ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២​នាក់​ទៀត​ហើយ​ក្នុង​គ្រោះថ្នាក់​គួរ​ឱ្យ​រន្ធត់​នេះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​២​នាក់​បាន​ស្លាប់ និង​បុរស​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បាន​កើតឡើង​កាល​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ…

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​២​នាក់​បាន​ស្លាប់ និង​បុរស​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បាន​កើតឡើង​កាល​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ ៨៨-៨៩ ចំណុច​ខាង​មុខ​យានដ្ឋាន​ជួសជុល​រថយន្ត ស្ថិត​ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​​ ជន​រង​គ្រោះ​ទាំង​៣​នាក់​រួម​មាន ៖ ១-​ឈ្មោះ​ម៉ៅ គឹ​ម​ហៀ​ង ភេទ​ស្រី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ២-​ឈ្មោះ មឿ​ន ស្រី​នាង ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​៣-​ឈ្មោះ ថៃ សុ​ភី ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​សង្កាត់​ផ្សារឆ្នាំង បាន​រង​របួសធ្ងន់​។ សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ តើ​នរណា​ជា​អ្នកបើកបរ​ម៉ូតូ​នោះ​ទេ​។

​សមត្ថកិច្ច​នគរបាល​បានអោយ​ដឹង​ថាៈ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ធុន​សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១D-២៧៦១ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវជាតិ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បើក​វ៉ា​ជែង​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៧០៨០ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ពេល​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​គ្នា​៣​នាក់​នោះ​បើក​វ៉ា​ជែងរថយន្ត​ដឹកទំនិញ​​មិន​ផុត ក៍​ទៅ​ប៉ះ​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ក៍បាន​ដួល​បោក​ចូល​រថយន្ត​ដឹក​ទំនិញ​ដែល​កំពុង​វ៉ា​ជែង​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​អោយ​ជន​រង​គ្រោះជា​ស្ត្រី​២​នាក់​បាន​ស្លាប់​នឹង​នៅ​កន្លែង​កើតហេតុ និង​បុរស​ម្នាក់​រង​របួសធ្ងន់ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

​ ​ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​នាំ​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ