ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្មក់​ដល់​ក្នុង​បន្ទប់​បែប​នេះ​ហើយ គេច​ម៉េច​រួច

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ ស្រុក​បរិបូ​ណ៍ កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​១៤ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៨ បាន​ឆ្មក់​ចាប់​ជនសង្ស័យ​ជា​អ្នក​ចែកចាយ​គ្រឿង​ញៀន​​២​នាក់ ដោយ​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​១១​កញ្ចប់…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ ស្រុក​បរិបូ​ណ៍ កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​១៤ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៨ បាន​ឆ្មក់​ចាប់​ជនសង្ស័យ​ជា​អ្នក​ចែកចាយ​គ្រឿង​ញៀន​​២​នាក់ ដោយ​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​១១​កញ្ចប់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ជាប់​របង​មន្ទីរពេទ្យ​បង្អែក ស្ថិត​ក្នុងភូមិ​សាលា ឃុំ​ពពេល ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ។

លោក គិត គ​ន្ធា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ និ​ន ទិ​ត្យ អាយុ​២០​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​តាំង​ត្រពាំង ឃុំ​ពេជ្រ​ចង្វារ ស្រុក​បរិបូ​ណ៍ និង​២-​ឈ្មោះ ឡេ​ង លី​ហ៊ួ​រ រស់នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូ​ណ៍ ហើយ​ក្នុង​ពេល​ចាប់ខ្លួន​សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​ចំនួន​១១​កញ្ចប់ កាំភ្លើង​កែ​ច្នៃ​១​ដើម ម៉ូតូ​សង់​០១៧ ពណ៌​ខ្មៅ​១​គ្រឿង ថង់​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន និង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

តាម​ចម្លើយ​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេន​និយាយ​ឱ្យ​ដឹង​ថា ពួក​គេ​បាន​ទទួល​គ្រឿងញៀន​ពី​មេ​ធំ​ចែកចាយ​គ្រឿងញៀន​ម្នាក់​នៅ​ក្នុងស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់ ដែល​បាន​ធ្វើ​សកម្មភាព​ជា​យូរ​មក​ហើយ និង​មិនឃើញ​សមត្ថកិច្ច​នគរបាល​ចាត់វិធានការ​ឡើយ​។

ក្រោយមក​ជនសង្ស័យ​ទាំង​២​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​​ចាត់ការ​បន្ត​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ