ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​កើត​ពី​ចិត្ត​ជាប់ជំពាក់​នឹង​រូប​កាយ

5 ឆ្នាំ មុន

បើ​បុគ្គល​យល់​ច្បាស់​ថា រូប​កាយ​យើង​នេះ​ពោរពេញ​ទៅ​របស់​បដិកូល ជា​វត្ថុ​គួរ​ខ្ពើមរអើម​នោះ ចិត្តនឹង​មិន​បាន​ជាប់ជំពាក់​នឹង​កាយ​សម្អុយ​នេះ​ទេ​។ តែ​មិន​ដូច្នោះ​ឡើយ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​នៅ​ជាប់​ស្អិត​នឹង​រូប​កាយ រហូត​អ្នកខ្លះ​កើតទុក្ខ ទោមនស្ស តូចចិត្ត​នឹង​ខ្លួន​មាន​សម្បុរ​អាក្រក់ មាន​កម្លាំង​ខ្សោយ រូប​កាយ​កាន់តែ​ទ្រុត​ទ្រោម…

បើ​បុគ្គល​យល់​ច្បាស់​ថា រូប​កាយ​យើង​នេះ​ពោរពេញ​ទៅ​របស់​បដិកូល ជា​វត្ថុ​គួរ​ខ្ពើមរអើម​នោះ ចិត្តនឹង​មិន​បាន​ជាប់ជំពាក់​នឹង​កាយ​សម្អុយ​នេះ​ទេ​។ តែ​មិន​ដូច្នោះ​ឡើយ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​នៅ​ជាប់​ស្អិត​នឹង​រូប​កាយ រហូត​អ្នកខ្លះ​កើតទុក្ខ ទោមនស្ស តូចចិត្ត​នឹង​ខ្លួន​មាន​សម្បុរ​អាក្រក់ មាន​កម្លាំង​ខ្សោយ រូប​កាយ​កាន់តែ​ទ្រុត​ទ្រោម មាន​អវយវៈ​ញ័រ​ទទ្រើត ធ្មេញ​ក៏​បាក់ ភ្នែក​ក៏​មើល​មិន​ច្បាស់ រីឯ​ត្រចៀក​ក៏​ស្តាប់​មិនសូវ​ឮ​…​។ ខាងក្រោម​នេះ​មាតិកា​ធម៌​៧​យ៉ាង​ដែល​បុគ្គល​ជំពូក​ខ្លះ​នៅ​តែ​កើតទុក្ខ​ឥត​ល្ហែៈ

១-​ទុ​ព្វ​ណ្ណោ មាន​សម្បុរ​អាក្រក់ ស្បែក​មិន​ភ្លឺ​ថ្លា

២-​ទុ​ព្វ​លោ មាន​កម្លាំង​ថមថយ ខ្សោយ​ទៅ​ៗ

៣-​ជិ​ណ្ណ​កា​យោ មាន​រាង​កាយ​ចាស់​ទ្រុត​ទ្រោម

៤-​កា​ប្បិត​សរី​រោ មាន​សរីរាវយវៈ​ញញាក់ញញ័រ

៥-​ឆិ​ន្ន​ទ​ន្តោ មាន​ធ្មេញ​បាក់ ពុក​ផុយ

៦-​ជរ​ចក្ខុ មាន​ភ្នែក​ស្រវាំង ឬ​ងងឹត មើល​មិន​ច្បាស់

៧-​ជរ​សោ​តោ មាន​ត្រចៀក​ជរា​គឺ​ស្តាប់​មិន​ច្បាស់ ឬ​ថ្លង់ ។

បុគ្គល​ណា​នៅ​ជាប់ជំពាក់​នឹង​មាតិកា​ធម៌​ទាំង​៧​ប្រការ​នេះ សេចក្តី​ទុក្ខ​នឹង​កើត​មាន​ដូច​ស្រមោល​តាម​ជាប់​នឹង​ប្រាណ គួរ​ចម្រើន​អសុភកម្មដ្ឋាន ដើម្បី​ឱ្យ​ដឹង​ច្បាស់​ពី​កាយ​សម្អុយ​នេះ ។