ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ខេត្តកណ្តាល​សម្រេច​ទោស​តៃកុង​រថយន្ត​កិន​មនុស្ស​ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ថ្ងៃ​ទី​១៤ កក្កដា ២០១៨ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​តៃកុង​រថយន្ត​ដែល​បើក​បុក​ម៉ូតូ​ពីក្រោយ ខណៈ​អ្នក​បើក​ម៉ូតូ​ឆ្លងផ្លូវ​ស្លាប់​ម្នាក់…

ខេត្តកណ្តាល ៖ លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ថ្ងៃ​ទី​១៤ កក្កដា ២០១៨ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​តៃកុង​រថយន្ត​ដែល​បើក​បុក​ម៉ូតូ​ពីក្រោយ ខណៈ​អ្នក​បើក​ម៉ូតូ​ឆ្លងផ្លូវ​ស្លាប់​ម្នាក់ រង​របួស​០២​នាក់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​បើកបរ​បង្ក​ឲ្យ​របួស និង​ស្លាប់​អ្នក​ដ៍ទៃ​» ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​២១ ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៣ កក្កដា ២០១៨ តាម​មាត្រា​៨៣, ៨៥​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

ជន​ត្រូវ​ចោទ​មានឈ្មោះ ឃុន វិ​បាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រាំ​ត្រសរ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ។ ចំណែកឯ​ជន​រង​គ្រោះ​ទី​០១ – ឈ្មោះ ភួង ស្រី​ពៅ ភេទ​ស្រី អាយុ​១១​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​(​ស្លាប់​នៅ​កន្លែង​កើត​ហ​តុ​) ទី​០២-​ឈ្មោះ ភោគ សំ​អុល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្ដុក​គ្រួ​ស ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​ទី​០៣- ឈ្មោះ​ភួង សុគុន្ធ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​កម្មការិនី អ្នក​ទាំង​ពី​រង​របួសធ្ងន់ ។

នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ (​សេរី​២០១៦) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FL-2772 បើកបរ​ដោយ​ឈ្មោះ ភោគ សំ​អុល (​មិន​ពាក់មួក​) រួម​ដំណើរ​ជាមួយ​ឈ្មោះ ភួង សុគុន្ធ និង​ឈ្មោះ ភួង ស្រី​ពៅ បាន​បើកបរ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​អ្នកបើកបរ​ម៉ូតូ​ខាងលើ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ពី​កើតមក​លិច​ធ្វើ​ឲ្យ​អ្នក​បើករថយន្ត ពណ៌​ស គ្នាន​ស្លាក​លេខ​ដែល​កំពុង​បើក​ស្រប​ទិស​គ្នា​ពី​ត្បូង​មក​ជើង​គេច​មិន​ទាន់​ក៏​បុក​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​មនុស្ស​ចូល​ក្រោម​កង់​រថយន្ត ហើយ​ត្រូវ​រថយន្ត​កិន​ស្លាប់​០១​នាក់​ស្រី និង​រង​របួសធ្ងន់​០១​នាក់​ស្រី ស្រាល​០១​នាក់​ប្រុស ។ អ្នក​រង​របួស​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។


ចំណែក​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នកបើកបរ​រថយន្ត​បាន​ឃាត់ខ្លួន​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន ។ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ និង​វាស់វែង​ទីកន្លែង​កើតហេតុ​រួច​បាន​យក​វត្ថុ​តាង​ទាំង​ពីរ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី ។ ករណី​នេះ​បង្ក​ឡើង​ដោយ​អ្នក​បើក​ម៉ូតូ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក្នុង​ពេល​ឆ្លងផ្លូវ ចំណែក​អ្នក​បើករថយន្ត​បើក​ក្នុង​ល្បឿន​លឿន ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ