ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ទៅ​វាយកូនគោល មនុស្ស​ជា​ច្រើន​ពាន់​នាក់​លើក​គ្នា​មក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ និង​អង់គ្លេស ​៖ ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ កាលពី​ថ្ងៃ​ទី​១៤ ​កក្កដា ឆ្នាំ​២០១៨ បាន​​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង EDIMBOURG តំបន់​អេកូ​ស​អង់គ្លេស…

សហរដ្ឋអាមេរិក​ និង​អង់គ្លេស ​៖ ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ កាលពី​ថ្ងៃ​ទី​១៤ ​កក្កដា ឆ្នាំ​២០១៨ បាន​​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង EDIMBOURG តំបន់​អេកូ​ស​អង់គ្លេស ប្រឆាំង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​ដែល​បញ្ចប់​ទស្សនកិច្ច​របស់​លោក​នៅ​អង់​គ្លេស ហើយ​ឆ្លៀត​ទៅ​លេង​សណ្ឋាគារ​ទំនើប TURNBERRY របស់​លោក​នៅ​ទីនោះ​។​លោក​ត្រាំ​បាន​ឆ្លៀតឱកាស​នោះ​ដើម្បី​វាយកូនគោល​។

នៅ​ EDIMBOURG យោង​តាម​ប៉ូលិស​ថា មនុស្ស​ប្រមាណ​ជា​៩០០០​នាក់ ​បាន​នាំ​គ្នា​ដើរ​ហែ​​ក្បួន ប្រឆាំង​ទស្សនកិច្ច​របស់​លោក​ត្រាំ​នៅ​ចក្រភព​អង់គ្លេស ជា​ទស្សនកិច្ច​លើក​ដំបូង​​របស់​លោក​នៅ​ទីនោះ​ក្នុង​ឋានៈ​លោក​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។ ​ពួក​បាតុ​ករ​​នាំ​គ្នា​ស្រែ​កថា លោក​ត្រាំ​ក្នុង​ធុងសម្រាម យើង​ពុំ​សា្វ​គម​ន៍​លោក​ទេ អេកូ​ស​និយាយ​ថា​ ទេ​ចំពោះ​លោក​ត្រាំ​។

ពួក​បាតុករ​លើក​ប៉ង់​កាត​សរសេរ​ពាក្យ​ទាំងនេះ ហើយ​បង្ហោះ​បាល់​ឡុ​ង​យក្ស​តំណាង​ប្រធានាធិបតី​អា​មេ​រិ​ក​។ ​មុន​នេះ​បាតុកម្ម​ប្រឆាំង​លោក​ត្រាំ​នៅ​ទីក្រុង​ឡុ​ង​ដ៏​ប្រមូលផ្ដុំ​មនុស្ស ច្រើន​សិប​ពាន់​នាក់​។

នៅ​ទីលាន​វាយកូនគោល​គេ​ឃើញ​លោក​ត្រាំ​កំពុង​វាយ​បាល់​កូនគោល នៅ​ឯ​ទីតាំង​សណ្ឋា​គារ​TURNBERY ហើយ​លើកដៃ​ជា​សញ្ញា​ដល់​ពួក​បាតុករ ដែល​នាំ​គ្នា​ស្រែក​ពាក្យ​ថា អេកូ​ស​និយាយ​ថា​ទេ ​ចំពោះ​លោក​ត្រាំ បដិសេធ​ត្រាំ បដិសេធ​សហរដ្ឋអាមេរិក​ប្រកាន់ពូជសាសន៍​។ ចេញពី​អេកូ​សលោក​ត្រាំ​ទៅ​កាន់​ទីក្រុង​ហែល​ស៊ី​ន​គី ​ប្រទេស​ហ្វាំង​ឡង់ ជួប​លោក​ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន​នៅ​ទីនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ