ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! លុយ​ដល់​១.១០០​ដុល្លារ​ឯណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ចូល​ម៉ាស្សា​កោស​ជប់​ត្រូវ​នារី​ម៉ាស្សា​លួច​លុយ​អស់​១១០០​ដុល្លារ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ឆោ​រ​ឡោ​កាលពី​ម៉ោង​១០​និង​២៥​នាទី​យប់ ថ្ងៃ​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៩៥CEO តាម​បណ្តោយ​ផ្លូវ​លេខ​១១៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ចូល​ម៉ាស្សា​កោស​ជប់​ត្រូវ​នារី​ម៉ាស្សា​លួច​លុយ​អស់​១១០០​ដុល្លារ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ឆោ​រ​ឡោ​កាលពី​ម៉ោង​១០​និង​២៥​នាទី​យប់ ថ្ងៃ​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៩៥CEO តាម​បណ្តោយ​ផ្លូវ​លេខ​១១៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​បុរស​ជនជាតិ​ចិន​រូប​នោះ​ចូល​ហាង​កោស​ជប់​ម៉ាស្សា​យីហោ មានឈ្មោះ​ម៉ាស្សា​បែប​បុរាណ​ខ្មែរ​មាន​ម៉ាស៊ីន​ត្រជាក់​៥​ដុល្លារ និង​កោស​ជប់​ខ្យល់​បុរស និង​នារី​៣​ដុល្លារ ។

បើ​តាម​ម្ចាស់​ហាង​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​រូប​នោះ​បាន​ចូល​ហាង​ម៉ាស្សា​តាំងពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​មក​ម្ល៉េះ រួច​ហើយ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល លុះដល់​ម៉ោង​​១០​និង​២៥​នាទី​យប់ ទើប​មក​ឆោឡោ​ថា បាត់​លុយ​អស់​១១០០​ដុល្លារ ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ​ជនជាតិ​ចិន​រូប​នោះ ត្រូវ​ថៅកែ​ហាង​ប្តី​ប្រពន្ធ​បាន​ប្រគល់​លុយ​សង​ទៅ​វិញ​ចំនួន​៥០០​ដុល្លារ តែ​ជនជាតិ​ចិន​មិន​ព្រម ។ បន្តិច​ក្រោយ​មក​​សមត្ថកិច្ច​បាន​ដឹក​ម្ចាស់​ហាង​ម៉ាស្សា​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ទៅ​សាកសួរ​នៅ​ឯ​ប៉ុស្តិ៍​បឹង​កេងកង​ទី​២ រួម​និង​នារី​ម៉ាស្សា​ម្នាក់​ថែម​ទៀត ដើម្បី​សួរនាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ