ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖ តំណែង​នាយក​រដ្ឋមន្ត្រី​មិន​ចេះ​ចុះ​ចេញពី​តំណែង​តាម​អំពើ​ចិត្ត​នោះ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា តំណែង​នាយក​រដ្ឋមន្ត្រី​មិន​អាច​ចុះ​ចេញ​តាម​អំពើ​ចិត្ត​នោះ ព្រោះ​កើតឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​ឆន្ទៈ​រាស្ត្រ​ប្រគល់​ជូន ។ លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា​ថា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា តំណែង​នាយក​រដ្ឋមន្ត្រី​មិន​អាច​ចុះ​ចេញ​តាម​អំពើ​ចិត្ត​នោះ ព្រោះ​កើតឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​ឆន្ទៈ​រាស្ត្រ​ប្រគល់​ជូន ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា​ថា តំណែង​នាយក​រដ្ឋមន្ត្រី​បាន​មក​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​សម្តែង​ឆន្ទៈ​ពី​ប្រជាជន​ទូ​ទាំង​ប្រទេស ហើយ​តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ការ​បោះ​ឆ្នោត​ត្រូវធ្វើ​តាម​ប្រព័ន្ធ​សមាមាត្រ ។

លោក​បន្តា​ថា ក្នុង​ការ​ប្រកួតប្រជែង​បោះ​ឆ្នោត​គណបក្ស​នីមួយ​ៗ​ត្រូវ​ដាក់​បញ្ជី​បេក្ខជន​ឈរឈ្មោះ បោះ​ឆ្នោត​រួម​ទាំង​ឈ្មោះ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ផង​នៅ​គ​.​ជ​.​ប តាម​កម្មវិធី​ការងារ​ដែល​បាន​កំណត់ ។ នៅ​ពេល​ណា​គណបក្ស​នយោបាយ​ណា​បាន​ទទួល​សម្លេង​ឆ្នោត​លើស​ពី​៥០ ភាគរយ​បូក​១​គណបក្ស​នោះ​ត្រូវ​ចាត់តាំង​ឥស្សរជន​១​នាក់ (​ជា​ធម្មតា គឺ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​) ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះ​អង្គ​ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​ចាត់តាំង​ឥស្សរជន​នោះ​ឲ្យ​ផ្គូរ​ផ្គង​រៀបចំ​សមាសភាព​គណរដ្ឋមន្ត្រី ដើម្បី​ដាក់​សុំ​សេចក្តី​ទុកចិត្ត​ពី​រដ្ឋសភា ។

លោក​បន្ថែម​ថា នៅ​ពេល​បាន​ទទួល​សេចក្តី​ទុកចិត្ត​ពី​រដ្ឋសភា​ហើយ​សមាសភាព​គណរដ្ឋមន្ត្រី​ទាំងមូល​ត្រូវ​ទៅ​ស្បថ​នៅ​ព្រះ​បរមរាជវាំង រួច​ទើប​ចូល​កាន់​តំណែង​ជា​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​សម្រាប់​នីតិកាល​នៃ​រដ្ឋសភា ។ លោក​គូសបញ្ជាក់​ថា «​សរុប​មក​រាជរដ្ឋាភិបាល​កម្ពុជា កើត ចេញពី​គណបក្ស​នយោបាយ​ដែល​ឈ្នះ​ឆ្នោត ។ ជន​ណា​ក៏​ដោយ​គ្មាន​សិទ្ធិ​ដាក់​លិខិត​ឬ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​តាម​ចិត្ត​ចង់​របស់​ខ្លួន​បានជា​ដាច់ខាត ។ នៅ​ប្រទេស​ប្រជាធិបតេយ្យ​សិទ្ធិ​សេរីភាព​មាន​យ៉ាង​ទូលំទូលាយ​តែ​ត្រូវ​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ច្បាប់​ជា​ធរមាន​» ។

រ​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាន​កម្ពុជា​នេះ បន្ទាប់​ពី​ក្រុមប្រឆាំង បាន​ស្នើ​សម្តេច​តេ​ជោ​ហ៊ុន​សែន​ចុះ​ចេញពី​តំណែង ។ ជាក់ស្តែង​នោះ​កាល​ការ​បោះ​ឆ្នោត​២០១៣ អតីត​សង្គ្រោះ​ជាតិ​បាន​ធ្វើ​បាតុកម្ម ដើម្បី​សម្តេច​តេ​ជោ ហ៊ុន សែន​ចុះ​ចេញពី​ដំណែង ប៉ុន្តែ​មិន​បាន​ជោគជ័យ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ