ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​អាយុ​៨៦​ឆ្នាំ រៀប​ការ​ម្តងទៀត​ជា​លើក​ទី​៤

5 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​ថា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ Chavalit Yongchaiyudh អាយុ​៨៦​ឆ្នាំ…

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​ថា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ Chavalit Yongchaiyudh អាយុ​៨៦​ឆ្នាំ បាន​រៀប​ការ​ជា​លើក​ទី​៤ ជាមួយនឹង​គូជីវិត​អាយុ​៥៣​ឆ្នាំ​។ លោក​ឧត្តមសេនីយ៍ Chavalit បាន​ប្រាប់​ជា​សាធារណៈ ក្រោយ​ពេល​រូបថត​ក្នុង​ថ្ងៃ​មង្គលការ​របស់​លោក​ត្រូវ​បាន​គេ​ចែករំលែក​ពេញ​បណ្តាញ​សង្គម​។

ភរិយា​ថ្មី​របស់​លោក ត្រូវ​បាន​គេ​ស្គាល់​ថា មានឈ្មោះ Orathai Sorakan ដែល​ជា​អ្នក​ស្រុក​​ខេត្ត Nakhon Sawan​។ លោក​ឧត្តមសេនីយ៍​ប្រាប់​ថា លោក​មិន​បាន​យកប្រពន្ធ​សោះ​ក្រោយ​លែង​គ្នា​ជាមួយនឹង​ប្រពន្ធ​ទី​៣​របស់​លោក ឈ្មោះ Khunying Pankhrua តាំងពី​១០​ឆ្នាំ​មុន​។ ក្រោយ​រៀប​ការ លោក និង​ភរិយា​ថ្មី នឹង​ទៅ​រស់នៅ​ក្នុងផ្ទះ​ថ្មី​នា​តំបន់ Kaset-Nawamin នៃ​ទីក្រុង​បាំង​កក​។

លោក​ឧត្តមសេនីយ៍ ដែល​ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី បាន​បន្ត​ប្រាប់​ថា ភរិយា​ថ្មី​របស់​លោក​​បាន​មើលថែ​លោក​រាល់ពេល​ឈឺ​ថ្កាត់ ហើយ​លោក​ពិតជា​គោរព​ស្រឡាញ់​នាង​ណាស់ ដោយ​យក​នាង​ទៅ​តាម​គ្រប់​រាល់​កម្មវិធី​។

តាម​សម្តី​របស់​អ្នក​នៅ​ក្បែរ​លោក​ឧត្តមសេនីយ៍​បាន​ឲ្យ​ដឹង​ថា ភរិយា​ថ្មី​របស់​លោក​បាន​នៅ​ជាមួយ​លោក​អស់​រយៈពេល​១០​ឆ្នាំ​ហើយ មុន​ពេល​សម្រេច​ថា​រៀប​ការ​។ នាង​តែង​តែ​​ទៅ​ណា​មក​ណា​ជាមួយ​លោក ហើយ​រៀបចំ​ថ្នាំ​ឲ្យ​លោក​ជា​និច្ច​។ បើ​ទោះបីជា​នៅ​ជាមួយ​គ្នា​យូរ​បែប​នេះ​ក៏​ដោយ ពួក​គេ​ទើប​ចុះ​លិខិត​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា​ថ្មី​ៗ​ក្នុងឆ្នាំនេះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ