ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ​មូលហេតុ​ដែល​តារា​ឆ្នើម​រូប​នេះ​ជ្រើស​យក Barca ហើយ​មិន​យក Man Utd

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​បារាំង​អាយុ​២៣​ឆ្នាំ Clement Lenglet ទើបតែ​ចុះ​កុងត្រា​ជាមួយនឹង​ក្លិប​អ្នកមាន​បុណ្យ Barcelona ហើយ​បង្ហើប​ពី​មូលហេតុ​ដែល​រូបគេ​ជ្រើស​យក​ក្លិប​នេះ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​បារាំង​អាយុ​២៣​ឆ្នាំ Clement Lenglet ទើបតែ​ចុះ​កុងត្រា​ជាមួយនឹង​ក្លិប​អ្នកមាន​បុណ្យ Barcelona ហើយ​បង្ហើប​ពី​មូលហេតុ​ដែល​រូបគេ​ជ្រើស​យក​ក្លិប​នេះ តែ​មិន​យក Man Utd បើ​ទោះបីជា​គេ​មក​ទាក់ទង​ក៏​ដោយ ។

កីឡាករ​ដែល​ចេញពី​ក្លិប​បាល់ទាត់ Nancy បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​ជ្រើសរើស​យក​ក្លិប Barcelona ក៏​ដោយសារ​តែ​ក្លិប​នេះ​ជា​ក្លិប​ធំ​ជាងគេ​ក្នុង​លោក ។ Lenglet បាន​ប្រាប់ ESPN ថា «​ខ្ញុំ​ជ្រើសរើស​យក Barcelona ព្រោះតែ​ខ្ញុំ​គិត​ថា វា​ជា​ក្លិប​ធំ​ជាងគេ​ក្នុង​លោក ហើយ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​អេ​ស្ប៉ា​ញ​ដែល​ជាលី​គ​ធំ​បំផុត ។ ខ្ញុំ​ចង់​ឈ្នះ​ពាន ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​ក្លិប​ល្អ​ជាងគេ​ហើយ​ពេល​នេះ​» ។

គេ​បាន​បន្ត​ថា «​ពិត​ណាស់​! ខ្ញុំ​ក៏​មក​ទី​នេះ​ដើម្បី​ប្រកួត​ដែរ ព្រោះថា​កីឡាករ​ដែល​មិន​បាន​ប្រកួត​គឺ​មិន​ដែល​សប្បាយចិត្ត​ទេ ។ ខ្ញុំ​មកនេះ​ដើម្បី​រៀន​ក្នុង​ការ​ឈ្នះ​ពាន ។ ពេល​ដែល​ខ្ញុំ​អាច​ទៅ​លេង​នៅ​លើ​តារាង​ជាមួយនឹង Messi នៅ​ពេល​ខាង​មុខ កម្លាំងចិត្ត​របស់ខ្ញុំ​គឺ​ពេញ​ភ្លាម​តែ​ម្តង​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Clement Lenglet នា​ពេល​នេះ​លេង​ក្នុង​នាម​ជា​ខ្សែការពារ​កណ្តាល​របស់ Barcelona ។ រូបគេ​ពី​មុន គឺជា​កីឡាករ​របស់​ក្លិប Nancy ដែល​ឡើង​ទាត់​បាន​៨៥​ដង តាំងពី​ចូល​លេង​ដំបូង​នៅ​ឆ្នាំ​២០១៣ ។ នៅ​មុន​ពេល​ចូល​មក​ក្លិប Barca រូបគេ​ក៏​ត្រូវ​បាន Man Utd មក​ចែចង់​ផង​ដែរ តែ​គេ​មិន​ព្រមទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ