ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឲ្យ​កូនស្រី​អាយុ​១២​ឆ្នាំ​កោសខ្យល់ មាន​អារម្មណ៍​ចាប់រំលោ.ភ​បាន​សម្រេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឪពុកចុង​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​ប្តឹង​នគរបាល​ឲ្យ​ឃាត់ខ្លួន បន្ទាប់​ពី​ឲ្យ​កូនស្រី​អាយុ​១២​ឆ្នាំ កោសខ្យល់ ហើយ​មាន​អារម្មណ៍​ផ្លូវភេទ​ចាប់រំលោភ​សេព​សន្ធ​វៈ​រហូត​បាន​សម្រេច​បាន​តែ​មួយ​ថ្ងៃ​បែក​រឿង ។ ការ​ឃាត់ខ្លួន បុរស​ល្មោភកាម នេះ​កាលពី​វេលា​ម៉ោង​១​រសៀល…

រាជធានី​ភ្នំពេញ ៖ ឪពុកចុង​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​ប្តឹង​នគរបាល​ឲ្យ​ឃាត់ខ្លួន បន្ទាប់​ពី​ឲ្យ​កូនស្រី​អាយុ​១២​ឆ្នាំ កោសខ្យល់ ហើយ​មាន​អារម្មណ៍​ផ្លូវភេទ​ចាប់រំលោភ​សេព​សន្ធ​វៈ​រហូត​បាន​សម្រេច​បាន​តែ​មួយ​ថ្ងៃ​បែក​រឿង ។ ការ​ឃាត់ខ្លួន បុរស​ល្មោភកាម នេះ​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្ទះ ផ្លូវ​ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌឫស្សីកែវ​។

ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ ទុំ សេរី​វី អាយុ​៣១​ឆ្នាំ មុខរបរ​ខ្វៃ​ជ្រូក ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ អាយុ​១២​ឆ្នាំ ដែល​ត្រូវជា​កូន​ប្តី​មុន​។ តាម​ក្រុម​គ្រួសារ​ក្មេង​ស្រី​បាន​ឲ្យ​ដឹង​ថា ៖ នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ បុរស​ជា​ឪពុកចុង​បាន​ត្រឡប់​មក​ពី​មក​ពី ខ្វៃ​ជ្រូក​វិញ មិន​ស្រូល​ខ្លួន ក៏​បាន​ប្រើ​កូនស្រី​(​កូន​ប្តី​មុន​)​ឲ្យ​កោសខ្យល់​។ ខណៈនោះ​ឪពុកចុង របស់​នាង​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​តែ​បាន​សម្រេច​។

បន្ទាប់​ពី​ចាប់រំលោភ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ក្មេង​ស្រី​មិន​ស្រូល​ខ្លួន​ក៏​បាន​ដេក​ដណ្ដប់​ផួយ ស្ត្រី​ជា​ម្តាយ​បាន​សួរនាំ ក៏​បាន​បែក​រឿង​ហើយ ក៏​បាន​នាំ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ រួច​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១​ឲ្យ​ឃាត់ខ្លួន​បុរស​ជា​ប្តី​តែ​ម្តង​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ជា​កូន​ប្តី​មុន​។ រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​ហើយ ដែល​ស្ត្រី​ជា​ម្តាយ បាន​គ្នា​ជា​ប្តី​ប្រពន្ធ ជាមួយ​បុរស​រូប​នោះ​ជា​ប្តី​ប្រពន្ធ ដោយ​បានកូន​ស្រី​មួយ​អាយុ​២​ឆ្នាំ មិន​នឹក​ស្មានថា បុរស​ជា​ឪពុកចុង​ចិត្ត​តិរច្ឆាន​ចាប់រំលោភ​ក្មេង​ស្រី​អាយុ ១២​ឆ្នាំ ជា​កូន​ប្តី​មុន​បែប​នេះ​សោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ