ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបបាន​យ៉ាងជាក់ស្តែង… មេខ្លោងនិងគូកន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​បឋម​​ឱ្យ​​ដឹង​ថា មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ និង​គូកន​២​នាក់​ទៀត​ត្រូវ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង ឃាត់ខ្លួន​នៅ​ចំណុច​ក្នុង​ស្ថានីយរថ​ភ្លេ​ី​ង កាលពី​វេលា​ម៉ោង​១១ និង៤០​នាទី​ថ្ងៃ​ទី​១៣ ​កក្កដា ស្ថិត​ក្នុងភូមិ​ទួល​តា​ឯក…

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​បឋម​​ឱ្យ​​ដឹង​ថា មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ និង​គូកន​២​នាក់​ទៀត​ត្រូវ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង ឃាត់ខ្លួន​នៅ​ចំណុច​ក្នុង​ស្ថានីយរថ​ភ្លេ​ី​ង កាលពី​វេលា​ម៉ោង​១១ និង៤០​នាទី​ថ្ងៃ​ទី​១៣ ​កក្កដា ស្ថិត​ក្នុងភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។

ប្រភព​ដដែលឱ្យដឹង​​ថា កម្លាំង​ជំនាញ​បាន​ចុះ​បង្ក្រាប ខណ​:​ដែល​ក្រុម​ជនសង្ស័យ​កំពុង​ប្រព្រឹត្ត​បទ​ល្មេ​ី​ស​ជាក់ស្តែង ថែម​ទាំង​រឹបអូស​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​។ ជនសង្ស័យ​ទាំង​ ៣​នាក់ ១-ឈ្មោះ​ដិ​ប សុ​វ​ណ្ណា​រ៉ា ហៅកីឡា អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​ជា​មេ​ក្លោ​ង​ជួញដូរ​ថ្នាំ​ញៀន​) ២-​ឈ្មោះ​ជួន ប៊ុ​ន​ធឿ​ន ហៅតិ​ប អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​អ្នក​ប្រេ​ី​ប្រាស់​) និង​៣-​ឈ្មោះ ឡុ​ង ភិ​រម្យ អាយុ​២៨​ឆ្នាំ នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង (​អ្នក​ប្រេ​ី​ប្រាស់​)​។

បើ​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​ដដែល​បាន​ឱ្យ​​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​បាន​ឆែកឆេរ​ក​ឃើញ និង​ដកហូត​បាន​វត្ថុ​តាង​មាន​ម្សៅ​ក្រាម​ពណ៌.ស​ថ្លា ​ច្រក​ក្នុង​កូន​ថង់​ប្លា​ស្ទិ​ក​ថ្លា ដែល​សង្ស័យ​មាន​សារធាតុ​ញៀន​ចំនួន​១៣​ថង់ ( ថង់​ធំ​០២, កូន​ថង់​១១​កូន​ថង់​) និងសម្ភារ​សំរាប់​វិច​ខ្ចប់ ​ដើម្បី​ចែកចាយ និង​សំរាប់​ប្រេ​ី​ប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៣​នាក់ ​បាន​សារភាព​ទ​ទូល​ខុស​ត្រូវ​ចំពោះ​វ​ត្តុ​តាង​ទាំងនេះ​ហើយ​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​ ។

អត្ថបទសរសេរ ដោយ