ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ៗ១២​នាក់សង្គ្រោះ​​​ចេញពី​រូងភ្នំនោះ ជិតចេញពី​ពេទ្យ​ឆាប់ៗ​​ហើយ

5 ឆ្នាំ មុន

ប្រទេស​ថៃ​ ៖ បើ​តាម​​អាជ្ញាធរ​រាយការណ៍​​នា​ថ្ងៃ​ទី​១៤ ​កក្កដា ២០១៨​ថា កុមារ​ទាំង​១២​នាក់​ ​និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ ដែល​សង្គ្រោះ​ចេញពី​រូងភ្នំ​ទឹក​ជន់​លិច​នៅ​ភាគ​ខាង​ជើង​​ថៃ ក្រោយ​ជាប់​ក្នុង​នោះ​ដល់​១៨​ថ្ងៃ​នឹង​អាច​ចាក​ចេញពី​មន្ទីរពេទ្យ នា​ថ្ងៃ​ទី​១៩…

ប្រទេស​ថៃ​ ៖ បើ​តាម​​អាជ្ញាធរ​រាយការណ៍​​នា​ថ្ងៃ​ទី​១៤ ​កក្កដា ២០១៨​ថា កុមារ​ទាំង​១២​នាក់​ ​និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ ដែល​សង្គ្រោះ​ចេញពី​រូងភ្នំ​ទឹក​ជន់​លិច​នៅ​ភាគ​ខាង​ជើង​​ថៃ ក្រោយ​ជាប់​ក្នុង​នោះ​ដល់​១៨​ថ្ងៃ​នឹង​អាច​ចាក​ចេញពី​មន្ទីរពេទ្យ នា​ថ្ងៃ​ទី​១៩ ខែ​កក្កដា​។ ហើយ​​អាជ្ញាធរ​បាន​ណែនាំ​ដល់​ពួក​គេ​ឲ្យ​នៅ​ឆ្ងាយ​គេច​ចេញពី​បណ្ដា​សារ​ព័ត៌មាន​។

កុមារ​ក្រុមបាល់ទាត់​ជ្រូកព្រៃ​នេះ ជាប់​ក្នុង​រូងភ្នំ​ទឹក​ជន់​លិច ​ចាប់ពី​ថ្ងៃ​ទី​២៣ ​មិថុនា​ រហូត​ដល់​ពេល​នាំ​ពួក​គេ​ចេញ​អស់​ប្រើ​ពេល​៣​ថ្ងៃ ទើប​បញ្ច​ប់​នា​ថ្ងៃ​ទី​១០ ​កក្កដា ​ក្នុង​រូងភ្នំ​ថាំ​លួង​។ ហើយ​​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ ​លោក PIYASAKOL SAKOLSATTAYATORN ថ្លែង​​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា មនុស្ស​ក្រុម​ជ្រូកព្រៃ​ទាំង​១៣​នាក់ សុទ្ធតែ​មាន​សុខភាព​ល្អ ហើយ​មាន​សតិ​ស្មារតី​ល្អ​ទាំងអស់​គ្នា​។​ ពួក​គេ​នឹង​ចេញពី​មន្ទីរពេទ្យ​ព្រម​គ្នា​តែ​ម្ដង ដែល​​យើង​គ្រោង​នា​ថ្ងៃ​ទី​១៩ ​កក្កដា​​នោះ។

កុមារ​ទាំងនេះ ​ព្រមទាំង​ឪពុក​ម្ដាយ​ពួក​គេ ត្រូវ​បាន​ណែនាំ​ឲ្យ​ពួក​គេ​ប្រើ​ពេលវេលា​ច្រើន​នៅ​ជាមួយ​មិត្តភក្តិ​ និង​ក្រុម​គ្រួសារ ហើយ​គួរ​ចៀសវាង​កុំ​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​បណ្ដា​​សារព័ត៌មាន ព្រោះ​បែប​នេះ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ស្ត្រែ​ស​។

ក្នុង​វី​ដេ​អូ​ខ្លី​មួយ​ថត​នៅ​មន្ទីរពេទ្យ​ឈៀង​រ៉ៃ បង្ហាញ​កុមារ​ទាំងនេះ​ហាក់​មាន​សុខភាព​ល្អ។ ​ពួក​គេ​ណែនាំ​ខ្លួន​ម្នាក់​ម្ដង​ៗ ដោយ​លើកដៃ​សំពះ​ ហើយ​ប្រាប់​ពី​ស្ថានភាព​សុខភាព​របស់​ពួក​គេ ​រួច​បញ្ជា​ក់​ពី​អាហារ​ដែល​ពួក​គេ​នឹក​ចង់​ហូប ក្រោយ​ចេញពី​មន្ទីរពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ