បើនៅចឹង… គេប្រហែលមិនអាចទៅតាមការអញ្ជើញ Manchester United បានទេ
តាមប្រភពពី Bangkok Post បានឱ្យដឹងថា គ្រូបង្វឹកនិងក្មេងៗ៣នាក់ ក្នុងចំណោម១២នាក់ ដែលទើបតែចេញផុតពីក្នុងរូងភ្នំ Tham Luang ត្រូវបានគេដឹងថា…
តាមប្រភពពី Bangkok Post បានឱ្យដឹងថា គ្រូបង្វឹកនិងក្មេងៗ៣នាក់ ក្នុងចំណោម១២នាក់ ដែលទើបតែចេញផុតពីក្នុងរូងភ្នំ Tham Luang ត្រូវបានគេដឹងថា…
តាមប្រភពពី Bangkok Post បានឱ្យដឹងថា គ្រូបង្វឹកនិងក្មេងៗ៣នាក់ ក្នុងចំណោម១២នាក់ ដែលទើបតែចេញផុតពីក្នុងរូងភ្នំ Tham Luang ត្រូវបានគេដឹងថា គ្មានសិទ្ធិជាប្រជាពលរដ្ឋនៅក្នុងប្រទេសថៃឡើយ ។ ពួកគេមិនមានអត្តសញ្ញាណប័ណ្ណ ហើយក៏គ្មានលិខិតឆ្លងដែនដែរ ។ និយាយរួម គឺថា ពួកគេមិនមែនជាប្រជាជនរបស់ប្រទេសណាទាំងអស់ ហើយក៏គ្មានសញ្ជាតិជាអ្វីដែរ ។
តាមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា ប្រទេសថៃសព្វថ្ងៃជាទីជម្រករបស់អ្នកជ្រកកោនគ្មានសញ្ជាតិដល់ទៅ៤៨០០០០ ។ ពួកគេមកពីក្រុមកុលសម្ព័ន្ធតាមជ្រលងភ្នំ និង តាមតំបន់ Mae Sai ដែលជាត្រីមាស នៅចំណុចប្រសព្វរវាងប្រទេសបួនចូលគ្នា (ថៃ ភូមា ឡាវ និង ចិន)។
តាមសម្តីរបស់ម្ចាស់ក្រុមបាល់ទាត់ Wild Boars លោក Nopparat Khanthavong បានឲ្យដឹងថា ក្នុងចំណោមអ្នករស់នៅគ្មានសញ្ជាតិជាអ្វីសោះទាំងនោះ ក៏មានគ្រូបង្វឹក និងក្មេង៣នាក់ (ឈ្មោះ Dul, Mark និង Tee) ។
លោកបានបន្តថា «ការទទួលបានសញ្ជាតិថៃ គឺជាអ្វីដែលពួកគេចង់បានខ្លាំងបំផុត ។ រាល់ដង ពួកគេតែងមានបញ្ហាក្នុងការទៅប្រកួតនៅក្រៅខេត្ត Chiang Rai ។ ប្រសិនបើនៅតែអត់មានមានលិខិតឆ្លងដែនត្រឹមត្រូវ ពួកគេប្រហែលមិនអាចទៅតាមការអញ្ជើញរបស់ Manchester United បានទេ ។ ពួកគេក៏មិនអាចក្លាយទៅជាកីឡាករបាល់ទាត់អាជីពផងដែរ ព្រោះតែគ្មានឈ្មោះថា ជាប្រជាជនរបស់ប្រទេសណាមួយឡើយ» ។
នាពេលនេះ មហាជនកំពុងសង្ឃឹមថា ខាងថ្នាក់ដឹកនាំនឹងមានវិធានការល្អប្រសើរមួយ ដើម្បីដោះស្រាយរឿងនេះ។
ចែករំលែកព័តមាននេះ