ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់ ! បូ​លី​វី​ ត្រៀម​សង់​សារមន្ទីរនៅ​ក្រោម​ទឹក​ក្នុង​បឹង​ប្រវត្តិសាស្ត្រ

5 ឆ្នាំ មុន

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រទេស​បូ​លី​វី បាន​បង្ហាញ​ពី​គម្រោង​សាងសង់​សារមន្ទីរ​ខាងក្រោម​ទឹក​នៅ​ក្នុង​បឹង​«Titicaca» ជា​បឹង​ដ៏​សក្ដិ​សិទ្ធិ ក្រោយ​ពី​ប្រទះ​ឃើញ​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន​ប្រភេទ​លិច​នៅ​ក្នុង​បឹង ។ មានការ​រំពឹង​ទុក​ថា​វា​ជា​មជ្ឈមណ្ឌល​ទេសចរណ៍ និង​ប្រភព​នៃ​ការ​ស្រាវជ្រាវ​ផ្នែក​ផែនដីវិទ្យា រួម​ទាំង​ជីវសាស្ត្រ​មួយ​កន្លែង​នៅ​លើ​ពិភពលោក​ដែល​មនុស្ស​គ្រប់​រូប​ចង់ទៅ​ដើរ​កម្សាន្ត…

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រទេស​បូ​លី​វី បាន​បង្ហាញ​ពី​គម្រោង​សាងសង់​សារមន្ទីរ​ខាងក្រោម​ទឹក​នៅ​ក្នុង​បឹង​«Titicaca» ជា​បឹង​ដ៏​សក្ដិ​សិទ្ធិ ក្រោយ​ពី​ប្រទះ​ឃើញ​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន​ប្រភេទ​លិច​នៅ​ក្នុង​បឹង ។ មានការ​រំពឹង​ទុក​ថា​វា​ជា​មជ្ឈមណ្ឌល​ទេសចរណ៍ និង​ប្រភព​នៃ​ការ​ស្រាវជ្រាវ​ផ្នែក​ផែនដីវិទ្យា រួម​ទាំង​ជីវសាស្ត្រ​មួយ​កន្លែង​នៅ​លើ​ពិភពលោក​ដែល​មនុស្ស​គ្រប់​រូប​ចង់ទៅ​ដើរ​កម្សាន្ត ។

បឹង​«Titicaca» គ្របដណ្ដប់​លើ​ផ្ទៃដី​ចំនួន​៨.៥០០​គីឡូ​ម៉ែត្រការ៉េ​លាតសន្ធឹង​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​បូ​លី​វី និង​ប្រទេស​ប៉េ​រូ ។ ជា​ប្រភព​ទឹកសាប​ដែល​ខ្ពស់​បំផុត​នៅ​លើ​ពិភព​លោក​ក្នុង​រយៈកម្ពស់​ជាង​៣.៨០០​ម៉ែត្រ​ពី​កម្រិត​នីវ៉ូទឹក​សមុទ្រ ។ មានរឿង​តំណាល​ថា​ជា​បឹង​ទាក់ទង​នឹង​កូនប្រុស​របស់​«​សុរិយ​ទេព​» ឈ្មោះ​«​ម៉ា​ន់​កូ កា​ផាក​» និង​គូស្នេហ៍​គឺ​នាង​«​ម៉ា​ម៉ា​អុក​យ៉ូ​» ជា​ទេពធីតា​ទឹក និង​មាន​ភាព​ស្ដុកស្ដម្ភ ។ លោក​ម៉ា​ន់​កូ​ជា​អ្នក​សាងសង់​ក្រុង​គូ​ស្កូ នៃ​ប្រទេស​ប៉េ​រូ​ជា​ក្រុង​សំខាន់​ប្រវត្តិសាស្ត្រ​នៃ​អារ្យធម៌​«​អុី​នខា​» នៅ​ក្នុង​សតវត្ស​ទី​១៣-១៦ និង​ជា​ប្រភព​នៃ​កំណើត​វប្បធម៌​នៅ​ក្នុងស្រុក​ជា​ច្រើន​កន្លែង​មុន​ពេល​អេ​ស្ប៉ា​ញ​ចូល​កាន់កាប់ ។

សារមន្ទីរ​នេះ​នឹង​ចំណាយ​ប្រាក់​សាងសង់​ប្រហែល​១០​លាន​ដុល្លារ រួម​តាំង​ប្រាក់​ប្រហែល​២​លាន​ដុល្លារ​ពី​«Enabel» ជា​អង្គការ​អភិវឌ្ឍ​ប្រទេស​បែ​ល​ហ្សុិ​ក ឬ ​(Belgian development agency-Enabel) និង​អង្គការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​(UNESCO) ។ សារមន្ទីរ​នេះ​នឹង​សាងសង់​នៅ​ក្បែរ​ទីក្រុង​សាន ប៉េ​ដ្រូ​ដឺ ទី​គី​ណា ឆ្ងាយ​ពី​ក្រុង​ឡា​ប៉ាស់ ប្រហែល​១០០​គី​ឡូម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ