ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​មូលដ្ឋាន​ព្រមាន​ដកខ្លួន​ពី​ការ​បោះ​ឆ្នោត​បើ​អាជ្ញាធរ​មិន​សហការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ហៅ​កាត់ GDP បាន​ប្រកាស​ព្រមាន​ដកខ្លួន​ពីរ​ការ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ ។ នេះ​បើ​ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​នេះ ។ លោក​សាម…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ហៅ​កាត់ GDP បាន​ប្រកាស​ព្រមាន​ដកខ្លួន​ពីរ​ការ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ ។ នេះ​បើ​ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​នេះ ។

លោក​សាម អ៊ី​ន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ដែ​កក្កដា ឆ្នាំ​២០១៨​យ៉ាង​ដូច្នេះ​ថា អាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ​ខេត្តបាត់ដំបង​មិន​សហការ​ជាមួយ​គណបក្ស​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ។ លោក​បញ្ជាក់​ថា «​យើង​មានការ​មិន​សប្បាយចិត្ត​ចំពោះ​អាជ្ញាធរ​ដែនដី​នៅ​ភ្នំពេញ​ពិ សេស​ប៉ូលិស​ចរាចរណ៍​ដែល​យើង​ធ្វើការ​ហែ​ក្បូន​កាលពី​ថ្ងៃ​ទី​១០ កក្កដា​ពុំ​មាន​សហការ​បាន​ល្អ​និង​នៅ​ខេត្តបាត់ដំបង​នៅ​ភូមិ​រុក្ខ​គិរី មាន​ប្រជា​ការពារ​ម្នាក់​បាន​រំខាន​សកម្មជន​របស់​យើង ពេល​ហែ​ក្បូន និង​នៅ​ខេត្តរតនគិរី​មានការ​តាមដាន និង​គំរាមកំហែង​ដល់​សកម្មជន​ផង​ដែរ​» ។

លោក សាន អ៊ី​ន​អ្នកនាំពាក្យ​គណ​ក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​គូសបញ្ជាក់​ថា​៖« ប្រសិនបើ​មាន​បញ្ហា​ប្រឈម​បែប​នឹង​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង យើង​អាច​នឹង​ពិចារណា​ក្នុង​ការ​ដកខ្លួន​ចេញ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​យើង​ឃើញ​ថា អាជ្ញាធរ​បាន​សហការ ហើយ​គ​.​ជ​.​ប​ក៏​បាន​សុំ​ទោស និង​ជួយ​សហការ​» ។

លោក​បន្ថែម​ដោយ​ព្រមាន​ថា ប្រសិនបើ​អាជ្ញាធរ​នៅ​មិន​សហការ​ធ្ងន់ធ្ងរ​ទៀត​ក្នុង​ការ​សហការ​ក្នុង​ការ​ឃោសនា​ហែ​ក្បូន​យុទ្ធនាការ​បោះ​ឆ្នោត​នោះ យើង​នឹង​ពិចារណា​ក្នុង​ការ​ដកខ្លួន​ចេញពី​ការ​បោះ​ឆ្នោត ។ លោក​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​ទាំងអស់​ត្រូវ​បង្ក​ភាព​ខាង​ស្រួល​ដល់​គណបក្ស​នយោបាយ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ហែ​ក្បួន​បោះ​ឆ្នោត​ឲ្យ​មាន​ភាពល្អ​ប្រសើរ​កុំ​មានការ​រារាំង ។ លោក​ក៏​បាន​ស្នើ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ធ្វើ​យ៉ាងណា​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​ស្មើភាព​ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​ស​ម្រូ​ល​ដល់​ភាព​ងា​ស្រួល​ដល់​គ្រប់​គណបក្ស​ន យោ​បាយ​ទាំងអស់​ក្នុង​ការ​ឃោសនាបោះឆ្នោត​ផង​ដែរ ។

សូម​ជម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ មាន​គណបក្ស​នយោបាយ​ចំនួន​២០​រហូត​មក​ដល់​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៨ នេះ​ជា​ថ្ងៃ​ទី​៩ ហើយ​សម្រាប់​ការ​ឃោសនា​យុទ្ធនាការ​បោះ​ឆ្នោត ។ បើ​តាម​អ្នកនាំពាក្យ​គ​.​ជ​.​ប ធ្លាប់​បាន​ឲ្យ​ដឹង​ការ​ឃោសនាបោះឆ្នោត​រយៈពេល​កន្លង​មកនេះ​មាន​ភាពល្អ​ប្រសើរ ប៉ុន្តែ​ក៏​បាន​ទទួល​ពាក្យបណ្តឹង​មួយ​ចំនួន​៤ តែ​គ​.​ជ​.​ប​កំពុង​តែ​ធ្វើការ​ដោះស្រាយ សម្រួល​ផង​ដែរ ។

គួរ​ឮ​កថា គ​.​ជ​.​ប បាន​បោះពុម្ព​សន្លឹក​ឆ្នោត​រួច​ជា​ស្ថាពរ ហើយ​គ្រោង​នឹង​ដឹក​ជញ្ជូន​ទៅ​ការិយាល័យ​មុន​៣៦​ម៉ោង ។ សន្លឹក​ឆ្នោត​ដែល​នឹង​ត្រូវ​បោះពុម្ព ដើម្បី​បម្រើ​ដល់​ការ​បោះ ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ មាន​ចំនួន​១០,៥២៥,៦៥០​សន្លឹក ។ ក្នុង​នោះ​សន្លឹក​ឆ្នោត​៣២៩,២០០​សន្លឹក​ជា​សន្លឹក​ឆ្នោត​គំរូ ហើយ​ក្រៅពី​នោះ​ក៏​មាន​សន្លឹក​ឆ្នោត​សម្រាប់​ប្រើប្រាស់ ដើម្បី​បណ្តុះបណ្តាល​មន្ត្រី និង​សន្លឹក​ឆ្នោត​ត្រៀម​បម្រុង​នៅ​តាម​ការិយាល័យ បោះ​ឆ្នោត​នីមួយ​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ