ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​១​គូ​នេះ​ចេះ​រកគ្នា​ឃើញ គ្មាន​អ្នក​ជួយ​អ្នក​ណា​ទេ !

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​អនុវត្ត​ច្បាប់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ា​ង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម អេ​ន អធិការ​នគរបាល​តាម​ការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត។ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា ច្រឹង…

ខេត្តស្ទឹងត្រែង ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​អនុវត្ត​ច្បាប់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ា​ង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម អេ​ន អធិការ​នគរបាល​តាម​ការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត។

ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា ច្រឹង ខ្មៅ កម្លាំង​ជំនាញ​បាន​បង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ចាប់​បាន​វត្ថុ​តាង​ថ្នាំ WY ពណ៌​ទឹកក្រូច ចំនួន​៣៣១​គ្រាប់ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​។ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្តី​ឈ្មោះ ចៃ ភារ​ម្យ អាយុ​៣៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ធុង វ៉ា​ន់​ឌិ​ត អាយុ​៣៥​ឆ្នាំ ។ ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នៅ​ភូមិ​សៀម​ប៉ា​ង ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ