ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​នៅ​ស្រុក​គេ​ដូច​គ្នា​សោះ មិន​ចេះ​ស្រឡាញ់​គ្នា​ទេ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​រាជធានី​ភ្នំពេញ ក្រោយ​ពី​រូបគេ​មាន​អាកា​រៈ​បែក​ថ្នាំខ្លាំង​ឡើង​ហើយ​ធ្វើការ​អុកឡុក និង​វាយដំ​ទៅ​លើ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ទៀត​ដល់​ផ្ទះ​ជួល​ជាន់​ទី​១​នោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​រាជធានី​ភ្នំពេញ ក្រោយ​ពី​រូបគេ​មាន​អាកា​រៈ​បែក​ថ្នាំខ្លាំង​ឡើង​ហើយ​ធ្វើការ​អុកឡុក និង​វាយដំ​ទៅ​លើ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ទៀត​ដល់​ផ្ទះ​ជួល​ជាន់​ទី​១​នោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ផ្លូវ​លេខ​៤៣០ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចម្ការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ Oku Pacal អាយុ​ជាង​៣០​ឆ្នាំ មិនដឹង​ថា​រូបគេ​មានមុខ​រប​អ្វី និង​ស្នាក់​នៅ​ទីណា​នោះ​ឡើយ​។ ចំណែកឯ​បុរស​រង​គ្រោះ​ក៏​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​ដែរ គ្រាន់តែ​ដឹង​ថា​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដូច​គ្នា បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​។

មុន​ពេល​កើតហេតុ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​ជា​ជន​បង្ក​បាន​ឡើង​ទៅ​លើ​ផ្ទះ​ជួល​របស់​បុរស​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ (​បុរស​រង​គ្រោះ​ពាក់​អាវយឺត​ព៌​ណ​ស​)​។ ពេល​ទៅ​ដល់​ក៏​ស្រាប់តែ​ធ្វើការ​អុកឡុក និង​ធ្វើ​សកម្មភាព​វាយដំ​ទៅ​លើ​បុរស​រង​គ្រោះ​ដោយ​មិនដឹង​មូលហេតុ​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​ក៏​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ចាប់​ឃាត់ខ្លួន​រូបគេ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ហៅ​ពួក​គេ​ទាំង​ពីរ​នាក់​មក​កាន់​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ធ្វើការ​សួរនាំ​ដើម្បី​ឲ្យ​ដឹង​មូលហេតុ​។ ក្រោយ​ពេល​សួរនាំ​ទើប​ដឹង​ថា បុរស​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​ជា​ជន​បង្ក​ជា​មនុស្ស​ញៀន​ថ្នាំ និង​បែក​ថ្នាំខ្លាំង​ទើប​ទៅ​ធ្វើការ​អុកឡុក និង​វាយដំ​ទៅ​លើ​បុរស​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដូច​គ្នា​ម្នាក់​ទៀត​បែប​នេះ​។

ក្រោយ​ពី​បាន​ហៅ​មក​ធ្វើការ​សួរនាំ​ហើយ​ដឹង​ថា​ជន​បង្ក​ជា​មនុស្ស​បែក​ថ្នាំ ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ក៏​បាន​ចាប់​វាយ​ខ្នោះ និង​បញ្ជូន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​ជា​ជន​បង្ក​ទៅ​កាន់​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ជា​បន្ត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ