ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ឪពុក​ម្តាយ​រន្ធត់​ចិត្ត​ប៉ុនណា​ទៅ ?

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណីមនុស្ស​លង់ទឹក​ស្រះ​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ត្រពាំង​ផ្តឹ​ល តំបន់​សូ​ង​សាង ក្នុងភូមិ​ថ្មសំលៀង ឃុំ​ក្រយា…

ខេត្តកំពង់ធំ ៖ ករណីមនុស្ស​លង់ទឹក​ស្រះ​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ត្រពាំង​ផ្តឹ​ល តំបន់​សូ​ង​សាង ក្នុងភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ឈ្មោះ ធី ចាន់​ថន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ភូមិ​ឃុំ​ខាងលើ ។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ យ៉ុ​ង វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៧ និយាយ​ថា ជា​រៀងរាល់ថ្ងៃ​កូនប្រុស​របស់​គាត់​នេះ តែងតែ​ទៅ​ចង​សន្ទូច នៅ​ចំណុច​ត្រពាំង​ផ្តឹ​ល នៅ​តំបន់​សូ​ង​សាង​ខាងលើ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១៥០០​ម៉ែត្រ​តែ​ម្នាក់ឯង ។ ចំណែក​រូប​គាត់​ជា​ឪពុក​ទៅ​ធ្វើ​ចម្ការ​បាត់​លុះ​គាត់​ត្រឡប់​មក​ពី​ចម្ការ​វិញ រក​កូន​មិនឃើញ​សោះ ហើយ​ក៏​នាំ​គ្នា​ដើរ​រក​ទៅ​មើល​នៅ​ជុំវិញ​មាត់​ស្រះ​ត្រពាំង​ផ្តឹ​ល​ក៏​បាន​ប្រទះ​ឃើញ​ស្បែកជើង​កូន​នៅ​នឹង​មាត់​ស្រះ​សង្ស័យ​ថា កូន​គាត់​ច្បាស់​ជា​លង់​ទឹកស្រះ​ហើយ​ពេល​នោះ​គាត់​ក៏​ហៅ​បងប្អូន​ជិតខាង​ឲ្យ​ជួយ​យក​ស្បៃ​មក​អូស​នៅ​ក្នុង​ទឹកស្រះ ក៏​បាន​ជាប់​សព​កូនប្រុស​គាត់​មក​មិនដឹង​ជា​លង់ទឹក​ពី​ថ្មើរ​ណា​នោះ​ទេ ស្លាប់​យ៉ាង​អាណោចអាធម៌​បាត់​ទៅ​ហើយ ។

ក្រោយ​ដឹង​ព័ត៌មាន​កម្លាំង​ជំនាញ​យើង​បាន​សហការ​ជាមួយ​លោកនាយ​ប៉ុស្តិ៍ លោក​មេ​ភូមិ និង​ក្រុម​គ្រួសារ​សព​ធ្វើការ​ពិនិត្យ​សព​ឃើញ​ថា សព​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ។ ក្រោយ​ពី​ពិនិត្យ​ធ្វើ​កំណត់ហេតុ​រួច​ក៏​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ