ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខ​ៗមិនដឹងម៉េច​ស្រាប់តែ​យក​អាវុធ​កែ​ច្នៃ​ទៅ​ភ្ជង់​ប្រពន្ធ​លេង​រហូត​…

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា មាន​ករណី​ប្តី​ផ្ទុះអាវុធ​កែ​ឆ្នៃ បណ្តាល​ឲ្យ​ស្លាប់​ប្រពន្ធ នៅ​តំបន់​អូរ​ពីរ ក្នុងភូមិ​សាស្ត្រ ភូមិ​កន្លង​ខ្ទីង…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា មាន​ករណី​ប្តី​ផ្ទុះអាវុធ​កែ​ឆ្នៃ បណ្តាល​ឲ្យ​ស្លាប់​ប្រពន្ធ នៅ​តំបន់​អូរ​ពីរ ក្នុងភូមិ​សាស្ត្រ ភូមិ​កន្លង​ខ្ទីង ឃុំ​ឈើទាល ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។

បុរស​ជា​ប្តី​ឈ្មោះ ម៉ៅ ជាតិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត ភូមិ​ពុទ្ធ​សត ឃុំ​ពុទ្ធ​សត ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃ​មក​រស់នៅ​ភូមិ​ចារ​ជ្រុំ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។ ជន​រង​គ្រោះ​ឈ្មោះ គង់ ទី ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា និង មក​ធ្វើ​ជា​កម្មករ​ស៊ីឈ្នួល​ជម្រះ​ស្មៅ​ដំឡូង​នៅ​តំបន់​អូរ​ពីរ ។

បុរស​ជា​ប្តី​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ដំបូង​ពួក​គេ​២​នាក់​ប្តី​ប្រពន្ធ​បាន​ទៅ​ចម្ការ ដើម្បី​ធ្វើ​ការងារ​ដូច​រាល់ថ្ងៃ ពេល​នោះ​ខ្លួន​រើស​បាន​កាំភ្លើង​កែ​ឆ្នៃ​១​ដើម ដោយ​ប្រើ​គ្រាប់កាំភ្លើង​អាកា​នៅ​ចម្ការ​ដាក់​ក្នុង​កាបូប ។ លុះ​ពេល​រៀបចំ​មក​ផ្ទះ​វិញ​ប្តី​បាន​យក​កាំភ្លើង​កែ​ឆ្នៃ​មក​ភ្ជង់​ប្រពន្ធ​លេង និង​បាន​កេះកៃ​ទើប​បណ្តាល​ឲ្យ​ផ្ទុះ​១​គ្រាប់​ត្រូវ​ប្រពន្ធ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ធំ ។

បន្ទាប់​មក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្តាន់ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ