ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អធិការ​ខណ្ឌដង្កោ បង្ហាញ​មុខសញ្ញា​លួច​កាច់ក​ម៉ូតូ និង​ឆក់​កាបូប​៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ការ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​មួយ​ក្រុម​មាន​គ្នា​ចំនួន​៩​នាក់ ដែល​ជា​មុខសញ្ញា​លួច​កាច់​សោក​ម៉ូតូ​យ៉ាង​សកម្ម​នោះ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ការ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​មួយ​ក្រុម​មាន​គ្នា​ចំនួន​៩​នាក់ ដែល​ជា​មុខសញ្ញា​លួច​កាច់​សោក​ម៉ូតូ​យ៉ាង​សកម្ម​នោះ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល ខណ្ឌ បាន​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ទាំងនោះ​ជា​សាធារណៈ​ផង​ដែរ​។

ជនសង្ស័យ​ខាងលើ​បាន​អស់លក្ខណ៍​ត្រឹម​ពេល​លួច​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​លែ​ត​១​គ្រឿង​បាន​សម្រេច​ហើយ ប៉ុន្តែ​ត្រូវ​ម្ចាស់​មើលឃើញ​តាម​កាមេរ៉ា ក៏​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល ហើយ​កម្លាំង​នគរបាល កំពុង​ល្បាត​តាម​ផ្លូវ​ស្រាប់ ក៏​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​តែ​ម្ដង​។ នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៩​នាក់​នោះ រួម​មាន -,​ឈ្មោះ ផល សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ចាក់​សាក់ ស្នាក់​នៅ​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​(​មុខសញ្ញា​លួច​កាច់ក​ម៉ូតូ​)​។

២-​ឈ្មោះ ឆាយ សុ​វ​ណ្ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ជាមួយ​គ្នា​(​លួច​កាច់ក​ម៉ូតូ​និង​ឆក់​),៣-​ឈ្មោះ ឡេ​ង បារាំង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​(​ជន​នេះ​ទើប​ចេញពី​ពន្ធនាគារ​ថ្មី​ៗ និង​សមគំនិត​ក្នុង​ការ​លួច​នា​ពេល​នេះ​ទៀត​)​។ ៤-​ឈ្មោះ ប៊ុ​ន​ធី ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ (​អ្នកសមគំនិត​លួច​), ៥-​ឈ្មោះ យឹ​ម សារ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ (​លួច​កាច់ក​ម៉ូតូ និង​ឆក់​)​។

៦-​ឈ្មោះ ញៀន លី​ដេ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​(​សម​គំ និ​ត​លួច​) ៧-​ឈ្មោះ យុន សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​(​ឆក់​), ៨-​ឈ្មោះ ហេង ស្រី​ណា​ង ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​(​សមគំនិត​លួច​) ទាំង​៣​នាក់​នេះ​ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​,៩-​ឈ្មោះ អេ​វ ណា​វិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​ទើប​ចេញពី​ពន្ធនាគារ​ថ្មី​ៗ និង​សមគំនិត​លួច​)​។ លោក​វរៈសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ ដង្កោ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ជនសង្ស័យ​បាន​ចូល​ទៅ ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​១​គ្រឿង ដែល​ម្ចាស់​គេ​ចត​ទុក​នៅ​មុខ​ផ្ទះ នៅ​ក្នុង​បុរី​ពិភព​ថ្មី (​ចំការ​ដូង​) ស្ថិត​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

ប៉ុន្តែ​ពេល​នោះ​អ្នក ចេញ​ទៅ​ធ្វើ​សកម្មភាព​ដោយ​ផ្ទាល់ នា​ពេល​នោះ គឺ​មាន​តែ​២​នាក់​ប៉ុណ្ណោះ​គឺ​មានឈ្មោះ ឆាយ សុ​វ​ណ្ណា និង​ឈ្មោះ យឹ​ម សារ ហៅ​ខុ​ង ដោយ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​សេ​១១០(​អា​សង់​ប៊ិ​ច​) ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BO-7190​។ ក្រម​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក Suzuki Let ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FR-8814 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 404130 ដែល​ជា​កម្មសិទ្ធិ​របស់ បុរស​ម្នាក់​ឈ្មោះ ធ​ល សុខា អាយុ​៤៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៣៨ ផ្លូវ​បេតុង​បុរី​ចំការ​ដូង​២ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ដែល​ធ្វើ​សកម្មភាព​លួច ម្ចាស់​បាន​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ក៏​បាន​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​នគរបាល របស់​លោក កំពុង​ល្បាត​ប្រទះ​ឃើញ​ភិនភាគ​ជនសង្ស័យ កម្លាំង​ក៏​បាន​ដេញ​តាម និង​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​រួច​បាន​នាំ​យក​មក​ធ្វើការ​សាកសួរ និង​បន្ត​ទៅ​ឃាត់ខ្លួន​បក្ខពួក​៧​នាក់​ទៀត បានជា​បន្តបន្ទាប់ ហើយ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​ការ​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ