ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​អណ្តែត​កណ្តាលទន្លេ​ផ្អើល​អស់​សមត្ថកិច្ច​មួយ​ស្រុក​អន្តរាគមន៍​ដល់​ដឹង​ការ​ពិត​ចង់​ដាច់​ផ្ងារ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មាន​ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​គេ​បានឃើញ​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះ​ឃើញ​ហែល​កណ្តាលទន្លេ​មេគង្គ នៅ​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​មុខ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ។ ហើយ​ក៏​ចេះ​តែរ​សាត់អណ្តែត​ឆ្លងកាត់​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា​ចុះ​ទៅ​តាម​ខ្សែទឹក​ហូរ…

ខេត្តកំពង់ចាម ៖ មាន​ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​គេ​បានឃើញ​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះ​ឃើញ​ហែល​កណ្តាលទន្លេ​មេគង្គ នៅ​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​មុខ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ។ ហើយ​ក៏​ចេះ​តែរ​សាត់អណ្តែត​ឆ្លងកាត់​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា​ចុះ​ទៅ​តាម​ខ្សែទឹក​ហូរ នៅ​ទីបំផុត​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ជួយ​សង្គ្រោះ និង​បាន​នាំ​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​វាលវង់ ក្រុង​កំពង់ចាម សួរនាំ ។

លោក​វរ​សេនី​យ៏​ត្រី អ៊ឹ​ង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ដែល​កម្លាំង​សមត្ថកិច្ចសង្គ្រោះ​បាន​នោះ​ឈ្មោះ ហេ​ន ម៉ៅ អាយុ​៤០​ឆ្នាំ នៅ​ភូមិ​រអាង ឃុំ​រអាង ស្រុក​កំពង់សៀម ដោយ​តាមសង្គ្រោះ​ដល់​ឃុំ​កោះមិត្ត​មាន​ចំងាយ​ប្រមាណ​៦​ទៅ​៧​គីឡូម៉ែត្រ​ពី​ត្រង់​ចំណុចដើម​ទី​នៅ​ភូមិ​ថ្មគោល ។

អធិការ​នគរបាល​ក្រុង​កំពង់ចាម​ប្រាប់​បន្ត​ថា ក្រោយ​ពី​បានដឹង​ថា មាន​មនុស្ស​នៅ​កណ្តាលទន្លេ​មេគង្គលោក​អភិបាលខេត្ត​ក៏​ដូច​ជា​ស្នងការ​នគរបាល​ខេត្ត​បាន​ចាត់​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ចេញ​ទៅ​ជួយអន្តរា​គម​ន៏​បុរស​នោះ ។ ស្រប​ពេល​ដែល​បុរស​ខាងលើ​បាន​ហែល​ទឹក​តោង​ដើម​ឫស្សី​២​ដើម​បណ្តែតឆ្លង​ផុត​ពីក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា​ក៏​មាន​ទូក​ម៉ាស៊ីន​១​គ្រឿង​បាន​ចេញ​ទៅ​តាម​ជួយ​សង្គ្រោះ តែ​បុរស​នោះមិន​ព្រម​តោង​ឡើង​កាណូត​ភ្លាម​ៗ​នោះ​ទេ​ទោះជា​បែប​ណា​ក្តី​សមត្ថ​កិច្ច​ជា​ច្រើន​នាក់​បាន​សហការ​គ្នាក្នុង​នោះ​មាន​នគរបាល​ក្រុង​កំពង់ចាម នគរបាល​ប៉ុស្តិ៍​វាល​វង និង​នគរបាល​ចរាចរ​ណ៏​ផ្លូវទឹក​ខេត្ត តាម​នាំ​គ្នា​តាម​មើល​រហូត​ដល់​ពេល​ដែល​បុរស​ឈ្មោះ ម៉ៅ ឡើង​មក​ច្រាំង​ទន្លេ​នៅ​ក្នុង​ឃុំ​កោះមិត្តស្រុក​កំពង់សៀម ក៏​បាន​ហៅ​ឲ្យ​ជិះ​រថយន្ត​ដឹក​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​វាលវង់​ដើម្បី​សួរនាំ​រក​មូលហេតុ ។

លោក​វរ​សេនី​យ៏​ត្រី អ៊ឹ​ង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម​បញ្ជាក់​ថា នូវ​ពេល​ដែល​បានឃើញ​មុខបុរស​នេះ​ក៏​ដឹង​ថា ឲ្យ​តែ​នូវ​រដូវ​ទឹកទន្លេ​មេគង្គ​បាន​ឡើង​មក​គាត់​តែងតែ​ហែល​បណ្តែត​ខ្លួន​ពី​ត្រង់​ភូមិ​ថ្មគោល​ចុះ​តាម​ខ្សែទឹក​ហូរ​មក​ដល់​មុខ​ក្រុង​កំពង់ចាម មាន​ជា​បន្តបន្ទាប់​សរុប​រួម​ទាំង​លើក​ក្រោយ​នេះចំនួន​៥​លើក​មក​ហើយ ។ បុរស​កំសត់​នេះ​មាន​បងប្អូន​ចំនួន​៣​នាក់ ហើយ​គាត់​ជា​កូន​ទី​២ អត់​មាន​ប្រពន្ធ និង​មិន​មាន​ឪពុក​នោះ​ទេ​ដោយ​គាត់​ថែម​ទាំង​មាន​ជំងឺសរសៃប្រសាទ ។

ការ​ហែល​ទឹក​នេះ​ដោយ​ចាប់ផ្តើម​តាំងពី​ម៉ោង​៩​ព្រឹក​រហូត​ដល់​ដល់​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ពេល​ដែល​បណ្តែត​ដល់​កោះមិត្ត​ទើប​ដល់​ចុង​ទី ដោយ​មាន​ក្តី​អាណិត​លោក គួ​ច ចំរើន អភិបាលខេត្ត ក៏​បាន​ផ្តល់​សម្លៀក​បំពាក់​ថ្មីស្រឡាង​១​ជូន​បុរស​នេះ​ហើយ​សមត្ថកិច្ច​បាន​ណែនាំ​ឲ្យ​បុរស​នេះ​ឈប់​ធ្វើ​សកម្មភាព​បែប​នេះ​បន្ត​ទៀត ។ នា​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ក៏​បាន​ហៅ​ឲ្យ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រអាង​មក​ទទួលយក​បុរស​នេះ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ