ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងត្រឹមថា… មុនស្លា.ប់នាង​ហូបស្រា តែអត់​ហូបបាយ​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ​ស្ត្រី​ម្នាក់​​ស្លាប់​លើ​ផ្ទះ​របស់​ខ្លួន ​ក្រោយគាត់​​ត្រឡប់​ពី​ផឹកស៊ី​ជួបជុំ​បងប្អូនវិញ ដែល​ហេតុ​ការ​ណ៍​​នេះ​បានបង្ក​ឱ្យ​ភ្ញាក់​ផ្អើល ​កាលពី​វេលា​ម៉ោង០២ និង​៣០​នាទីរសៀល​ថ្ងៃ​ទី១៣ ​កក្កដា ​ស្ថិត​នៅ​ចំណុច​ជើងភ្នំ​ឈ្វេ…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ​ស្ត្រី​ម្នាក់​​ស្លាប់​លើ​ផ្ទះ​របស់​ខ្លួន ​ក្រោយគាត់​​ត្រឡប់​ពី​ផឹកស៊ី​ជួបជុំ​បងប្អូនវិញ ដែល​ហេតុ​ការ​ណ៍​​នេះ​បានបង្ក​ឱ្យ​ភ្ញាក់​ផ្អើល ​កាលពី​វេលា​ម៉ោង០២ និង​៣០​នាទីរសៀល​ថ្ងៃ​ទី១៣ ​កក្កដា ​ស្ថិត​នៅ​ចំណុច​ជើងភ្នំ​ឈ្វេ ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុកកែវ​សីមា ខេត្ត មណ្ឌល​គិរី ។

​សេចក្តីរាយការណ៍បន្តថា ស្ត្រី​​រង​គ្រោះដែលស្លាប់​ឈ្មោះហុ​ន ឡៃ ​អាយុ៣៥ឆ្នាំ មានស្រុក​កំណើតនៅ​ភូមិ ឃ្សឹ​ម ឃុំឃ្សឹ​ម ស្រុកស្នួល ខេត្ត​ក្រចេះ មាន​ប្តីឈ្មោះសាត ប្រុស អាយុ៣៩ឆ្នាំ និង​​មានកូន​៦នាក់​ក្នុងបន្ទុក។

បើតាម​សមត្ថកិច្ចជំនាញ​​ឱ្យដឹងទៀត​ថា កា​រ​​ស្លាប់របស់​ស្ត្រី​រងគ្រោះ​ គឺ​អាច​បណ្តាល​មកពី​កើត​ខ្យល់.គរ ដោយ​​នៅ​​ថ្ងៃ​ទី​១២ ​​កក្កដា ​ស្ត្រី​រងគ្រោះ​បាន​ទៅផឹកស្រាជួបជុំ​បងប្អូននៅ​ឃុំថ្មី ស្រុកចិត្រ​បូ​រី ខេត្តក្រចេះ ។ ហើយ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ គាត់​ពុំ​បាន​ហូប​បាយទេ (​តែឃើញ​​មានស្លាក​​ស្នាម​កោសខ្យល់​) ។ លុះ​នៅ​វេលា​កើតហេតុ ក៏ត្រូវបាន​​ប្រទះឃើញ​គាត់ដេក​ស្លាប់​តែម្តង ។ ​

អត្ថបទសរសេរ ដោយ