ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញហើយ​សែន​ខ្លោចចិត្ត​… ឱ្យ​តែ​កូនប្រុស​ពេល​ធំ​ដឹង​តែ​ពិការ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេតកំពង់ស្ពឺ ៖ ក្មេង​ប្រុស​២​នាក់​ដែល​កើត​ក្នុង​គ្រួសារ​ក្រីក្រ​បំផុត​មួយ​កំពុង​ជួប​ការ​លំបាក​​យ៉ាង​ខ្លាំង ព្រោះតែ​ឪពុក​បោះបង់​ក្រុម​គ្រួសារ​ទុក​ឱ្យ​ពួក​គេ​៤​នាក់​បងប្អូន រស់នៅ​ជា​មួយ​ម្តាយ ​និង​ជីដូន​ចាស់ជរា​បម្រើ​លើក​លាមក និង​ទឹកនោម​ប្រចាំ​ថ្ងៃ ​ព្រោះតែ​ពិការ​ភាព បាន​គ្រប់គ្រង​លើ​រាង​កាយ​របស់​ពួក​គេ​តាំងពី​តូច​មក​ម៉្លេះ ។…

ខេតកំពង់ស្ពឺ ៖ ក្មេង​ប្រុស​២​នាក់​ដែល​កើត​ក្នុង​គ្រួសារ​ក្រីក្រ​បំផុត​មួយ​កំពុង​ជួប​ការ​លំបាក​​យ៉ាង​ខ្លាំង ព្រោះតែ​ឪពុក​បោះបង់​ក្រុម​គ្រួសារ​ទុក​ឱ្យ​ពួក​គេ​៤​នាក់​បងប្អូន រស់នៅ​ជា​មួយ​ម្តាយ ​និង​ជីដូន​ចាស់ជរា​បម្រើ​លើក​លាមក និង​ទឹកនោម​ប្រចាំ​ថ្ងៃ ​ព្រោះតែ​ពិការ​ភាព បាន​គ្រប់គ្រង​លើ​រាង​កាយ​របស់​ពួក​គេ​តាំងពី​តូច​មក​ម៉្លេះ ។

ក្រុម​គ្រួសារ​នេះ​ស្ថិត​នៅ​ភូមិ​ព្រៃធំ​ ឃុំ​រស្មី​សាមគ្គី ​ស្រុក​ឱ​រ៉ា​ល់ ។ ហើយ​កុមារ​ដ៏​អ​ភ័​ព្ទ​ទាំង​២​នាក់​បងប្អូន​ដែល​កូន​បង​មាន ​១-​ឈ្មោះ ឃៀ​ម ខាវ អាយុ​២១​ឆ្នាំ ពិការ​តាំងពី​កំណើត និង​២-​ឈ្មោះ ឃៀ​ម ប៉ូ​ណា អាយុ​១៣ ឆ្នាំ​ក៏​ពិការ​ដែរ ។

តាម​ការ​រៀបរាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ម៉ា​ន អាយុ​៣៦​ឆ្នាំ​បានឱ្យ​ដឹង​ថា រាល់​ថ្ងៃនេះ​គាត់​រស់​នៅ​​ដោយ​លំបាក​ជា​ខ្លាំង ព្រោះ​ត្រូវ​រ៉ាប់រង​លើ​កូន​ៗ​ទាំង​២​ដែល​ពិការ ដោយ​ដើរតួ​ជា​ឱពុក​​ផង ​ជា​ម្តាយ​ផង ។ ក្នុ​​ង​ការ​មើលថែ​កូន​ៗ​ពិការ​ក្រៅពី​គាត់​ជា​ម្តាយ នៅ​មាន​ម្តាយ​ចាស់​ជរា​របស់​គាត់​ផង​ដែរ​ ដែល​នៅ​បម្រើ​កូន​ៗ​របស់​គាត់ ។

ស្ត្រី​ជា​ម្តាយ​បាន​បន្ត​ថា គាត់​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​បង្កើតកូន​បាន​៤​នាក់​ប្រុស​២​ស្រី​២​នាក់​ក្រោយមក​ប្តី​របស់​គាត់​ក៏​ចាក​ចេញពី​គ្រួសារ​បាត់​ដំណឹង​ឈឹង​តាំងពី​កូនស្រី​ចាប់កំណើត ។

ស្ត្រី​ជា​ដែល​បន្ត​ថា កូនប្រុស​របស់​គាត់​កើតមក​ដំបូង​មាន​កាយសម្បទា​ធម្មតា​ដូច​ក្មេង​ដ៏​ទៃ​ដែរ​ តែ​ក្រោយមក​នៅ​ពេល​មាន​អាយុ​២​ទៅ​៣​ឆ្នាំ​ក៏​មាន​អាកា​រៈ​ទន់​ដៃជើង​ដើរ​មិន​រួច ពេល​នោះ​គាត់​បាន​យក​កូន​ទៅ​ពេទ្យ​ ដើម្បី​ព្យាបាល​ដែរ​ តែ​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា អស់​លទ្ធភាព​ហើយ ​ព្យាបាល​មិនជា​ទេ ហើយ​ក៏​ដេក​នៅ​លើ​កន្ទេល​រហូត​មក ។

ស្ត្រី​ជា​ម្តាយ​ដក​ដង្ហើម​ធំ​បន្ធូរ​ភាព​តានតឹង​ក្នុង​ចិត្ត​បន្តិច ក៏​បន្ត​ថា មិនដឹង​ជា​យ៉ាងម៉េច​នោះ​​ទេ ក្រោយមក​កូនប្រុស​បន្ទាប់​នៅ​ពេល​អាយុ​៤​ទៅ​៥​ឆ្នាំ ក៏​មាន​អាកា​រៈ​ដូច​គ្នា​ដែរ ​បើ​ទោះ​ជា​គាត់​នាំ​ទៅ​ព្យាបាល​យ៉ាងណា​ក៏​មិនជា​ដែរ ។ ដោយឡែក​កូនស្រី​២​នាក់​ដែល​ជា​កូន​ទី​៣ ​អាយុ​៥​ឆ្នាំ និង​កូនពៅ​ដែល​ទើប​អាយុ​២​ឆ្នាំ​មាន​កាយសម្បទា​ធម្មតា មិនដឹង​ថា ពួក​​គេ​អាច​មានជោគ​វាសនា​ដូច​បង​ៗ​ឬ​យ៉ាងណា​ទេ ។

បើ​និយាយ​ពី​ប្តី​របស់​គាត់​វិញ​តាំងពី​កូនស្រី​ពៅ​ចាប់កំណើត​មក​ក៏​ទៅ​បាត់​ដំណឹង​សូន្យ​ឈឹង​តែ​ម្តង ដោយ​ទុក​ភារៈ​នេះ​ឱ្យ​គាត់​ដើរតួ​ជា​ម្តាយ​ផង​ជា​ឪពុក​ផង ។ រាល់ថ្ងៃ​កូនប្រុស​ច្បង​​ដែល​ពិការ​ សូ​ម្បី​តែ​ហូប​បាយ​ខ្លួនឯង​មិនកើត​ផង​កុំ​ថា ​ឡើយ​ដល់​ទៅ​បន្ទោ​របង់​ដោយ​​ខ្លួនឯង ។ ចំណែក​កូន​ប្អូន​អាច​ញ៉ាំ​បាយ​ដោយ​ខ្លួនឯង​បាន​។ រាល់ថ្ងៃ​នៅ​ពេល​ដែល​​គាត់​ជា​ម្តាយ​ទៅ​ស៊ីឈ្នួល​ច្រូតស្មៅ​យក​ប្រាក់​កម្រៃ​មក​ផ្គត់ផ្គង់​គ្រួសារ កូន​ពិការ​ទាំង​២​ត្រូវ​បាន​ម្តាយ​របស់​គាត់ មើលថែ​បញ្ចុក​បាយ​និង​លាង​លាមក​ទឹក​ម៉ូ​ត្រ​ឱ្យ​ពួក​គេ ។

បើ​តាម​ស្ត្រី​ចំណាស់​ជា​ជីដូន​ឈ្មោះ ម៉ុ​ន អាយុ​៧០​ឆ្នាំ ក៏​បាន​រៀបរាប់​ដែរ​ថា ​គាត់​មានកូន​២​នាក់ ​គឺ​ម្តាយ​ចៅ​ទាំង​៤​នេះ និង​កូនប្រុស​ម្នាក់​ទៀត​ដែល​ត្រូវជា​ប្អូន តែ​កូនប្រុស​នេះ​បាន​​ស្លាប់​បាត់​ទៅ​ច្រើន​ឆ្នាំ​មក​ហើយ ។ កូនប្រុស​របស់​គាត់​ក៏​មាន​អាការ​មិន​ខុស​ពី​ចៅ​របស់​គាត់​ដែរ​ដោយ​គាត់​រំលឹក​ថា កាល​កូនប្រុស​គាត់​កើតមក​ដំបូង​មាន​កាយសម្បទា​ធម្មតា តែ​ក្រោយមក​អាយុ​បាន​៤​ទៅ​៥​ឆ្នាំ​ក៏​ធ្លាក់ខ្លួន​ពិការ​ដេក​នៅ​លើ​កន្ទេល​អស់​រយៈពេល​ច្រើន​ឆ្នាំ​ក៏​ស្លាប់​ទៅ ។

ចំណែក​កូនស្រី ម្តាយ​ពួក​ចៅ​ៗ​នេះ​មិន​មាន​កើត​អ្វី​ឡើយ រឿង​នេះ​ដូច​គ្នា​តែ​ម្តង គឺ​កូន​ប្រុស​ៗ​សុទ្ធតែ​ពិការ ចំណែក​ស្រី​ៗ​មិន​ពិការ​ទេ ។ គាត់​គិត​ថា​ចៅ​ៗ​គាត់​មាន​ជំងឺតពូជ​ហើយ បានជា​ធ្លាក់ខ្លួន​ពិការ​បែប​នេះ ។

អ្នក​ភូមិ​មួយ​រូប​បានឱ្យ​ដឹង​ដែរ​ថា កុំ​ថា​ឡើយ​លុយកាក់​សម្រាប់​ចាយវាយ សូ​ម្បី​តែ​ម្ហូប​អាហារ​ក៏​អ្នក​ភូមិ​ឱ្យ​ខ្លះ​ដែរ នៅ​ពេល​ដែល​ស្ត្រី​ជា​ម្តាយ​រក​លុយ​ទិញ​អង្ករ​និង​ម្ហូប​មិន​បាន។

តាម​អ្វី​ដែល​កុមារ​អ​ភ័​ព្ទ​ទាំង​២​បង្ហាញ​ឱ្យ​ដឹង​ពួក​គេ​ចង់បាន​រទេះ​ថ្មី​ម្នាក់​១​គ្រឿង និង​គ្រឿង​​​ឧបភោគបរិភោគ​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ អ្វី​ដែល​អ្នក​ភូមិ​ឱ្យ​ដឹង​គឺថា គ្រួសារ​នេះ​ពិតជា​កម្សត់​ណាស់ ។ ជាង​នេះ​ទៅ​ទៀត​ក្នុង​នាម​អ្នក​ភូមិ​ជាមួយ​គ្នា​ក៏​សូម​ធ្វើ​ការ​​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស សូម​មេត្តា​ជួយ​គាត់ ផង៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ