ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតនំភីហ្សាភ្លាត់ប៊ិះដុតទាំងហាង… ផ្អើលឈុល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​អគ្គិភ័យ​មួយ​បាន​កើតឡើង នៅផ្ទះ​២​ជាន់​របស់​ហាង​ម្ហូប​បារាំង «​អេ​ហ្វ ស៊ី ស៊ី​» កើង​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​អគ្គិភ័យ​មួយ​បាន​កើតឡើង នៅផ្ទះ​២​ជាន់​របស់​ហាង​ម្ហូប​បារាំង «​អេ​ហ្វ ស៊ី ស៊ី​» កើង​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ​១៧៨ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ភ្លើង​បាន​ឆេះ​បំផ្លាញ​ចង្ក្រាន​ដុត​នំ​ភី​ហ្សា និង​បំពង់​បឺត​ផ្សែង បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

តាម​ប្រភព​ពី​សម្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្រុម​ចុងភៅ​មួយ​ក្រុម បាន​និង​កំពុង​នាំ​គ្នា​ធ្វើ​ការ​ចំអិន​ភី​ហ្សា នៅ​ជាន់​ទី​២​ខាងលើ ដោយ​ខ្វះ​កា​ប្រុង​ប្រយ័ត្ន ក៏​ខ្ទាត​ផ្កាភ្លើង​ទៅ​ធ្លាក់​លើ​តុ​សា​ឡុ​ង ដែល​នៅ​ក្បែ​ៗ​នោះ ក៏​បណ្តាល​ឱ្យ​ឆាបឆេះ​តែ​ម្តង ។ ភ្លាម​នោះ ក្រុម​បុគ្គលិក​ហាង ក៏​នាំ​គ្នា​ធ្វើការ​ពន្លត់​ដែរ តែ​ភ្លើង​មិន​រលត់ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល ទៅ​ដល់​កម្លាំង​អាជ្ញាធរ ដែល​ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ ចុះ​មក​ធ្វើ​អន្តរាគមន៍ និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង ។

ក្នុង​ករណី​អគ្គិភ័យ​ក្នុង​ហាង​បារាំង​ខាងលើ​នេះ​ដែរ កម្លាំង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​គ្រឿង ទើប​រលត់​ទាំងស្រុង​វិញ​នៅ​ម៉ោង​១១ និង​១៥​នាទី​ថ្ងៃ​ដដែល ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព ។

អត្ថបទសរសេរ ដោយ