ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ខេត្ត​ព្រះ​សីហ​នុ​យើង​ហ្នឹង​…​ប្រជាពលរដ្ឋ​ដាក់​មង​ជាប់​ក្រពើ

5 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ប្រភព​ពី​មូលដ្ឋាន​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា នេះ​ថា នេះ​ជា​លើក​ទី​៤​ហើយ​ដែល​ប្រជាពលរដ្ឋ​នៅ​ក្បែ​នោះ​ដាក់​មង​ជាប់​សត្វ​ក្រពើ​ដែល​មាន​ទីតាំង នៅ​អាង​ស្តុក​ទឹក ព្រំប្រទល់​ភូមិ​ចំការ​កៅស៊ូ ឃុំ​ជើងគោរ និង​ភូមិ​វាល​ធំ​ឃុំ​វាល​រេញ…

​ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ប្រភព​ពី​មូលដ្ឋាន​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា នេះ​ថា នេះ​ជា​លើក​ទី​៤​ហើយ​ដែល​ប្រជាពលរដ្ឋ​នៅ​ក្បែ​នោះ​ដាក់​មង​ជាប់​សត្វ​ក្រពើ​ដែល​មាន​ទីតាំង នៅ​អាង​ស្តុក​ទឹក ព្រំប្រទល់​ភូមិ​ចំការ​កៅស៊ូ ឃុំ​ជើងគោរ និង​ភូមិ​វាល​ធំ​ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។​

ប្រភព​ដដែល​បាន​បន្ត​ថា ជាមួយ​គ្នា​នេះ​ក្នុង​នាម​ជា​ថ្នាក់​មូលដ្ឋាន​សូម​ស្នើរ​ដល់​អាណាព្យាបាល​ដែល​មាន​សមាជិកគ្រួសារ​តូច​ៗ​ជា​ពិសេស​ដល់​អ្នក​គ្រង​កុមារ​កំព្រា​ដែល​នៅ​ជាប់​អាង​ស្តុ​ប​ទឹក​នោះ គួ​តែ​កុំ​បណ្តោយ​អោយមក​ចុះ​ងួ​ត​ទឹក លោត​ហក់​ពី​ស្ពាន​ចូល​ទឹក​លេង ឬ​ចុះ​រាវ​ខ្យង​ក្តាម នៅ​ក្នុង​អាង​ទឹក​នេះ វា​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត្ត​ដែល​បង្ក​ដោយ​សត្វ​ក្រពើរ ព្រោះ​តាម​រយៈ​ការ​ដាក់​មង​យក​ត្រី​ជាប់​ទាំង​ក្រពើ​ទៀត ពី​ប្រជាពលរដ្ឋ​នៅ​ក្បែ​នោះ​គឺ​បង្ហាញ​ថា អាង​ស្តុ​ប​ទឹក​នោះ​ពិត​ប្រា​កត់​ថា មាន​ក្រពើ​ទោះបីជា មាន​ទំងន់​ទើបតែ​ជាង​១០​គីឡូ​យ៉ាងណា​ក៏​ជា​ហានិភ័យ​មួយ​សម្រាប់​ក្មេង​ៗ​តូច​ៗ​ដែល​តែងតែ​ហក់​ទឹក​លេង ឬ​ចុះ​រាវ​ខ្ច​ង​ក្តាម​នៅ​ទីនោះ​ដែរ ។​

​មក​ទល់​នឹង​ពេល​នេះ​ក៏​គ្មាន​ន​ណា​អះអាង​ថា មាន​សត្វ​ក្រពើ​នៅ​ក្នុង​អាង​នោះ​ប៉ុន្មាន​ក្បាល​ទៀត​ដែរ ហើយ​អាង​នេះ​មាន​ក្រពើរ​មក​ពី​ក៏​គេ​ពុំ​បានដឹង​ដែរ គ្រាន់​មានការ​និយាយ​យ​ត​ៗ​គ្នា​ថា ក្រពើ​ទាំងនោះ​អាច​នឹង​រួច​ពី​ទីតាំង​ច​ញ្ចឹ​ម​ក្រពើ​ដែល​នៅ​ក្បែ​នោះ​ពី​មុន​មក ស្រប​ពេល​ដែល​បច្ចុប្បន្ន មិន​មាន​អាង​ចិញ្ចឹម​ក្រពើ​នៅ​ក្បែ​នោះ​ទៀត​ឡើយ ។​

អាង​ស្តុ​ប​ទឹក​ដែល​គេ​តែង​ហៅ​ថា អាង​ទឹក​ជើងគោ​ៗ​នេះ​មាន​ទំហំ​ប្រមាណ​ជា​៣​ហិ​កតា​មិន​មាន​ប្រភព​ភ្ជាប់​ព្រែក​អូ​ស្ទឹង​ណា​មក​ទេ គឺ​នៅ​ដាច់​ដោយឡែក ហើយ​អាង​នេះ​ក៏​ជាទី​តាំង​អភិរក្ស​ប្រលែង​ត្រី​ពូជ​ផ្សេង​ៗ​ពី​សំណាក់​រដ្ឋបាល​ជលផល​កំពង់សោម​កន្លង​មក​ដែរ សម្រាប់​ជួយ​ជី​វិភាព​មួយ​ផ្នែក​តូច​ដល់​ពលរដ្ឋ​នៅ​ក្បែ​នោះ​ក្នុង​ការ​ដោយ​ស្រាយ​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ