ពិតជាអាណិតខ្លោចចិត្តក្មេង​២​នាក់ណាស់​… មែនឬដែល​ថាជាតំណរពូជ?


ខេតកំពង់ស្ពឺ ៖ ក្មេង​ប្រុស​២​នាក់​ ដែល​កើត​ក្នុង​គ្រួសារ​ក្រីក្រ​បំផុត​មួយ ​កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ព្រោះ តែ​ឪពុក​បោះបង់​ក្រុម​គ្រួសារទុក​ឱ្យ​ពួក​គេ​៤​នាក់​បងប្អូន រស់នៅ​ជាមួយ​ម្តាយ​ និង​ជីដូន​ចាស់ជរា​បម្រើ​លើក​លាមក និង​ទឹកនោម​ប្រចាំ​ថ្ងៃ​ ព្រោះតែ​ពិការ​ភាពបាន​គ្រប់គ្រង​ លើ​រាង​កាយ​របស់​ពួក​គេ​តាំងពី​តូច​មក​ម្លេ​៉ះ ។ ក្រុម​គ្រួសារ​នេះ ​ស្ថិត​នៅ​ភូមិ​ព្រៃធំ​ ឃុំ​រស្មី​សាមគ្គី​ ស្រុក​ឱ​រ៉ា​ល់ ។ កុមារ​អ​ភ័​ព្ទ​ទាំង​២​នាក់​ បង ប្អូន​ ដែល​កូន​បង​ មាន​១-​ឈ្មោះ ឃៀ​ម ខាវ អាយុ​២១​ឆ្នាំ ពិការ​តាំងពី​កំណើត ២-​ឈ្មោះ ឃៀ​ម ប៉ូ​ណា អាយុ​១៣ឆ្នាំ​ ក៏​ពិការ​ដែរ ។

តាម​ការ​រៀបរាប់ពី​ស្ត្រី​ម្នាក់​ឈ្មោះ ម៉ា​ន អាយុ​៣៦​ឆ្នាំ​បានឱ្យ​ដឹង​ថា រាល់​ថ្ងៃនេះ​គាត់​រស់នៅ​ដោយ​លំបាក​ជា​ខ្លាំង ព្រោះ​ត្រូវ​រ៉ាប់រង​លើ​កូន​ៗ​ទាំង​២​ដែល​ពិការ ដោយ​ដើរតួ​ជា​ឱ​ពុក​ផង​ជា​ម្តាយ​ផង ។ ក្នុ​ុ​ង​ការ​មើលថែ​កូន​ៗ​ពិការ​ក្រៅពី​គាត់​ជា​ម្តាយ នៅ​មាន​ម្តាយ​ចាស់ជរា​របស់​គាត់​ផង​ដែរ​ដែល​នៅ​បម្រើ​កូន​ៗ​របស់​គាត់ ។ ស្ត្រី​ជា​ម្តាយ​បាន​បន្ត​ថា គាត់​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​បង្កើតកូន​បាន​៤​នាក់​ប្រុស​២​ស្រី​២​នាក់​ក្រោយមក​ប្តី​របស់​គាត់​ក៏​ចាក​ចេញពី​គ្រួសារ​បាត់​ដំណឹង​ឈឹង​តាំងពី​កូនស្រី​ចាប់កំណើត ។

ស្ត្រី​ជា​ដែល​បន្ត​ថា កូនប្រុស​របស់​គាត់​កើតមក​ដំបូង​មាន​កាយសម្បទា​ធម្មតា​ដូច​ក្មេង​ដ៏​ទៃ​ដែរ ​តែ​ក្រោយ​មក​នៅ​ពេល​មាន​អាយុ​២​ទៅ​៣​ឆ្នាំ​ក៏​មាន​អាកា​រៈ​ទន់​ដៃជើង​ដើរ​មិន​រួច ពេល​នោះ​គាត់​បាន​យក​កូន​ទៅ​ពេទ្យ​ដើម្បី​ព្យាបាល​ដែរ​តែ​ត្រូវ​គ្រួ​ពេទ្យ​ប្រាប់​ថា អស់​លទ្ធភាព​ហើយ​ព្យាបាល​មិនជា​ទេ ហើយ​ក៏​ដេក​នៅ​លើ​កន្ទេល​រហូត​មក ។ ស្ត្រី​ជា​ម្តាយ​ដកដង្ហើម​ធំ​បន្ធូរ​ភាព​តានតឹង​ក្នុង​ចិត្ត​បន្តិច ក៏​បន្ត​ថា មិនដឹង​ជា​យ៉ាងម៉េច​នោះ​ទេ ក្រោយមក​កូនប្រុស​បន្ទាប់​នៅ​ពេល​អាយុ​៤​ទៅ​៥​ឆ្នាំ ក៏​មាន​អាកា​រៈ​ដូច​គ្នា​ដែរ​បើ​ទោះជា​គាត់​នាំ​ទៅ​ព្យាបាល​យ៉ាងណា​ក៏​មិនជា​ដែរ ។

ដោយឡែក ​កូនស្រី​២​នាក់​ដែល​ជា​កូន​ទី​៣​អាយុ​៥​ឆ្នាំ និង​កូនពៅ​ដែល​ទើប​អាយុ​២​ឆ្នាំ​មាន​កាយសម្បទា​ធម្មតា មិនដឹង​ថា ពួក​គេ​អាច​មានជោគ​វាសនា​ដូច​បង​ៗ​ឬ​យ៉ាងណា​ទេ ។បើ​និយាយ​ពី​ប្តី​របស់​គាត់​វិញ​តាំងពី​កូនស្រី​ពៅ​ចាប់កំណើត​មក​ក៏​ទៅ​បាត់​ដំណឹង​សូន្យឈឹង​តែ​ម្តង ដោយ​ទុក​ភារៈ​នេះ​ឱ្យ​គាត់​ដើរតួ​ជា​ម្តាយ​ផង​ជា​ឪពុក​ផង ។ រាល់ថ្ងៃ​កូនប្រុស​ច្បង​ដែល​ពិការ​សូ​ម្បី​តែ​ហូប​បាយ​ខ្លួនឯង​មិនកើត​ផង​កុំ​ថា​ឡើយ​ដល់​ទៅ​បន្ទោ​របង់​ដោយ​ខ្លួនឯង ។ ចំណែក​កូន​ប្អូន​អាច​ញ៉ាំ​បាយ​ដោយ​ខ្លួនឯង​បាន​។ រាល់ថ្ងៃ​នៅ​ពេល​ដែល​គាត់​ជា​ម្តាយ​ទៅ​ស៊ីឈ្នួល​ច្រូតស្មៅ​យក​ប្រាក់​កម្រៃ​មក​ផ្គត់ផ្គង់​គ្រួសារ កូន​ពិការ​ទាំង​២​ត្រូវ​បាន​ម្តាយ​របស់​គាត់ មើលថែ​បញ្ចុក​បាយ​និង​លាង​លាមក​ទឹក​ម៉ូ​ត្រ​ឱ្យ​ពួក​គេ ។

បើ​តាម​ស្ត្រី​ចំណាស់​ជា​ជីដូន​ឈ្មោះ ម៉ុ​ន អាយុ​៧០​ឆ្នាំ ក៏​បាន​រៀបរាប់​ដែរ​ថា​គាត់​មានកូន​២​នាក់​គឺ​ម្តាយ​ចៅ​ទាំង​៤​នេះ និង​កូនប្រុស​ម្នាក់​ទៀត​ដែល​ត្រូវជា​ប្អូន តែ​កូនប្រុស​នេះ​បាន​ស្លាប់​បាត់​ទៅ​ច្រើន​ឆ្នាំ​មក​ហើយ ។ កូនប្រុស​របស់​គាត់​ក៏​មាន​អាការ​មិន​ខុស​ពី​ចៅ​របស់​គាត់​ដែរ​ដោយ​គាត់​រំលឹក​ថា កាល​កូនប្រុស​គាត់​កើតមក​ដំបូង​មាន​កាយសម្បទា​ធម្មតា តែ​ក្រោយមក​អាយុ​បាន​៤​ទៅ​៥​ឆ្នាំ​ក៏​ធ្លាក់ខ្លួន​ពិការ​ដេក​នៅ​លើ​កន្ទេល​អស់​រយៈពេល​ច្រើន​ឆ្នាំ​ក៏​ស្លាប់​ទៅ ។ ចំណែក​កូនស្រី ម្តាយ​ពួក​ចៅ​ៗ​នេះ​មិន​មាន​កើត​អ្វី​ឡើយ រឿង​នេះ​ដូច​គ្នា​តែ​ម្តង គឺ​កូនប្រុស​ៗ​សុទ្ធតែ​ពិការ ចំណែក​ស្រី​ៗ​មិន​ពិការ​ទេ ។ គាត់​គិត​ថា​ចៅ​ៗ​គាត់​មាន​ជំងឺតពូជ​ហើយ បានជា​ធ្លាក់ខ្លួន​ពិការ​បែប​នេះ ។

អ្នក​ភូមិ​មួយ​រូប​បានឱ្យ​ដឹង​ដែរ​ថា កុំ​ថា​ឡើយ​លុយកាក់​សម្រាប់​ចាយវាយ សូ​ម្បី​តែ​ម្ហូបអាហារ​ក៏​អ្នក​ភូមិ​ឱ្យ​ខ្លះ​ដែរ នៅ​ពេល​ដែល​ស្ត្រី​ជា​ម្តាយ​រក​លុយ​ទិញ​អង្ករ​និង​ម្ហូប​មិន​បាន ។តាម​អ្វី​ដែល​កុមារ​អ​ភ័​ព្ទ​ទាំង​២​បង្ហាញ​ឱ្យ​ដឹង​ពួក​គេ​ចង់បាន​រទេះ​ថ្មី​ម្នាក់​១​គ្រឿង និង​គ្រឿង​ឧបភោគបរិភោគ​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ អ្វី​ដែល​អ្នក​ភូមិ​ឱ្យ​ដឹង​គឺថា គ្រួសារ​នេះ​ពិតជា​កម្សត់​ណាស់ ។ ជាង​នេះ​ទៅ​ទៀត​ ក្នុង​នាម​អ្នក​ភូមិ​ជាមួយ​គ្នា​ក៏​សូម​ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស សូម​មេត្តា​ជួយ​គាត់ផង ៕ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ