ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូន​ពេជ្រ គ្រង​ឈុត «​នាគ​.​ស​ខេត្តកំពត​» យ៉ាង​កក្រើក តែ​គណៈ​ក​ម្មការ​ថា​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ឈុត​ដែល​បាន​កែ​ច្នៃ​ទាំងអស់ គេ​ចាប់អារម្មណ៍​ថា មួយ​ឈុត​​របស់​តារា​សម្ដែង កញ្ញា អូន ពេជ្រ លេចធ្លោ​មិនធម្មតា​នោះ​ទេ ដោយសារ​តែ​ឈុត​របស់​នាង…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ឈុត​ដែល​បាន​កែ​ច្នៃ​ទាំងអស់ គេ​ចាប់អារម្មណ៍​ថា មួយ​ឈុត​​របស់​តារា​សម្ដែង កញ្ញា អូន ពេជ្រ លេចធ្លោ​មិនធម្មតា​នោះ​ទេ ដោយសារ​តែ​ឈុត​របស់​នាង គឺ​មានឈ្មោះ នាគ​.​ស​ប្រចាំ​នៅ​ខេត្តកំពត ជា​តំណាង​ឱ្យ​ខេត្ត​ភាគ​និរតី​នោះ​។ យ៉ាង​ណាមិញ នាង​នៅ​តែ​មិន​មាន​វាសនា​ក្នុង​ការ​គ្រង​ពាន​នៅ​ក្នុង​កម្មវិធី​ប្រកួត​ឈុត​បុរាណ​ប្រចាំ «​គ្រួសារ​តារា​កម្ពុជា​» កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា នោះ​ឡើយ​។

បើ​តាម​គណៈកម្មការ​វាយតម្លៃ​ផ្ដល់​ពិន្ទុ អ្នកគ្រូ គង់ ណា​រី និង​លោក សុះ ម៉ាច បាន​អះ​អាង​​​ថា មួយ​ឈុត​ពណ៌​ស​របស់​តារា​សម្ដែង​កញ្ញា អូន ពេជ្រ ពិតជា​ស្រស់​ស្អាត និង​ប្លែក​ភ្នែក ហើយ​អ្នកគ្រូ​រឹតតែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ឡើង​នៅ​ពេល​មួយ​ឈុត​របស់​នាង ត្រូវ​បាន​កំណត់​ឈ្មោះ​ថា «​ឈុត​នាគ​.​ស​ខេត្តកំពត​»​។

អ្នកគ្រូ គង់ ណា​រី បន្ត​ថា មួយ​ឈុត​របស់​នាង​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់ ដោយ​គ្រាន់តែ​អង្កាំ និង​ការ​ប៉ាក់​ឌិន​ផ្សេង​ៗ គឺ​មិន​ងាយ​នឹង​ធ្វើ​បាន​នោះ​ទេ​។ យ៉ាងណាមិញ អ្នក​គ្រូ​ថា មិន​អាច​ឱ្យ​ឈុត​នោះ​ជាប់​ពាន​ណាមួយ​បាន​ទេ ដោយសារ​តែ​ទម្រង់​លើ​សក់​របស់​ឈុត​នេះ ត្រូវ​បាន​កែ​ច្នៃ​តាម​របៀប​សម័យ​ទុំ​ទាវ ដែល​បាត់​រចនា​បទ​ដើម និង​មើលទៅ​មិន​មែន​ទម្រង់​ខ្មែរ ហាក់ដូចជា​ឈុត​ក្លាយ​របស់​ជនជាតិ​ច​ចាម និង​ជនជាតិ​ឥណ្ឌា​ទៅ​វិញ ។

ហើយ​អ្វី​ដែល​គួរ​ឱ្យ​ស្ដាយ​គឺ​ឈុត​នេះ មិន​ត្រូវ​បាន​មើល​យល់​ថា ជា​ឈុត​តំណាង​ឱ្យ​នាគ​.​ស​តែ​ម្ដង បើ​មិន​មានការ​ប្រាប់​ឱ្យ​ដឹង​ពី​ឈ្មោះ ដោយសារ​តែ​ខ្វះ​រចនា​បទ​ដែល​ធ្វើ​ឱ្យ​អ្ន​ក​គ្រូ​យល់​ថា ជា​គឺជា​រឿង​សោកស្ដាយ​ដែល​មិន​បាន​កាន់​ពាន​។

អ្នកគ្រូ​មាន​ប្រសាសន៍​ថា «​បើ​តាមតែ​ក្បូរក្បាច់ ឈុត​ហ្នឹង​គួរតែ​បាន​លើក​ពាន តែ​បណ្ដាល​មក​ពី​មើល​អត់​យល់​ថា ឈុត​នាគ ឬ​ជា​ឈុត​ចាម ពេល​មិន​ប្រាប់​ឱ្យ​ដឹង​ពី​ឈ្មោះ ទើប​ឱ្យ​កាន់​ពាន​មិនកើត​»​។

រីឯ​កញ្ញា អូន ពេជ្រ និយាយ​ថា មួយ​ឈុត​នេះ អ្នក​ឌី​ហ្សា​មាន​បំណង​ចង់​ដាក់​ក្បាល​នាគ​.​ស ដើម្បី​ឱ្យ​ច្បាស់​ថា ជា​ស្ដេច​នាគ​.​ស​របស់​ខេត្តកំពត​ដែរ ប៉ុន្តែ​បណ្ដាល​មក​ពី​អ្នក​ច្នៃ​ចង់​ក្លាយ​ឈុត​ក្នុង​សម័យ​ចេ​ន​ឡា​ផង ទើប​បែរជា​ដាក់​រំយោលអង្កាំ​.​ស​ជា​ជំនួស​វិញ​។

កញ្ញា​បន្ត​ទៀត​ថា មួយ​ឈុត​របស់​នាង​ចំណាយ​ធ្វើ​ឱ្យ​ច្រើន​ខែ ហើយ​បើ​និយាយ​ពី​ការ​ចំណាយ​​លុយ​ក៏​អស់​ច្រើន​ដែរ ខណៈ​ដែល​នាង​រំពឹង​ថា នឹង​បាន​លើក​ពាន​ណាមួយ ព្រោះ​​តែ​ភាព​អស្ចារ្យ ប៉ុន្តែ​ក៏​ត្រូវ​ខកខាន​វិញ ព្រោះតែ​ការ​ខ្វះចន្លោះ​ដូច​អ្វី​ដែល​គណៈ​កម្ម​ការ​លើក​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ