ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​ទៀត​ហើយ​…​តែ​មួយប៉ប្រិចភ្នែក​ឃាតក​លាក់​មុខ​ឆក់​យក​ជីវិត​មនុស្ស​២​នាក់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​បឋម​បាន​រាយ​ការ​ឲ្យ​ដឹង​ថា មាន​សោកនាដកម្ម​យ៉ាង​អាណោចអាធម៌​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ជុំ​គី​រី​កើតឡើង​មួយ​ករណី​ទៀត​ហើយ​ដែល​បង្ក​ឡើង​រវាង​រថយន្ត និង​ម៉ូតូ​ប៉ះ​គ្នា​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​ជិះ​រួម​ដំណើរ​ម្នាក់​បាន​ស្លាប់​ទាំង​ពីរ​នាក់​កន្លែង​កើតហេតុ រីឯ​រថយន្ត​ក៏​ត្រូវ​ក្រឡាប់​ផ្ងារជើង​ទាំង​បួន​ឡើង​លើ​ផង​ដែរ ។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៤…

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​បឋម​បាន​រាយ​ការ​ឲ្យ​ដឹង​ថា មាន​សោកនាដកម្ម​យ៉ាង​អាណោចអាធម៌​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ជុំ​គី​រី​កើតឡើង​មួយ​ករណី​ទៀត​ហើយ​ដែល​បង្ក​ឡើង​រវាង​រថយន្ត និង​ម៉ូតូ​ប៉ះ​គ្នា​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​ជិះ​រួម​ដំណើរ​ម្នាក់​បាន​ស្លាប់​ទាំង​ពីរ​នាក់​កន្លែង​កើតហេតុ រីឯ​រថយន្ត​ក៏​ត្រូវ​ក្រឡាប់​ផ្ងារជើង​ទាំង​បួន​ឡើង​លើ​ផង​ដែរ ។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវ​លេខ​៤១(​អង្គឌួង​)​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៣-៦៤ ស្ថិត​ក្នុងភូមិ​ដំណាក់​ឈើ​ក្រំ ឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជុំ​គី​រី ខេត្តកំពត ។

 លោក​វរសេនីយទោ ពុធ សឺ​ង នាយការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ក​ឡើង​ដោយ​រថយន្ត និង​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង លុះ​ចំណុច​កើតហេតុ​ម៉ូតូ​ដែល​រត់​ពីមុខ​រថយន្ត​បាន​បត់​ឆ្លងផ្លូវ​ទៅ​ខាងឆ្វេង​ដៃ​(​បត់​ឆ្លងថ្នល់​ទៅ​ទិស​ខាងលិច​)​បណ្តាល​ឲ្យ​រថយន្ត​បុក​ពេញទំហឹង​តែ​ម្តង ។

ហើយដោយ​សារ​តែ​ជាន់​ហ្វ្រាំង​បួង​ចង្កូត​គេច​ផង​ទើប​រថយន្ត​ក៏​ក្រឡាប់​ផ្ងារជើង​បួន​នៅ​កន្លែង​កើតហេតុ​នោះ​ដែរ ប៉ុន្តែ​ភាគី​ខាង​រថយន្ត​គេ​ពុំ​ដឹង​ថា រង​របួសធ្ងន់​ឬ​ស្រាល និង​ជិះ​ក្នុង​រថយន្ត​ប៉ុន្មាន​នាក់​នោះ​ទេពី​ព្រោះ​ក្រោយ​ពី​កើតហេតុ​នៅ​ពេល​សមត្ថកិច្ច​ទៅ​ដល់​ពុំ​មាន​មនុស្ស​ភាគី​ខាង​រថយន្ត​នោះ​ទេ​បាន​ន័យ​ថា គេចខ្លួន​បាត់​អស់​នៅ​សល់​តែ​សាកសព​ខាង​ម៉ូតូ​២​នាក់​ជាមួយ​ម៉ូតូ និង​រថយន្ត​មួយ​គ្រឿង​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ។

ប្រធាន​ចរាចរ​ខេត្ត​ឲ្យ​ដឹង​ទៀត​ថា បើ​យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AC-3388 អ្នកបើកបរ​មានឈ្មោះ អៀម ចាន់​សុភា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត ។ ម៉ូតូ​រង​គ្រោះ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1L-8850 បើកបរ​ដោយ​ឈ្មោះ ណុ​ប ទូច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ឈើ​ក្រំ ឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជុំ​គី​រី​(​ស្លាប់​) និង​អ្នក​រួម​ដំណើរ​ឈ្មោះ សេង រី​ម ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ខាងលើ​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​យានយន្ត​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​ជុំ​គី​រី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ