ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ភាព​សហ​ព័ន្ធ​​​យុវជន​កម្ពុជា​​ខណ្ឌ​ដូន​ពេញ​យក​អំណោយ​​ចែក​​ជូន​យុវ​នារី​​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​សុខ ពេញ​វុធ ប្រធាន​​គណៈ​កម្មាធិការ​​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ខណ្ឌ​ដូនពេញ និង​ជា​អភិ​បាល​​រង​ខណ្ឌ​ដូនពេញ ​បាន​ដឹក​នាំ​មន្ត្រី​​​​ក្រោម​ឱវាទ​ចុះទៅ​សួរ​សុខ​ទុក្ខ​ដល់​ក្រុម​យុវ​នារី​ស្ម័គ្រ​​​ចិត្ត​ក្រុម​លេខ​១៦៦ របស់​សម្តេច​តេជោ​ដែល​កំពុង​សម្រាក​​ព្យា​បាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ។

ការ​ចុះសួរ​សុខទុក្ខ​នេះ​បាន​ប្រព្រឹត្ត​​កាលពី​​​ល្ងាច​​ថ្ងៃទី​២១ មីនា ​២០១៣ ​​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​យុវនារី​ស្ម័គ្រ​ចិត្ត​​របស់​សម្តេច​តេជោ​ក្រុម​​​លេខ​១៦៦ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នោះ​​​ឈ្មោះ​កញ្ញា ឈិន ​សុគន្ធនី ដែល​ឈរ​ជើង​នៅភូមិ​បឹង​សង្កែ ឃុំ​​អំពិលក​៥​ដើម ស្រុក​បរវេល ខេត្ត​បាត់​ដំបង ។ លោក​សុខ​ ពេញវុធ បានមាន​ប្រសាសន៍​ថា ដោយ​មាន​ការ​ចង្អុល​បង្ហាញ​​ពី​លោក​សុខ សម្បត្តិ ​ជំនួយ​​ការ​សម្តេច​អគ្គ​​មហា​សេនាបតី​តេជោ ហ៊ុន សែន ​និង​ជា​អភិ​បាល​​ខណ្ឌ​ដូនពេញ ដោយ​លោក​ជាប់​រវល់​ការ​ងារ​ជា​ចាំ​បាច់ ទើប​លោក​​​បញ្ជា​ឱ្យ​​រូប​លោក​​ដឹកនាំ​មន្ត្រី​នៅក្រោម​ឱវាទ​ ដើម្បី​​មក​សួរ​សុខ​ទុក្ខ​​ប្អូនដែល​កំពុង​​ព្យាបាល​នៅមន្ទីរ​ពេទ្យ​​កាល់​ម៉ែត ​ព្រម​ទាំង​​បាន​ផ្តល់​​នូវថវិកា​របស់​លោក​អភិ​បាល​ខណ្ឌ​​​ដូនពេញ​ចំនួន​១០០​ដុល្លារ​ និងថវិកា​គណៈ​​កម្មាធិការ​​សហ​ភាព​សហព័ន្ធ​​យុវជន​កម្ពុជា​ខណ្ឌ​ដូនពេញ ​ចំនួន​២០០​ដុល្លារ ​និង​៣២​ម៉ឺន​រៀល ។ ហើយ​លោក​បាន​ផ្តាំ​ផ្ញើ​​ពីចម្ងាយ​ផង​ដែរថា ​សូម​ឱ្យ​ប្អូន​ឆាប់​ជា​សះ​ស្បើយ​​ត្រឡប់​ទៅ​បំពេញ​ការងារ​នៅ​ក្នុង​បេសក​កម្ម​  និង​នយោ​បាយ​​ឈ្នះ=ឈ្នះ​​របស់​រាជ​រដ្ឋា​​ភិបាល និង​ជូន​ពរ​ដល់​ប្អូនៗ​ក្រុម​យុវនារីទាំង​​អស់​នូវឱកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មីខាងមុខនេះ សូម​ទទួល​បាន​នូវ​សុខភាព​ល្អ គ្រប់​គ្នា​ ដើម្បី​​បន្ត​ការ​ងារ​ឱ្យ​ទទួល​បាន​ជោគជ័យ​ ៕