ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ពីរ​ថ្ងៃ (​ថ្ងៃ​ទី​១៤-១៥ កក្កដា ២០១៨)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​ថ្ងៃ​ទី​១៤ និង​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ កើត​ឡើ​១៨​លើក​(​យប់​៩​លើក​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​ថ្ងៃ​ទី​១៤ និង​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ កើត​ឡើ​១៨​លើក​(​យប់​៩​លើក​) ស្លាប់​១២​នាក់​(​ស្រី​៥​នាក់​) របួសធ្ងន់​១៦​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៦​នាក់​(​ស្រី​២​នាក់​)​។

មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៥​លើក ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​៣​លើក​, មិន​គោរព​សិទ្ធ​៤​លើក ស្លាប់​២​នាក់​,​ប្រជែង​២​លើក ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​៣​លើក ស្លាប់​៤​នាក់​,​បត់​គ្រោះថ្នាក់​៣​លើក ស្លាប់​៣​នាក់​,​ស្រវឹង​១​លើក ។ សរុប​ស្លាប់​១២​នាក់ ម៉ូត​១១​នាក់​(​មិន​ពាក់មួក​១១​នាក់​) ,​កង់​១​នាក់​។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​៣​លើក ស្លាប់​២​នាក់​, ម៉ូតូ និង​រថយន្ត​តូច​៥​លើក ស្លាប់​២​នាក់​, ម៉ូតូ និង​រថយន្ត​ធំ​៥​លើក ស្លាប់​៧​នាក់​,​ម៉ូតូ និង​ថ្មើរជើង​១​លើក ,​ម៉ូតូ និង​យាន​ផ្សេង​ៗ២​លើក ស្លាប់​១​នាក់​, ម៉ូតូ និង​កង់​បី​១​លើក ,​រថយន្ត​ធំ និង​រថយន្ត​កែ​ច្នៃ​១​លើក​។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣៦​គ្រឿង ក្នុង​នោះ​មាន ម៉ូត​២០​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង​, រថយន្ត​ធំ​៧​គ្រឿង​,​យាន​ផ្សេង​ៗ៤​គ្រឿង​,​ថ្មើរជើង​១​នាក់​។ យានយន្ត​បង្កហេតុ ម៉ូតូ​៨​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​៥​លើក​,​កង់​១​លើក​,​ថ្មើរជើង​១​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​១១​លើក ,​ផ្លូវ​ខេត្ត​៦​លើក​,​ផ្លូវលំ​១​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្តកណ្តាល​៤​លើក​ស្លាប់​៥​នាក់​(​ស្រី​១​នាក់​)​របួស​៤​នាក់​(​ស្រី​១​នាក់​),​កំពង់ធំ​២​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​), កំពត​១​លើក ស្លាប់​២​នាក់​,​កំពង់ឆ្នាំង​១​លើក ស្លាប់​ស្រី​២​នាក់ របួស​១​នាក់ និង​ភ្នំពេញ​១​លើក ស្លាប់​១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ