ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ព្រមាន​បញ្ជាក់​ថា ​ជីវិត​អាពាហ៍ពិពាហ៍លែង​មាន​ទៀត​ហើយ (18+)

5 ឆ្នាំ មុន

មនុស្ស​យើង​ច្រើន​តែ​ចូល​ចិត្ត​លេងសើច​ត្រង់​ថា គូស្នេហ៍​មួយគូ​នឹង​ឈប់​រួម​ភេទ​ជាមួយ​គ្នា​ទៀត​ហើយ​នៅ​ពេល​ពួក​គេ​រៀប​ការ​រួច ។ ស្ថិត​ត្រង់​ចំណុច​នេះ​អាច​និយាយ​បាន​ថា វា​មិន​ទាំង​អស់នោះ​ទេ ប៉ុន្តែ​វា​នឹង​អាច​កើតឡើង​បាន​ដែរ បើសិនជា​ប្តី ឬ​ប្រពន្ធ​កំពុង​តែ​មាន​​អាការ​ដូច​ខាងក្រោម​នេះ ជ្រៀតចូល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​ខ្លួន ។…

មនុស្ស​យើង​ច្រើន​តែ​ចូល​ចិត្ត​លេងសើច​ត្រង់​ថា គូស្នេហ៍​មួយគូ​នឹង​ឈប់​រួម​ភេទ​ជាមួយ​គ្នា​ទៀត​ហើយ​នៅ​ពេល​ពួក​គេ​រៀប​ការ​រួច ។ ស្ថិត​ត្រង់​ចំណុច​នេះ​អាច​និយាយ​បាន​ថា វា​មិន​ទាំង​អស់នោះ​ទេ ប៉ុន្តែ​វា​នឹង​អាច​កើតឡើង​បាន​ដែរ បើសិនជា​ប្តី ឬ​ប្រពន្ធ​កំពុង​តែ​មាន​​អាការ​ដូច​ខាងក្រោម​នេះ ជ្រៀតចូល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​ខ្លួន ។

១-អ្នក​មិន​ដែល​ចូល​គេង​ទៀងទាត់​ពេលវេលា ៖ និយាយ​ទៅ វា​ពិតជា​គ្មាន​អ្វី​ទាស់​ខុស​ឡើយ​បើសិនជា​ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​ទម្លាប់​គេង ខុស​ៗ​គ្នា ប៉ុន្តែ​បើសិនជា​អ្នក ឬ​ប្តី​ប្រពន្ធ​មិន​ធ្លាប់​ចំណាយ​ពេលវេលា​គេង​ជាមួយ​គ្នា​សោះ​នោះ វា​ពិតជា​បញ្ហា​ដ៏​ធំ​មួយ​ហើយ មាន​ន័យ​ថា ពួក​គេ​ទាំង​ពីរ​នាក់​មិន​អាច​មានឱកាស​បង្កើន​ភាព​ស្និទ្ធស្នាល​ខាង​ផ្លូវភេទ​បាន​ទេ ។

២-អ្នក​ទាំង​ពីរ​ចេះ​តែ​មាន​អារម្មណ៍​អស់កម្លាំង​ជាប់​រហូត ៖ មនុស្ស​ធំ​ពេញវ័យ​តែងតែ​មាន​​ភាព​អស់កម្លាំង និង​នឿយហត់​ចៀស​មិន​ផុត​ទេ ហើយ​ការ​ដែល​រៀប​ការ​រួច​រឹង​តែ​នឿយហត់​ខ្លាំង​ជាង​នៅ​លីវ​ទៅ​ទៀត ។ ប៉ុន្តែ​ការ​ដែល​មាន​អារម្មណ៍​នឿយហត់​នៅ​ពេល​ដៃគូ​​ចង់បាន​ការ​រួម​ភេ​ត​ជាមួយ​នោះ គឺជា​ប្រតិកម្ម​ធម្មតា​ទេ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បើសិនជា​ដៃគូ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​ដូច​គ្នា​វិញ​ទើប​ជា​បញ្ហា ព្រោះ​អ្នក​ទាំង​ពីរ​ចង់​តែ​ស្វែងរក​ពេលវេលា​ដើម្បី​សម្រាក រៀង​ៗ​ខ្លួន និង​លែង​ចាប់អារម្មណ៍​រឿង​សម​រភូមិ​លើ​គ្រែ​ទៀត ។

៣-ជីវិត​ផ្លូវភេទ​អ្នក​មិន​ចង់​ឲ្យ​មានការ​ផ្សងព្រេង​បន្ថែម ៖ ការ​ឈាន​ដល់​ចំណុចកំពូល​ក្នុង​​ពេល​រួម​ភេទ​គឺជា​រឿង​ដ៏​អស្ចារ្យ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​តែ​មួយ​គត់​ដែល​ការ​រួម​ភេទ​ផ្តល់​ឲ្យ​នោះ​ទេ ។ ៩៩​ភាគរយ​នៃ​ការ​រួម​ភេទ​គឺ​ធ្វើ​ដើម្បី​ឈាន​ដល់​ចំណុចកំពូល​មួយ​នេះ។

យ៉ាងណាមិញ នៅ​ពេល​ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​អារម្មណ៍​អស់កម្លាំង ឬ​ប្រញាប់​ៗ​ពេក ឬ​មាន​អារម្មណ៍​ធុញទ្រាន់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ ជីវិត​ពួក​គេ​ទាំង​ពីរ​ប្រាកដជា​ចង់​បាន​តែ​ការ​ឈាន​ដល់​ចំណុចកំពូល​ឲ្យ​លឿន​ប៉ុណ្ណោះ​ទេ ។

៤-អ្នក​លែង​ខ្វល់​អំពី​រូប​ស​ម្ប​តិ្ត​ខ្លួនឯង​ទៀត​ហើយ ៖ ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​នាម​ជា​មិត្ត​១០០​ឆ្នាំ​នោះ​គឺ អ្នកមាន​ដៃគូ​ម្នាក់​ដែល​ស្រឡាញ់​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ គឺ​គ្រប់​គ្រាន់​ហើយ ។ ទោះបីជា​យ៉ាងនេះ​ក្តី អ្នក​ពិតជា​មិន​ចង់​គេង​ជាមួយ​ប្តី ឬ​ប្រពន្ធ​ដែល​តែង​តែ​ស្លៀក​សម្លៀក​បំពាក់​ដដែល​ៗ​រាល់ថ្ងៃ​ឡើយ ។

រឿង​នេះ​ខ្ញុំ​មិនមែន​ចង់​និយាយ​ថា អ្នក​ត្រូវ​តែ​ធ្វើ​តុ​ប​តែ​ខ្លួន​រាល់ថ្ងៃ​ដើម្បី​ក្លាយទៅជា​ដៃគូ​ជីវិត​ល្អ​ឥត​ខ្ចោះ​ទេ ប៉ុន្តែ​យក​ល្អ​អ្នក​គួរតែ​ធ្វើ​យ៉ាងណា​ថែរក្សា​រូបសម្បត្តិ​របស់​ខ្លួនឯង​បាន​ល្អ ជា​ពិសេស​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ប្តី ឬ​ប្រពន្ធ​ឲ្យ​បាន​ច្រើន​ទើប​ល្អ ជា​ពិសេស​ការ​រួម​ភេទ​ជាមួយ​គ្នា​ជា​ប្រចាំ​តែ​ម្តង ។

៥-អ្នក​មិន​ចូល​ចិត្ត​និយាយ​ជាមួយ​គ្នា ៖ រឿង​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​ដែល​ពិបាក​ណាស់​។ ក្នុង​នាម​ជា​ប្តី​ប្រពន្ធ​រយៈពេល​យូរ អាច​នឹង​មាន​ពេល​ខ្លះ អ្នក​ទាំង​ពីរ​តែង​និយាយ​ប្រាប់​គេ​ថា ប្តី ឬ​ប្រពន្ធ​ទាំង​ពីរ​របស់​អ្នក​ដូច​ជា​មានរឿង​ឈ្លោះ​គ្នា​ច្រើន​។

អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា មិន​អាច​និយាយ​អ្វី​ជាមួយ​គ្នា​ទាល់តែ​សោះ ព្រោះ​យល់​ថា ប្តី​ឬ​ប្រពន្ធ​អ្នក​ទំនងជា​មាន​អារម្មណ៍​ដូច​គ្នា​នឹង​អ្នក​ក្នុង​ការ​ពិភាក្សា​គ្នា​ឡើយ​។ នៅ​ពេល​ដែល​មានរឿង​ជា​ច្រើន​កំពុង​តែ​កប់​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​អ្នក​មែន​នោះ វា​ពិតជា​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ជីវិត​ផ្លូវភេទ​អ្នក​ណាស់​ ៕ (ដក​ស្រង់​ពី​គេហទំព័រ​សុខភាព​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ