ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​ដឹកនាំ​ប្រតិភូ​ចំនួន​៥​ខេត្ត​ដែល​មាន​ស្នងការដ្ឋាន​នគ​បាល​ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្តព្រះវិហារ…

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​ដឹកនាំ​ប្រតិភូ​ចំនួន​៥​ខេត្ត​ដែល​មាន​ស្នងការដ្ឋាន​នគ​បាល​ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្តព្រះវិហារ នា​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​មានការ​ចូលរួម​កិច្ចប្រជុំ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ស្តី​ពី​ការ​រៀបចំ និង​សកម្មភាព​ប្រតិបត្តិការ​របស់​ក្រុម​ប្រចាំ​បញ្ជា​កម្លាំង​ប្រចាំ​ថ្ងៃ និង​កម្លាំង​អន្តរាគមន៍​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តសៀមរាប ក្រោម​អធិបតី​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគ​បាល​ជាតិ លោក ទៀ សីហាអភិបាលរង​ខេត្ត សៀម​រាម លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត លោកស្នងការ​រង និង ប្រតិភូ​អប​ដំណើរ និង កងកម្លាំង​អន្តរាគមន៍​ចំណុះ​ស្នងការ ២០០​នាក់ និង​កម្លាំង​ប្រជា ការពារ​ភូមិ​របស់​ក្រុង​សៀមរាប​ចំនួន​២០០​នាក់​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការដ្ឋាន​នគ​បាល​ខេត្តសៀមរាប​បាន​ឡើង​អាន​របាយ​ការ​ស្វាគមន៍ និង​រាយការណ៍​សង្ខេប​អំពី​សកម្មភាព​ក្នុង​ការ​គ្រប់​គ្រង់​ដឹកនាំ និង​ចាត់ចែង​ប្រមូលផ្តុំ​របស់​កងកម្លាំង​នគរបាល​អន្តរ​គម​ន៍​ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​អនុសាសន៍​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោកនាយ​ឧត្តមសេនីយ៍ សតិ​បណ្ឌិត នេ​ត សា​វឿ​ន អង្គ​ស្នងការ​នគ​បាល​ជាតិ ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​រៀបចំ​ផែនការ សកម្មភាព​កង​អន្តរាគមន៍​ប្រចាំការ​នៅ​តាម​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក និង​ខេត្ត​បាន​ធ្វើការ​ហ្វឹកហាត់​ពី​យុទ្ធសាស្ត្រ​យុទ្ធវិធី​ទប់ទល់​និង​បង្ក្រាប​បាតុកម្ម​រួច​ជា​ស្រេច កម្លាំង​អន្តរាគមន៍​ចម្រុះ​២០០​នាក់ ដែល​ជ្រើស​ចេញពី​កម្លាំង​ការិយាល័យ​ជំនាញ​មក​ធ្វើការ​ហ្វឹកហាត់​ជា​ប្រចាំ​កម្លាំង​អន្តរាគមន៍​នេះ​ពេល​មាន​សភាពការណ៍​កើតឡើង​មាន​លទ្ធភាព​ប្រមូលផ្តុំ​ក្នុង​ការ​ចេញ​អន្តរាគមន៍ ដោយ​បាន​ត្រៀម​មធ្យោបាយ​ដឹក​ជញ្ជូន​កម្លាំង​រថយន្ត​១៥​គ្រឿង និង​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៣​គ្រឿង​ផង​ដែរ ។

លោក ឧត្តម​ឧត្តមសេនីយ៍ឯក សរ ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ពាំនាំ​នៅ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡា ហោម ស ខេ​ង ឧបនាយក​រដ្ឋ​ម​ន្រី្ត​រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ និង​លោកនាយ​ឧត្តមសេនីយ៍ អគ្គស្នងការ នគរបាល​ជាតិ ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ដែល​មានមុខ​នា​ពេល​នេះ លោក​ក៏​បាន​សម្តែង​នៅ​ការ​កោតសរសើរ​ផង​ដែរ ចំពោះ​ថ្នាក់ដឹកនាំ​ស្នងការ​នគរបាល​ខេត្ត និង​កងកម្លាំង​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​នូវ​តួនាទី និង​ភារកិច្ច​បាន​យ៉ាង​ល្អ​ប្រសើរ ហើយ​ការ​ហ្វឹកហាត់​នេះ ធ្វើ​ឲ្យ​កងកម្លាំង​យើង​ស្ទាត់ជំនាញ និង​ស្វាហាប់​មិន​ស្ពឹក​ស្រពន់​ផង​ដែរ ។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ដើម្បី​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ក៏​ដូច​អគ្គស្នងការ​នគរបាល​ជាតិ​សូម​ឲ្យ​កងកម្លាំង​យើង​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ទៅ​តាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការងារ​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ត្រូវ​ទប់ស្កាត់ និង​ប​ង្រា្ក​ប​រាល់​បទល្មើស​គ្រប់​ប្រភេទ​។ ពិសេស​ភារកិច្ច​របស់​កងកម្លាំង​នគរបាល​យើង​ចំពោះ​មុខ​នេះ គឺ​កិច្ច​ការពារ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​កិច្ច​ដំណើរការ​ឃោសនាបោះឆ្នោត និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ ។


សូម​ឲ្យ​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​ប្រមូលផ្តុំ​កម្លាំង​ក្នុង​កិច្ច​ប្រតិបត្តិ​ការណ៍​ត្រួតពិនិត្យ​សភាពការណ៍ និង​ត្រៀម​ចេញ​អន្តរាគមន៍​នូវ​រាស់​ហេតុ​ការ​ដែល​កើតឡើង​ក្នុង​ករណី​មានការ​អុកឡុក​ការ​គំរាមកំហែង​អំពើ​ហិង្សា​ល្មើសច្បាប់​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ឲ្យ​មាន​ប្រសិទ្ធភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ