ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជនពេលនេះកំពុងភ័យខ្លាចមានជនខិលខូចបំផ្លាញព្រៃអារក្ស

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រត​នះ​គី​រី ៖ ប្រធាន​សហ​គ​ម៌​ព្រៃ​អារក្ស​មានការ​ព្រួយ​បារ​ម្ម​ខ្លាច​ជនខិលខូច​លូច​កាប់​បំផ្លាញ​ព្រៃ​ជំនឿ​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ចា​រ៉ា​យ ។ ទាក់ទិន​នឹង​ករណី​ខាងលើ​ត្រូវ​បាន​លោក សល់ កោ​គ ប្រធាន​សហ​គ​ម៏​ព្រៃ​អារក្ស​បានអោយ​សារព័ត៌មាន កោះសន្តិភាព ដឹង​ថា…

ខេត្ត​រត​នះ​គី​រី ៖ ប្រធាន​សហ​គ​ម៌​ព្រៃ​អារក្ស​មានការ​ព្រួយ​បារ​ម្ម​ខ្លាច​ជនខិលខូច​លូច​កាប់​បំផ្លាញ​ព្រៃ​ជំនឿ​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ចា​រ៉ា​យ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​ត្រូវ​បាន​លោក សល់ កោ​គ ប្រធាន​សហ​គ​ម៏​ព្រៃ​អារក្ស​បានអោយ​សារព័ត៌មាន កោះសន្តិភាព ដឹង​ថា សព្វ​ថ្ងៃនេះ​បងប្អូន​ជនជាតិ​ចា​រ៉ា​យ​រស់នៅ​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូ​យ៉ា​ដាវ មានការ​ព្រួយ​បារ​ម្មយ៉ាង​ខ្លាំង​ខ្លាច​មាន​ជនខិលខូច​លូច​កាប់​បំផ្លាញ​ព្រៃ​អារក្ស​របស់​គាត់ ទំ​ហុំ​ព្រៃ​អារក្ស​មាន​ចំនួន​ជាង​100​ហិ​កតា​មាន​ដើមឈើ​តូច​ធំ​ជា​ច្រើន​រាប់រយ​ដើម​ហើយ​ធ្លាប់​មាន​ជនខិលខូច​ធ្លាប់​លូច​កាប់​យក​ទៅ​លក់​អស់​ដើមឈើ 3-4 ដើម​ហើយ ។

ព្រៃ​អារក្ស​នេះ​ជា​ព្រៃ​កេរ្តិ៍​ដំណែល​មេកន្ទ្រាញ​រក្សា​ទុក​រាប់រយ​ឆ្នាំ​ទុក​សម្រាប់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ចា​រ៉ា​យ​សែនព្រេន ក្នុង​1​ឆ្នាំ​ម្តង ចាប់​សែន​រាល់​ឆ្នាំ​គឺ​ក្នុង​ថ្ងៃ​ទី​10 ខែ​8 រាល់​ឆ្នាំ គឺ​បងប្អូន​ជនជាតិ​ចា​រ៉ា​យ​ពួក​គាត់​មាន​ជំនឿ​អារក្សអ្នកតា​ភ្នំ​គឺ​ផ្ដល់​សេចក្ដីសុខ​ដល់​ពួក​គាត់​ហើយ​ពេល​ធ្វើ​កម្មវិធី​សែន​ព្រៃ​អារក្ស​ម្ដង​ៗ​អ្នក​ភូមិ​កាប់​សត្វ​គោ​1​ក្បាល សត្វ​ក្របី​1 សត្វ​ជ្រូក​2​ក្បាល​ហើយ​មាន​បងប្អូន​ជន​ជ​តិ​ចា​រ៉ា​យ​ចូល​រូ​ម​ទូ​ទាំង​ឃុំ​សេ​សាន​យ៉ាងច្រើន​កោះ​ករ ។

លោក សល់ កោ​គ បាន​បន្ត​ទៀត​ថា សព្វ​ថ្ងៃនេះ​ព្រៃ​អារក្ស​រក្សា​ទុក​បាន​ល្អ​បើ​មាន​នាក់​ណា​លូច​កាប់​ហើយ​ឃើញ​នាក់​កាប់​បំផ្លាញ​ក្នុង​1​ដើមឈើ​ត្រូវ​ផាក​ជ្រូក​1​ក្បាល និង​ស្រា​ពាង​ដើម្បី​ព្រៃ​កុំអោយ​អារក្ស ឬ​អ្នកតា​ភ្នំ​កាច​នាក់​ភូមិ​របស់​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ