ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រឿងអាស្រូវ ទើប​ដឹង​ថា រំលោ.ភ​យ៉ាង​តិច​៣ដង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ បន្ទាប់​ពី​ស្ត្រី​ម្នាក់​ប្ដឹង​ចោទប្រកាន់​ថា បាន​បង្ខំ​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​អនីតិជន​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ ស្ថិត​នៅ​ស្រុក​សំពៅ​លូន​។…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ បន្ទាប់​ពី​ស្ត្រី​ម្នាក់​ប្ដឹង​ចោទប្រកាន់​ថា បាន​បង្ខំ​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​អនីតិជន​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ ស្ថិត​នៅ​ស្រុក​សំពៅ​លូន​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ អេ​ន ចិន អាយុ​២១​ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន រីឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ​។

សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​សំពៅ​លូន ឃាត់ខ្លួន​ក្រោយ​ពី​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ម្តាយ​ក្មេង​ស្រី​នោះ បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ដោយ​ចោទប្រកាន់​យុវជន​នេះ​ថា បាន​ល្បូ​ង​កូនស្រី​គាត់​យក​ទៅ​រំលោភ​បំពាន​ផ្លូវភេទ​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ទើបតែ​បែកធ្លាយ​រឿងអាស្រូវ​នៅ​ពេល​នេះ​។

បើ​តាម​សម្រង់​សំដី​បឋម​របស់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ធ្លាប់​បាន​លួង​លោម​​នាង​យក​ទៅ​បង្ខំ​រួម​ភេទ​យ៉ាងតិច​៣​លើក​កាលពី​អំឡុង​ខែមិថុនា កន្លង​ទៅ​។ ក្រោយ​​​ពេល​បែកធ្លាយ​នូវ​រឿងអាស្រូវ​នេះ ទើប​ម្ដាយ​ក្មេង​ស្រី​នោះ​មក​ដាក់​បណ្ដឹង ហើយ​​​ប៉ុន្មាន​នាទី​ក្រោយ​ទើប​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ដង​។

ក្រោយ​ពេល​ឃាត់ខ្លួន ខណៈ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ​ជាបឋម ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ