ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ ដា​ណេ និង​ខាត់ សុ​ឃី​ម អាណិត​ក្មេង​ប្រុស​ជិត​ប្រឡង​ជួប​គ្រោះថ្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ដោយ​ក្តី​អាណិតអាសូរ​ចំពោះ​ក្មេង​ប្រុស​ម្នាក់​ដែល​ជិត​ប្រឡង​បាក់​ឌុ​ប​ទៅ​ហើយ តែ​ត្រូវការ​ឈាម​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេល​នោះ អ្នក​នាង​ខាត់ សុ​ឃី​ម និង​កញ្ញា​ស៊ូ ដា​ណេ បាន​អំពាវនាវ​ដល់​សាធារណជន​ជួយ​ផ្តល់​ឈាម​ដើម្បី​សង្គ្រោះ ។ បន្ទាប់​ពី​ឃើញ​បងស្រី​បង្កើត​របស់​ក្មេង​ប្រុស​នោះ​ប្រកាស​សុំ​ការ​បរិច្ចាគ​ឈាម​នៅ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល…

រាជធានី​ភ្នំពេញ​៖​ដោយ​ក្តី​អាណិតអាសូរ​ចំពោះ​ក្មេង​ប្រុស​ម្នាក់​ដែល​ជិត​ប្រឡង​បាក់​ឌុ​ប​ទៅ​ហើយ តែ​ត្រូវការ​ឈាម​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេល​នោះ អ្នក​នាង​ខាត់ សុ​ឃី​ម និង​កញ្ញា​ស៊ូ ដា​ណេ បាន​អំពាវនាវ​ដល់​សាធារណជន​ជួយ​ផ្តល់​ឈាម​ដើម្បី​សង្គ្រោះ ។

បន្ទាប់​ពី​ឃើញ​បងស្រី​បង្កើត​របស់​ក្មេង​ប្រុស​នោះ​ប្រកាស​សុំ​ការ​បរិច្ចាគ​ឈាម​នៅ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក ទើប​អ្នក​នាង​ខាត់ សុ​ឃី​ម និង​កញ្ញា​ស៊ូ ដា​ណេ ឈឺ​ឆ្អាល​ជួយ​អំពាវនាវ​បន្ត ។ តាម​នារី​ជា​បង​ថា​ប្រុស​របស់​ខ្លួន​ជួប​គ្រោះថ្នាក់​រង​របួស​ហូរ​ឈាម​​ឡើង​ខ្សោះ​អស់ពី​ខ្លួន ហើយ​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា «​ចាំបាច់​ត្រូវ​បញ្ចូល​ឈាម​» ។

ក្រោយ​ការ​ប្រកាស​របស់​នារី​ជា​បង​នោះ​ភ្លាម តារាចម្រៀង​ស្រី​ពីរ​ដួង​កញ្ញា​ស៊ូ ដា​ណេ និង​អ្នក​នាង ខាត់ សុ​ឃី​ម បាន​ជួយ​ចែករំលែក​ព័​ត៌​បន្ត ដោយ​ថា «​តោះ​ទៅ​ជួយ​គ្នា​ខ្ញុំ​ឈាម B+ តើ​អ្នកជំងឺ​ឈាម​ប្រភេទ​អ្វី​ដែរ?» ។

តារា​ស្រី​ទាំង​ពីរ​ដួង​នេះ​ទទួល​បាន​ពាក្យ​សរសើរ​ពី​មិត្ត​ហ្វេ​ស​ប៊ុ​ក ដោយ​គេ​លើក​ឡើង​ថា​«​មិន​នឹក​ស្មានថា​តារា​ពីរ​ដួង​នេះ​មាន​ទឹកចិត្ត​ចង់​ជួយ​ដល់​អ្នក​មានទុក្ខ​លំបាក​បែប​នេះ​សោះ សូម​សរសើ​អស់ពី​ចិត្ត​»​។

យុវ​សិស្ស​ឈ្មោះ​រិ​ទ្ធ ជិត​ដល់​ថ្ងៃ​ប្រឡង​បាន​ជួប​គ្រោះថ្នាក់​កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​សភាព​របួស​បាន​ហូរ​ឈាម​ឡើង​ខ្សោះ​អស់ពី​ខ្លួន ហើយ​គ្រូពេទ្យ​ប្រាប់​ថា​ចាំបាច់​ត្រូវ​បញ្ចូល​ឈាម ត ភ្លាម​ៗ​នោះ​សាច់ញាតិ​មិនដឹង​រក​ឈាម​មកពីណា​ទេ ។ ក្នុង​ស្ថានភាព​បែប​នោះ​បងស្រី​បង្កើត​បាន​ប្រកាស​ដង្ហោយ​សុំ​ឈាម​ពី​សប្បុរសជន​នៅ​តាម​ហ្វេ​ស​ប៊ុ​ក ។

នារី​ជា​បងស្រី​បាន​សរសេរ​ថា «​សម្រាប់​ពេល​នេះ​ស្ថានភាព​របស់​ប្អូន​ខ្ញុំ​គឺ​ត្រូវការ​ជំនួយ ខាង​មន្ទីរពេទ្យ​គឺ​គេ​ខ្វះ​ឈាម ! សូម​ជួយ​បន្តិច​មក​ណា ពេល​នេះ​គឺ​ប្អូន​របស់ខ្ញុំ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​»​។

ប្រភព​ដដែល​បញ្ជាក់​ថា​ប្អូនប្រុស​របស់​នាង​ជួប​គ្រោះថ្នាក់​ចរាចរ ដោយ​ប៉ះទង្គិច​គ្នា​ជាមួយ​រថយន្ត ហើយ​បាន​រង​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ