ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់សំណាងដែរ… ត្រឹមសន្លប់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​​ព្រៃវែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជាង​ធ្វើ​ផ្ទះ​ម្នាក់ ត្រូវ​​​ចរន្ត​ភ្លើង​អគ្គិស​នី​ឆក់​រហូត​​​សន្លប់​​ខណៈ​​ពេល​កំពុង​ផ្សា​​ដំបូលផ្ទះ​ឱ្យ​​គេ​ ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ និង​៥៧​នាទី​ព្រឹក នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​វ​រ័ ចំរើន ភេទ​ប្រុស…

ខេត្ត​​ព្រៃវែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជាង​ធ្វើ​ផ្ទះ​ម្នាក់ ត្រូវ​​​ចរន្ត​ភ្លើង​អគ្គិស​នី​ឆក់​រហូត​​​សន្លប់​​ខណៈ​​ពេល​កំពុង​ផ្សា​​ដំបូលផ្ទះ​ឱ្យ​​គេ​ ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ និង​៥៧​នាទី​ព្រឹក នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​វ​រ័ ចំរើន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កណ្តៀង ឃុំ​​ព្រៃ​កណ្តៀង ស្រុក​ពាម​រក៍ ខេត្ត
ព្រៃ​វែង​។ ជន​រង​គ្រោះ​ឈ្មោះ ម៉ាក់ ឌី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ​​​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ​។​

​ប្រភព​ព​​ពី​សមត្ថកិច្ច​​ថា នៅ​ពេល​កើតហេតុ​​ ជន​រង​គ្រោះ​កំពុង​ផ្សាដំបូលផ្ទះ  ហើយ​ពេលគាត់​លើក​ដែក​ឡើង​ទៅ​លើ ដើម្បី​ផ្សារ​ដំបូលផ្ទះ ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន ធ្វើ​​ឱ្យ​ចុង​ដែក​បាន​ទៅ​ប៉ះ​​​ខ្សែរ​ភ្លើង​ស្រាត ដែល​រាយ​​នៅ​តាម​បង្គោល​ភ្លើង​ខាង​មុខ​ផ្ទះ ទើប​ធ្វើ​ឱ្យ​​ឆ្លង​ចរន្ត​ភ្លើងឆក់​រហូត​ដួល​សន្លប់​នៅ​ហ្នឹង​ដី ហើយ​ភ្លាម​ៗ​នោះ​ក៏​ត្រូវ​បាន​ម្ចាស់ផ្ទះ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តព្រៃវែង អោយ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ភ្លាម​ៗ​។​

​ករណី​នេះ​ គឺ​ចាត់​ទុក​ថា​​ សំណាង​ណាស់​ដោយពេល​ឆក់​ភ្លាម​ ជន​រង​គ្រោះ​បាន​របូតដៃ​ចេញពី​ដែក​ដែល​ប៉ះ​ស្រូប​ហ្នឹង​ខ្សែភ្លើង ទើប​កំលាំង​ភ្លើង​បុក​ គ្រាន់តែ​ធ្វើ​អោយ​សន្លប់ បើសិន​មិន​របូតដៃ​ចេញ​ទេ​នោះ ច្បាស់​ជា​ឆេះ​ខ្លោច​មិន​រស់​ទេ​ ។

អត្ថបទសរសេរ ដោយ