ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ ៖ សុំ​ឱ្យ​អាជ្ញាធរឆែកកាមេរ៉ា​របស់​សាលារាជធានី…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​​ម្នាក់បើកបរ​ម៉ូតូ​មួយ​គ្រឿង​​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បរក្នុង​ល្បឿន​លឿន​ដូច​ហោះ​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៥១​កែង​ផ្លូវ​១៨៤ នៅ​ចំណុច​ក្រោយ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​​ម្នាក់បើកបរ​ម៉ូតូ​មួយ​គ្រឿង​​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បរក្នុង​ល្បឿន​លឿន​ដូច​ហោះ​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៥១​កែង​ផ្លូវ​១៨៤ នៅ​ចំណុច​ក្រោយ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ទ្រី សុខ​ផេង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​បុរី​កីឡា​អាគា​ទី​៧ មាន​ទីកន្លែង​កំណើត​នៅ​ចំណុច​កើតហេតុ​ខាងលើ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ក្មេងប្រុស​​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង ដា​Big ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១GX-៣៥៧៦ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៨​៤ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​មក​ដល់​ចំណុច​កើតហេតុ ក្មេង​ប្រុស​​ខាងលើ​បាន​បើកបរ​ម៉ូតូ​ឆ្លង​ផ្លូវបំបែក​ជា​បួន​ទៅ​ត្រង់ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក មិន​ចាំ​ស្លាក​លេខ​ បើកបរ​តាម​បណ្តោយ​ផ្លូវ​៥១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ក៏​បាន​បុក​ម៉ូតូ​ចំ​ពីមុខ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ម៉ូតូ​វិញ​អូស​ជាង​១០​ម៉ែត្រ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ខ្ទេច​ក្បាល​ម៉ូតូ ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល ។ នៅ​កន្លែង​កើតហេតុ​មាន​កាមេរ៉ា​សុវត្ថិ​ភាព​របស់​សាលា​រាជធានី ប្រជាពលរដ្ឋ​សុំ​អោយ​សមត្ថកិច្ច​ជួយ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​ស្វែងរក​អ្នកបើកបរ​រថយន្ត​បង្ក​មក​ដោះស្រាយ ។

ក្រោយ​ពេល​កើតហេតុ សព​ក្មេង​ប្រុស​ជន​រង​គ្រោះ​ត្រូវ​បាន​ឪពុក​ម្តាយ​សាច់ញាតិ​បងប្អូន​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ