ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយប៉ប្រិចភ្នែក​សោះ ឆក់​យក​ជីវិត​យ៉ាង​លឿន

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ជិះ​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​រថយន្ត​ពន្លះ​ស្លាប់​នៅ​នឹង​កន្លែង ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១៧​និង​៤៩​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៦២ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦-១៧​ចំណុច​ភូមិ​បុស​វែង ឃុំ​សាលា​វិស័យ…

ខេត្តកំពង់ធំ ៖ ជិះ​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​រថយន្ត​ពន្លះ​ស្លាប់​នៅ​នឹង​កន្លែង ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១៧​និង​៤៩​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៦២ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦-១៧​ចំណុច​ភូមិ​បុស​វែង ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​បង្ក​ឡើង​រវាង​រថយន្ត និង​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំពោះ​ជន​រង​គ្រោះ​ឈ្មោះ ម៉​ន បូ​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក​yamaha ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ចំណែក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ធំ 3A-2129 ដឹក​ត្រ​យ៉ូ​ង​ចេក អ្នកបើកបរ​រថយន្ត​ឈ្មោះ អឿ​ន លី​កា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​សំពៅ​លូន ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បញ្ជាក់​ថា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មូលហេតុ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​បើក​ឆ្លងកាត់​ផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន គួប​ផ្សំ​ជាមួយនឹង​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន ។ រី​វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក ដើម្បី​ដោះស្រាយ​សព​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ