ្នកបើកបរ​ក៏​បាន​ហៅ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​អោយ​ជួយ​រុញ​រថយន្ត​របស់​ខ្លួន​យក​ទៅ​ដាក់​នៅ​ចិញ្ចើម​ផ្លូវ​រួច​ក៏​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង​ទៀត​ចេញ​ទៅ​បាត់​ទៅ ។

បើ​តាម​សម្តី​ពី​មិត្តភក្តិ​របស់​តារាចំរៀង​ជើង​ចាស់​ខាងលើ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទី​កូ​ខាងលើ​នេះ​គឺ​លោក ម៉ារ៉ា ប៊ុណ្ណា ទើបតែ​ទិញ​ពី​តារាចំរៀង​ម្នាក់​ទៀត​គឺ​នាយ ផ្លា​ក ទី​ន ។ ដោយ​មាន​បំណង​យក​រថយន្ត​ខាងលើ​ទៅ​ថត MV បទ​ថ្មី​របស់​គាត់​ដែល​គ្រោង​និង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ តែ​មិន​ទាន់​នឹង​បាន​ថត​ផង​បែរជា​ទៅ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​អោយ​ខូចខាត​រថយន្ត​យ៉ាងដំណំ​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​មិត្តភក្តិ​របស់​តារាចំរៀង​ខាងលើ​នោះ​បាន​ទាក់ទង​ហៅ​រថយន្ត​ស្ទូច​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​ខាង​ចេញ​ទៅ​បាត់​ទៅ​ដោយ​មិនឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ