ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ឱ្យ​ផល​មិន​រង់​ចាំជាតិ​ក្រោយ

5 ឆ្នាំ មុន

ធម៌​ទាំង​៧​ចំណុច​នេះ អ្នក​ណា​បាន​ធ្វើ បាន​ប្រតិបត្តិ​ហើយ នឹង​ហុច​ផល​ឱ្យ​ភ្លាម​ៗ​ក្នុង​ពេល​កំពុង​រស់នៅ មិនបាច់​រង់ចាំ​ជាតិ​ក្រោយ​ទេ ពិសេស​ត្រង់​ចំណុច​ទី​៣ គឺ​នៅ​ពេល​ណា​បុគ្គល​មិន​មានចិត្ត​ក្រេវក្រោធ ទោសៈ​នៅ​ក្នុង​ខ្លួន ពេល​នោះ​ទឹកមុខ​របស់​អ្នកមាន​សភាព​ស្រស់ថ្លា អារម្មណ៍​ស្រស់ស្រាយ…

ធម៌​ទាំង​៧​ចំណុច​នេះ អ្នក​ណា​បាន​ធ្វើ បាន​ប្រតិបត្តិ​ហើយ នឹង​ហុច​ផល​ឱ្យ​ភ្លាម​ៗ​ក្នុង​ពេល​កំពុង​រស់នៅ មិនបាច់​រង់ចាំ​ជាតិ​ក្រោយ​ទេ ពិសេស​ត្រង់​ចំណុច​ទី​៣ គឺ​នៅ​ពេល​ណា​បុគ្គល​មិន​មានចិត្ត​ក្រេវក្រោធ ទោសៈ​នៅ​ក្នុង​ខ្លួន ពេល​នោះ​ទឹកមុខ​របស់​អ្នកមាន​សភាព​ស្រស់ថ្លា អារម្មណ៍​ស្រស់ស្រាយ ពណ៌​សម្បុរ​ក៏​ស្រស់​ល្អ ។ ខាងក្រោម​នេះ​ជា​កម្ម​ឱ្យ​ផល​ភ្លាម​ៗ​ក្នុង​ពេល​ប​ច្ចុ​ប្ប​ន្នៈ

១-​មាន​អាយុ​វែង ព្រោះ​មិន​សម្លាប់សត្វ

២-​មិន​មាន​រោគ ព្រោះ​មិន​បៀតបៀន​សត្វ

៣-​មាន​សម្បុរ​ល្អ ព្រោះ​មិន​ក្រេវក្រោធ​ពិរោធ

៤-​មាន​តេជានុភាព​ច្រើន ព្រោះ​មិន​ច្រណែនឈ្នានីស​គេ

៥-​មានទ្រព្យ​សម្បត្តិ​ច្រើន ព្រោះ​បាន​បរិច្ចាគ​ទាន​ដល់​អ្នក​ដទៃ

៦-​មានត្រកូល​ខ្ពង់ខ្ពស់ ព្រោះ​គោរព​កោតក្រែង​ចំពោះ​ចាស់ព្រឹទ្ធាចារ្យ

៧-​មាន​ប្រាជ្ញា ព្រោះ​សេពគប់​នឹង​សប្បុរស ។

ត្រង់​ការ​សេពគប់​នេះ​សំខាន់​ណាស់ បើ​សេពគប់​ខុស​គឺ​សេពគប់​ចំ​បុគ្គល​ពាល​នឹង​នាំ​ទៅ​រក​សេចក្តី​វិនាស តែបើ​សេពគប់​សប្បុរស បណ្ឌិត អ្នកប្រាជ្ញ នឹង​នាំ​ទៅ​រក​សេចក្តីចម្រើន ។