រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១១ ខែកក្កដាកន្លងទៅ កម្លាំងការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ១៤នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចោទប្រកាន់ជាផ្លូវការ ។
ជនសង្ស័យទាំង១៤នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋាន សហការជាមួយកម្លាំងការិយាល័យស្រាវជ្រាវគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្តបន្ទាប់និងជាក្រុម ។ ក្រុមទី១-ឈ្មោះ អ៊ុក វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ៧មករាស្រាវជ្រាវបង្ក្រាបបាន រួមជាមួយថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា១កញ្ចប់ នៅចំណុចសំណង់ស្តាតអូឡាំពិក សង្កាត់វាលវង់ វេលាម៉ោង៤ និង ៣០នាទីរសៀល ថ្ងៃទី៧ ខែកក្កដា ។
ក្រុមទី២-ឈ្មោះ មាស ប៊ុណ្ណារ៉ា ហៅម៉ូម ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ស្រាវជ្រាវបង្ក្រាបបានរួមជាមួយថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន៤កញ្ចប់ នៅផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៧ ខែកក្កដា ។
ក្រុមទី៣-ឈ្មោះ ជោក សំណាងដេវិត ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ ចាន់ ហ៊ីង ភេទប្រុស អាយុ៥៧ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ស្រាវជ្រាវបង្ក្រាបបានរួមជាមួយថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន១កញ្ចប់ និង ប្រភេទម្សៅពណ៌ប្រផេះចំនួន៣កញ្ចប់ នៅផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៨ ខែកក្កដា ។
ក្រុមទី៤-មានចំនួន១០នាក់គឺ ១-ឈ្មោះ ធី តន ភេទប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះ ជា ពេញ ភេទប្រុស អាយុ២៧ឆ្នាំ ៣-ឈ្មោះ ខន សុខឃឿន ភេទប្រុស អាយុ១៩ឆ្នាំ ៤-ឈ្មោះ សន ពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ៥-ឈ្មោះ ណយ វណ្ណា ហៅវិន ភេទប្រុស អាយុ៣០ឆ្នាំ ៦-ឈ្មោះ ហ៊ីន សុវណ្ណា ហៅចូច ភេទប្រុស អាយុ២៥ឆ្នាំ ៧-ឈ្មោះ សួស សុធី ហៅសាយ័នភេទប្រុស អាយុ៥៩ឆ្នាំ ៨-ឈ្មោះ វ៉ាន់ ផ្លយភេទប្រុស អាយុ២៥ឆ្នាំ ៩-ឈ្មោះ ដឹក ឆៃឌី ភេទប្រុស អាយុ១៨ឆ្នាំ និង១០-ឈ្មោះ ផាត់ វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ។
ជនទាំង១០នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យស្រាវជ្រាវបង្ក្រាបបានរួមជាមួយថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន៧កញ្ចប់ នៅផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ កាលពីវេលាម៉ោង១០និង៤៨នាទី ថ្ងៃទី៨ កក្កដា ។ ជនទាំង១៤នាក់ ស្ថិតនៅដំណាក់កាលតំណាងអយ្យការធ្វើការសាកសួរ និងក្រោយពីសាកសួររួចទើបចោទប្រកាន់ជាផ្លូវការ ៕
ចែករំលែកព័តមាននេះ