ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​! ស្រី​២​ប្រុស​១ នាំ​គ្នា​ប្រព្រឹត្តិ​ទ​ង្វើ​ចឹ​ង​ៗ ស្មាន​តែ​គេ​មិនដឹង​ឮ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត​សហ​ការ​ជាមួយ​កង​អន្តរាគមន៍​កម្លាំង​ប៉េ​អឹ​ម​ស្រុក បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ហេតុការណ៍​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​១៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨…

ខេត្តកោះកុង ៖ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត​សហ​ការ​ជាមួយ​កង​អន្តរាគមន៍​កម្លាំង​ប៉េ​អឹ​ម​ស្រុក បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ហេតុការណ៍​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​១៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ចំណុច​កោះ​ស្នេហ៍ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ និង​ចំណុច​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា។

ជនសង្ស័យ​ខាងលើ​ដែល​ឃាត់ខ្លួន​បាន​៣​នាក់​មាន ១-​ឈ្មោះ ឈិ​ន លី ភេទ​ស្រី អាយុ​២៨​​ឆ្នាំ មុខរបរ​មេផ្ទះ នៅ​ភូមិ​កោះ​កា​ឆាង ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ២-​ឈ្មោះ ហម ថន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​នេសាទ នៅ​ភូមិ​បឹង​កា​ឆាង ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា​ខេត្តកោះកុង និង​៣-​ឈ្មោះ ង៉ែត សុភា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ នៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង និង​ដក​ហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​) ២០​កញ្ចប់​ធំ​ស្មើនឹង​៨៤.៧០​ក្រាម​, ទូរស័ព្ទ​ដៃ​ចុច​ពិល​១​គ្រឿង​, អូ​ប៊័រ​ម៉ាស៊ីន​១៥​សេស ពណ៌​ផ្ទៃមេឃ ១​គ្រឿង​។

ពាក់ព័ន្ធ​ករណី​ខាងលើ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត​​សហការ​ជាមួយ​កង​អន្តរាគមន៍​កម្លាំង​ប៉េ​អឹ​ម​ស្រុក​ចំនួន​១៦​នាក់ រថយន្ត​៣​គ្រឿង និង​ម៉ូតូ​៦​គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន វុ​ត្ថា ហើយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ថុ​ង ណា​រ៉ុ​ង ព្រមទាំង​ការ​សម្របសម្រួល​ពី​លោក ប៊ូ ប៊ុ​ន​ហាង បាន​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុស ហើ​យ​ឃាត់ខ្លួន​បាន​៣​នាក់ រួម​ទាំង​វត្ថុ​តាង​ខាងលើ​។

បច្ចុប្បន្ន​នេះ ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ