ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​អា​ក្រក់​10យ៉ាងដែល​​នាំ​ឱ្យជី​វិត​ពោរ​ពេញ​ដោយ Stress

11 ឆ្នាំ មុន

ដើម្បី​ដឹក​នាំ​ជី​វិត​ឆ្ពោះ​ទៅ​រក​សុខ​មាល​ភាព​គេ​ចាំ​បាច់​ត្រូវ​បំ​បាត់​ចោល​ឱ្យ​អស់​នូវ​ភាព​តាន​តឹង​ ( Stress)ចេញ​ពី​ជី​វិត​រស់នៅ ។ Stressមិន​មែន​ចេះ​តែ​កើត​មាន​លើ​មនុស្ស​គ្រប់​រូប​នោះ​ទេ ។ តាម​ការ​អង្កេត​របស់​ក្រុម​អ្នក​ជំ​នាញ Stress​កើត​មាន​ដោយ​សារ​ការ​ប្រ​ព្រឹត្តិ​ច្រំ​ដែល​ៗ​នូវសកម្ម​ភាព​មួយ​ចំ​នួន​របស់​មនុស្ស​ម្នាក់​ៗ​តែ​ប៉ុណ្ណោះ ​ហើយ​ដែល​យូរ​ទៅ​ការ​ប្រព្រឹត្ត​នោះ​ក៏​ក្លាយ​ជា​ទម្លាប់​​។ ចូរ​

ដើម្បី​ដឹក​នាំ​ជី​វិត​ឆ្ពោះ​ទៅ​រក​សុខ​មាល​ភាព​គេ​ចាំ​បាច់​ត្រូវ​បំ​បាត់​ចោល​ឱ្យ​អស់​នូវ​ភាព​តាន​តឹង​ ( Stress)ចេញ​ពី​ជី​វិត​រស់នៅ ។  Stressមិន​មែន​ចេះ​តែ​កើត​មាន​លើ​មនុស្ស​គ្រប់​រូប​នោះ​ទេ ។ តាម​ការ​អង្កេត​របស់​ក្រុម​អ្នក​ជំ​នាញ Stress​កើត​មាន​ដោយ​សារ​ការ​ប្រ​ព្រឹត្តិ​ច្រំ​ដែល​ៗ​នូវសកម្ម​ភាព​មួយ​ចំ​នួន​របស់​មនុស្ស​ម្នាក់​ៗ​តែ​ប៉ុណ្ណោះ ​ហើយ​ដែល​យូរ​ទៅ​ការ​ប្រព្រឹត្ត​នោះ​ក៏​ក្លាយ​ជា​ទម្លាប់​​។ ចូរ​ជៀស​វាង​សកម្ម​ភាព​១០​ចំ​ណុច​ខាង​​ក្រោម​នេះ​ដើម្បី​កាត់​បន្ថយ​និង​បំ​បាត់ Stress ៖

១- ទទួល​ទាន​ដំ​ណេក​មិន​គ្រប់​គ្រាន់​៖ ដំ​ណេក​គ្រប់​គ្រាន់​គឺ​ជា​តម្រូវ​ការ​មូល​ដ្ឋាន​គ្រឹះរបស់​រាង​កាយ​មនុស្ស​ ។ កង្វះ​ខាត​ដំ​ណេក​២-៣​ម៉ោង​រៀង​រាល់​ថ្ងៃ​ អាច​នាំ​ទៅ​រក​ការ​ចុះ​ខ្សោយ​ផ្នែក​រាង​កាយ ​គិត​អ្វី​មិន​ចេញ ​និង​បាត់​បង់​ភាព​ស្ងប់​​របស់ចិត្ត​ក៏​ដូចជា​ការ​ស្ងប់​អា​រម្មណ៍ ។ ស្ថិត​ក្នុង​ស្ថាន​ភាព​បែបនេះ​យូរ​ៗ​ទៅ​ Stress នឹង​បង្ហាញ​ខ្លួន ។​
២- ស្រស់​ស្រូប​អា​ហារ​មិន​ទៀង​ពេល ៖ អា​ហារ​៣​ពេល​ក្នុង​ថ្ងៃ​គួរ​កុំរំ​លង ។ ជួន​ទទួល​ទាន​ជួន​អត់​ អាច​នឹង​នាំ​ឱ្យ​មាន​ភាព​រញ៉ាំ​រញ៉ូវ​និង​ឆាប់​ខឹង ។ ​មួយ​វិញ​ទៀត ការ​បរិ​ភោគ​មិន​ទៀង​បែបនេះ ​ក៏​អាច​កាត់​បន្ថយ​សមត្ថ​ភាព​ខួរ​ក្បាល​ផង​ដែរ ហើយ​ជា​លទ្ធផល​គឺ​ជៀស​មិន​រួច​ពី Stress ឡើយ​ ។
៣- ធ្វើ​ការ​ច្រើន​ម៉ោងគ្មាន​​ពេល​សម្រាក​៖ ការ​ងារ​ច្រើន​ម៉ោង​នឹងធ្វើ​ឱ្យ​អ្នក​ស្លុង​នៅក្នុង​មុខ​អា​ជីព​ ។ បើ​ទោះ​ណា មាន​ពេល​ខ្លះ​វា​ជា​រឿង​ល្អ​ ​តែ​ធ្វើហួស​ប្រ​មាណ​ពិត​ជា​នាំ​ឱ្យ​ចិត្ត​តាន​តឹង​និង​ជួន​កាល​នាំ​ឱ្យ​មួ​ម៉ៅ​ទៀត​ផង ។
៤- មិន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ខ្លួន​ប្រាណ ៖ ការ​ថែរក្សា​រាង​កាយ​ឱ្យ​បាន​សម​រម្យ និយាយ​ជា​រួម​គឺ​អ​នា​ម័យ​រាង​កាយ​ពិត​ជា​សំ​ខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​ជី​វិត​កាន​់​តែ​មាន​ផាសុក​ភាព​និង​សុខ​មាល​ភាព ។​ បើ​ខ្វះ​ខាត​អ្វី​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​អា​រម្មណ៍​មិន​ស្រួល​ខ្លួន ។
៥-គ្មាន​ទំ​នាក់ទំ​នង​ជា​មួយ​មិត្ត​ភក្តិ​និង​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន ៖ ការ​ជជែក​សើច​សប្បាយ​ដោយ​ក្តី​រីក​រាយ​ជា​មួយ​មិត្ត​ភក្តិ​និង​មនុស្ស​មួយ​ចំ​នួន ​នឹង​ធ្វើ​ឱ្យ​ជី​វិត​គ្មាន Stress ។ ផ្ទុយមក​វិញ បើ​សិន​ជា​ធ្វើ​មិន​បាន ចូរ​ប្រ​ញាប់​ប្រ​ញាល់​ផ្លាស​់​ប្តូរ​បែប​បទ​នៃ​ការរស់​នៅ ។
៦- ឆាប់​ខឹង ៖ តើ​អ្នក​ជា​បុគ្គល​រមែង​បាត់​បង់​ការ​គ្រប់​គ្រង​អា​រម្មណ៍​​ខ្លួន​ឯង និង​ឆាប់​ខឹង​មិត្ត​ភក្តិ​  គ្រួ​សារ​មែន​ទេ ? បើសិន​ជាដូច្នេះ​មែន​ អ្នក​ពិត​ជាបុគ្គល​ដែល​ពោរ​ពេញ​ដោយ Stress​ហើយ ។​ ចូររៀន​គ្រប់​គ្រង​អា​រម្មណ៍​ខ្លួន​ឯង​តាម​រយៈ​ការ​បន្ធូរ​ចិត្ត​ឬ​ធ្វើ​អ្វី​មួយ​នាំ​ឱ្យ​ចិត្ត​រីក​រាយ​ ។
៧- មិន​ត្រូវ​គ្នា​ជា​មួយ​ក្រុម​គ្រួ​សារ ៖ ចំពោះ​គូ​ស្វាមី​ភរិ​យា វា​ពិត​ជ​ាសំ​ខាន់​ដែល​ត្រូវ​ជៀស​វាង​ការ​ទាស់​គ្នា​ ។ ការរស់​នៅ​ក្នុង​ភាព​ល្អូក​ល្អិន​ជា​មួយ​គ្នា​គឺ​ជា​ឱសថ​​ព្យា​បាលជំងឺ​ Stress ។
៨- មិន​ចូល​ចិត្ត​ហាត់​ប្រាណ ៖ ការ​ហាត់​ប្រាណ​គឺ​ជា​ខ្សែ​ពួរ​យិត​យោង​រាង​កាយ​និង​ចិត្ត​របស់​អ្នក​ឱ្យ​មាន​សុខ​ភាព​ល្អ ។ មិន​ហាត់​ប្រាណ​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​សុខ​ភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ច្រើន​យ៉ាង ។ ខណៈរាង​កាយ​គ្មាន​សកម្ម​ភាព​ ថាម​ពល​ក៏​គ្មាន​ការ​បញ្ចេញ​ដែរ ​ហើយ​ដូច្នេះ កត្តា​ដែល​ញ៉ាំង​ឱ្យ​អា​រម្មណ៍​ស្រស់​ថ្លា​បាត់​បង់​ផង​ដែរ ៕