ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈមាន​ជាតិ​ស្ករ​ជា​បុព្វ​ហេតុ​នៃ​ការ​ស្លា.ប់​​មនុស្ស​ជិត​20ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​

11 ឆ្នាំ មុន

ការ​សិក្សា​មួយ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អាមេរិក​បាន​បង្ហាញ​ថា មនុស្ស​ជិត​២០​ម៉ឺននាក់​ទូទាំង​ពិភពលោក​ បាន​ស្លា.ប់​បាត់​បង់​ជី​វិត​ក្នុង​មួយ​ឆ្នាំ​ៗ​ដោយ​សារ​ជំ​ងឺ​ដែល​បង្ក​ឡើង​ដោយ​ការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែមៗ​​ ។​ ការ​សិក្សា​ដែល​ផ្អែក​លើ​មូល​ដ្ឋាន​ទិន្នន័យ​ពី​ការស្រាវ​ជ្រាវ​ដ៏​ធំ​មួយ​របស់​អង្គការ Global Burden of​ Disease Studyបាន​ភ្ជាប់បណ្តា​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​ទៅ​នឹង​ការ​

ការ​សិក្សា​មួយ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អាមេរិក​បាន​បង្ហាញ​ថា មនុស្ស​ជិត​២០​ម៉ឺននាក់​ទូទាំង​ពិភពលោក​ បាន​ស្លាប់​បាត់​បង់​ជី​វិត​ក្នុង​មួយ​ឆ្នាំ​ៗ​ដោយ​សារ​ជំ​ងឺ​ដែល​បង្ក​ឡើង​ដោយ​ការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែមៗ​​ ។​ ការ​សិក្សា​ដែល​ផ្អែក​លើ​មូល​ដ្ឋាន​ទិន្នន័យ​ពី​ការស្រាវ​ជ្រាវ​ដ៏​ធំ​មួយ​របស់​អង្គការ Global Burden of​ Disease Studyបាន​ភ្ជាប់បណ្តា​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​ទៅ​នឹង​ការ​ស្លាប់​ជី​វិត​មនុស្ស​​១៣៣​ពាន់​នាក់​ពី​ជំងឺ​ទឹក​នោម​ផ្អែម ៤៤​ពាន់​នាក់​ពី​ជំ​ងឺ​បេះ​ដូង​និង​ការ​ស្លាប់​ជី​វិត​មនុស្ស​៦ពាន់​នាក់​ពី​ជំ​ងឺ​មហារីក ។​

ក្នុង​ចំ​នួន​តួ​លេខ​នៃ​​អ្នក​ស្លាប់​ទាំង​នេះ​៧៨​ភាគ​រយ​ស្ថិត​នៅ​ក្នុង​បណ្តា​ប្រ​ទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម ។​បើ​ទោះ​ណា​ ទិន្នន័យ​ខាង​ដើម​ ​មិន​បាន​បង្ហាញ​ជា​ភស្តុ​តាង​ជាក់​ស្តែង​ក្តី  ប៉ុន្តែ​ ការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​ត្រូវ​គេ​ដឹង​ថា​ នឹង​នាំ​ឱ្យ​ទម្ងន់​ខ្លួន​កើន​រហ័ស​ ហើយ​ដែល​បន្ទាប់​មក​ ឱកាស​កើត​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម ​ជំ​ងឺ​បេះ​ដូង​និង​ជំ​ងឺ​មហា​រីក​ផ្សេងៗ​ក៏​កើន​ឡើង​ផង​ដែរ ។​

នៅ​ក្នុង​ចំណោម​៩​តំ​បន់​ក្នុង​ពិ​ភព​លោក​ ​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ចុះ​ផ្ទាល់ អា​មេរិក​ឡា​ទីន​និង​តំ​បន់​ការ៉ា​អុីប​ មាន​ចំ​នួន​អ្នក​ស្លាប់​ដោយ​ជំ​ងឺ​ទឹក​នោម​ផ្អែម​បណ្តាល​មក​ពី​ការ​ផឹក​ភេសជ្ជ​ៈ​មាន​ស្ករ ​​ខ្ពស់​ជាង​គេ​បំ​ផុតខណៈ​នៅ​រុស្ស៊ី​ខាង​កើត​និង​ភាគ​កណ្តាល​ មាន​ចំ​នួន​អ្នក​ស្លាប់​ដោយ​ជំ​ងឺ​បេះ​ដូង​ធំ​ជាង​គេ ។ ដោយ​ឡែក​ប្រ​ទេស​ជប៉ុន​ដែល​ប្រ​ជាជន​ទូ​ទៅ​និ​យម​ផឹក​ភេសជ្ជ​ៈ​​​​​ផ្អែម​ៗ​តិច​តួច​បំ​ផុត​ មាន​អត្រា​ស្លាប់​ទាប​ជាង​គេ​ដោយ​ក្នុង​ចំ​​ណោម​មនុស្ស​ពេញ​វ័យ​១លាន​នាក់​គឺ​មាន​តែ​១០នាក់​ប៉ុណ្ណោះ ។

វេជ្ជ​បណ្ឌិត Gitanjali Singhអ្នក​ដឹក​នាំ​ការ​ស្រាវ​​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ Harvard Schoolសហ​រដ្ឋ​អា​មេរិក​បាន​ថ្លែង​ថា​៖«ការ​ស្រាវ​ជ្រាវនៅ​ថ្ងៃ​ខាង​មុខ ​គួរតែ​ធ្វើ​ការ​វាយ​តម្លៃ​លើ​​បរិ​មាណ​នៃ​ការ​ប្រើ​ប្រាស់​ភេសជ្ជៈ​ផ្អែមៗ​ចំពោះ​ក្មេង​ៗ​ទូ​ទាំង​ពិភព​លោក​ ហើយ​ត្រូវ​តែ​បង្ហាញ​ឱ្យ​បាន​ច្បាស់​លាស់​ពី​ផល​ប៉ះ​ពាល់​លើសុខ​ភាព​ទាំង​បច្ចុប្បន្ន​និង​អនា​គត »។ ពាក់​ព័ន្ធ​នឹង​ភេសជ្ជ​ៈ​ផ្អែម​នេះ ការ​សិក្សា​មួយកាល​ពី​ខែ​កន្លង​ទៅ ​ក៏​បាន​ព្រ​មាន​ផង​ដែរ​ថា  ទទួល​ទាន​ភេសជ្ជៈ​ប្រ​ភេទ​នេះ​១​កំ​ប៉ុង​​ក្នុង​១​ថ្ងៃ​អាច​បង្កើន​គ្រោះ​ហានិភ័យ​បាត់​បង់​ជី​វិត​ដោយ​ ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភទ​២ ៕